ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ឧកញ៉ា ទៀ វិចិត្រ ព្រលែងអណ្តើកសមុទ្រដ៏ធំ ១ក្បាលទៀតហើយ ទម្ងន់ជិត៥០គីឡូ​ ទៅសមុត្រធម្មជាតិវិញ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បាននាំយកសត្វល្មិច ឬហៅអណ្តើកសមុទ្រ​ ១ក្បាលទៀតហើយ ទម្ងន់ជិត៥០គីឡូក្រាម ព្រលែងទៅក្នុងសមុទ្រធម្មជាតិវិញ ក្រោយសត្វអណ្តើកមួយក្បាលនេះ ជាប់នឹងមងរបស់ប្រជានេសាទ ។

តាមការបញ្ជាក់​ ពីក្រុមការងាររបស់លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យឹដឹងថា "លោកឧកញ៉ា បាននាំយកសត្វល្មិច ឬអណ្តើកសមុទ្រមួយក្បាលថ្មីទៀត ទម្ងន់ជិត៥០គីឡូក្រាម យកទៅព្រលែង នៅក្នុងសមុទ្រធម្មជាតិវិញ ក្រោយទទួលបាន ពីពលរដ្ឋអ្នកនេសាទ ដែលសត្វល្មិចនេះជាប់មង បងប្អូនអ្នកនេសាទ ហើយបងប្អូនអ្នកនេសាទ​ ស្រឡាញ់ទឹកចិត្តសប្បុរសធម៌ របស់លោកឧកញ៉ាទៀ វិចិត្រ ដែលបានលែងសត្វជាបន្តបន្ទាប់ ក៏នាំយកសត្វល្មិច ឬអណ្តើកសមុទ្រនេះ មកប្រគល់ជូនលោកឧកញ៉ា ដើម្បីព្រលែងក្នុងសមុទ្រវិញ យកជាបុណ្យកុសលផង និងជួយការពារអភិរក្ស សត្វសមុទ្រកម្រផង" ។

ក្នុងឱកាសនាំយក សត្វអណ្តើកសមុទ្រនេះទៅព្រលែង កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បានឲ្យដឹងថា "នេះជាការព្រលែង​ សត្វអណ្តើកសមុទ្រ លើកទី១០៦ និងបើគិតជាចំនួនសត្វល្មិច ឬអណ្តើកសមុទ្រ ដែលលោកបានលែងទាំង ១០៦លើកនេះ សរុបទាំងតូច ទាំងធំ មានជាង២០០ក្បាលហើយ" ។

ជាមួយនឹងការថ្លែងអំណរគុណ​ ​ដល់លោកឧកញ៉ា ទៀ វិចិត្រ ចំពោះសកម្មភាពនេះ មន្ត្រីជំនាញជលផល អោយដឹងផងដែរថា អណ្តើកសមុទ្រមាន ០៥ ប្រភេទ នៅប្រទេសកម្ពុជា រួមមាន ក្រាស ល្មិច ល្មិចក្បាលធំ ល្មិចប្រផេះ និងល្មិចព្រុយបី ។ អណ្តើកសមុទ្រស៊ីពពុះទឹក ស្តង់ ដែលជាសត្វបំផ្លាញ ប្រព័ន្ធអេកូឡូស៊ី តំបន់ផ្កាថ្ម ហើយវាស៊ីស្មៅសមុទ្រ ដែលធ្វើឲ្យស្មៅសមុទ្រ ដុះលូតលាស់បានល្អ និងបានផ្តល់ជាជម្រក ដល់ប្រភេទសត្វផ្សេងៗទៀត ដូចជាពពួកត្រី ក្តាម បង្គានិងមឹកជាដើម ។ ម៉្យាងទៀតវាផ្តល់នូវប្រភព សារធាតុចិញ្ចឹម ដល់ប្រព័ន្ធអេឡូស៊ីតំបន់ឆ្នេរផងដែរ។

គួររំលឹកថា អណ្តើកសមុទ្រ ទាក់ទាញភ្ញៀវទេសចរជាច្រើន នៅជុំវិញពិភពលោក មកទស្សនាតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលអាចផ្តល់ចំណូល ដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ។ ជារួមអណ្តើកសមុទ្រ ជួយថែរក្សាសមុទ្រ ឲ្យមានបរិស្ថានល្អ សំបូរធនធាន និងផ្តល់អត្ថប្រយោជន៍ ឲ្យយើងគ្រប់គ្នា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Vertiv ផ្តល់សិទ្ធិឱ្យក្រុមហ៊ុន RMO Technology ជាអ្... - 18/10/2019 16:41
  • បើអ្នកធ្លាប់មានបញ្ហាឈឺសន្លាក់ខ្លាំង តែបារម្ភលើការចំណាយខ្ពស់... - 18/10/2019 16:33
  • រុស្ស៊ី សន្យាធានាមិនឲ្យមានវត្តមាន របស់ក្រុមឧទ្ទាមឃឺដ មានវត្ត... - 18/10/2019 16:32
  • លោក ត្រាំ អំពាវនាវ ឲ្យប្រធានាធិបតីអ៊ីតាលី បង្កើនការរួមចំណែក... - 18/10/2019 16:28
  • លោកSilver ៖ប្រទេសចិនបានស្នើសុំឲ្យ NBA បញ្ចប់ប្រតិបត្តិការលោក... - 18/10/2019 16:25
  • Raymond Lam ចាយលុយជាង ១លានដុល្លារអាមេរិក រៀបការដល់ទៅ៥ កន្លែង - 18/10/2019 16:22
  • ដឹង​មូលហេតុ Zidane ជួប​គ្នា​ជាមួយ Pogba នៅ​ទីក្រុង​ឌុយបៃ - 18/10/2019 16:19
  • IOC ចង់ឲ្យការរត់ម៉ារ៉ាតុង នៃកីឡាអូឡាំពិក២០២០ បែរទៅតំបនត្រជាក... - 18/10/2019 14:52
  • លីគកំពូលកម្ពុជា បន្ដការប្រកួតចុងសប្ដាហ៍នេះ ខណៈស្វាយរៀង ត្រូវ... - 18/10/2019 14:48
  • រូបិយប័ណ្ណ Libra របស់ Facebook ប្រឈមនឹងឧបសគ្គថ្មី ពីប្រទេស G... - 18/10/2019 14:45
  • Please wait 8  seconds, if skip Close

    X

    ads

    Top