ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ការស្រាវជ្រាវថ្មី៖អាចម៍ផ្កាយវាយប្រហារពិភពលោក គ្រាប់បែកបរមាណូបង្កឲ្យមានភ្លើងឆេះព្រៃ ស៊ូណាមិ និងស្ពាន់ធ័រមកបំផ្លាញសត្វដាយណូស័រ

ម៉ិកស៊ិក៖ យោងតាមការស្រាវជ្រាវបានបង្ហាញថា ពិភពលោកស្ទើរតែត្រូវបានបំផ្លាញដោយភ្លើងឆេះព្រៃ ស៊ូណាមិ និងពពកស្ពាន់ធ័រជាច្រើននៅថ្ងៃបន្ទាប់ពីអាចម៍ផ្កាយដែលបានសម្លាប់ដាយណូស័រវាយប្រហារដោយប្រើកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូ១០ ពាន់ លាន គ្រាប់នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។

ពួកគេនិយាយថា សំណាកថ្មថ្មីនៅខាងក្នុងដីក្រហូងក្រោមទឹកដែលបន្សល់ដោយផលប៉ះពាល់បានបញ្ជាក់ទ្រឹស្តីរបស់អ្នកវិទ្យាសាស្ត្រអំពីអ្វីដែលបានកើតឡើងនៅថ្ងៃនោះ។ ប្រហែលជា ៧៥ ភាគរយនៃជីវិតទាំងអស់នៅលើផែនដីត្រូវបានបំផ្លាញ ដោយសារឥទ្ធិពលបំផ្លិចបំផ្លាញពីការវាយប្រហារដោយកម្លាំងគ្រាប់បែកនុយក្លេអ៊ែរ ១០ ពាន់លានគ្រាប់។

ការរកឃើញធ្យូងដុំថ្ម និងថ្មសំបូរទៅដោយស្ពាន់ធ័រនៅបាតសមុទ្រក្នុងតំបន់យូហ្សាតតាននៃប្រទេសម៉ិកស៊ិកបានផ្តល់ព័ត៌មានលម្អិតច្រើនជាងពេលណាៗទាំងអស់។ ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យតិចសាសបានខួងជិតមួយម៉ាយល៍ទៅក្នុងផែនដី ដើម្បីធ្វើឲ្យប្រសើរឡើងនូវពេលវេលា បានកើតឡើងប្រហែល ៦៦ លានឆ្នាំមុន។

លោកសាស្រ្តាចារ្យ Sean Gulick អ្នកដឹកនាំគម្រោងបាននិយាយថា វាជាការរីករាលដាលនៃព្រឹត្តិការណ៍ដែលយើងអាចងើបឡើងវិញពីក្នុងដីសូន្យ។ ពួកគេទាំងអស់ គឺជាផ្នែកមួយនៃកំណត់ត្រាថ្មផ្តល់នូវការមើលយ៉ាងលម្អិតបំផុតនៅក្រោយគ្រោះមហន្តរាយបានបញ្ចប់យុគសម័យដាយណូស័រ។

លោកសាស្រ្តាចារ្យ Gulick និងលោកសាស្រ្តាចារ្យ Joanna Morgan មកពីមហាវិទ្យាល័យ Imperial College London បានរកឃើញស្នូលពី១,៣០០ ម៉ែត្រនៅខាងក្រោមដីក្រហូង 'Chicxulub' ។ វាមានចម្ងាយ ២៤ ម៉ាយពីកំពង់ផែឧបទ្វីប Yucatan ក្នុងប្រទេសម៉ិកស៊ិកវាមានទទឹងជាង ១៨៥ ឡូម៉ែត្រ និងជម្រៅ៣២ គីឡូម៉ែត្រ ស្ថិតនៅពាក់កណ្តាលក្រោមទឹក ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top