ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ

បច្ចុប្បន្នហាងកាហ្វេមានច្រើន នៅក្នុងទីក្រុងភ្នំពេញ ដោយមានទាំងហាងធំៗ និងហាងតូចៗក្បែរផ្លូវ សម្រាប់ការខ្ចប់យកទៅញ៉ាំ (Take Away)។ ថ្ងៃនេះ យើងសូមនាំលោកអ្នក មកមើលហាងមួយកន្លែង ដែលមានលក្ខណះតូចល្មម ដោយមានលក់កាហ្វេផង តែទឹកដោះគោគុជផង នំដុតក្តៅៗផង និងនំខេកផង ដែលមានច្រើនជម្រើស សម្រាប់អតិថិជន ហើយភេសជ្ជះ និងនំសុទ្ធតែឆ្ងាញ់ប្លែក។

តាមរយៈការបញ្ជាក់របស់ម្ចាស់ហាង បានឲ្យដឹងថាគ្រាប់កាហ្វេ ដែលគាត់ប្រើ គឺកាហ្វេអារ៉ាប៊ីកា (Arabica) សុទ្ធ១០០% មកពីប្រទេស កូឡុំប៊ី ប្រេស៊ីល និងឥណ្ឌូនេស៊ី ដែលសុទ្ធតែគ្រាប់កាហ្វេល្បីៗ លើសកលលោក និងមានតម្លៃថ្លៃ បើប្រៀបធៀប​ ជាមួយគ្រាប់កាហ្វេ មកពីប្រទេសផ្សេងៗ ប៉ុន្តែតម្លៃលក់របស់ហាងនេះ គឺមិនថ្លៃនោះទេ។ ចំណែកតែទឹកដោះគោគុជ និងនំខេកវិញគឺត្រូវបានសិក្សា និងយករូបមន្តមកពីក្រៅប្រទេស ទើបបានជានំ និងភេសជ្ជះទាំងអស់ មានរស់ជាតិឆ្ងាញ់ប្លែក ខុសពីហាងដ៏ទៃទៀត។

ប្រភេទភេសជ្ជះដែលល្បី ប្រចាំហាង មានដូចជាភេសជ្ជះពងទាប្រៃ (Salted Egg Lava) ដំឡូងផ្អែមពណ៌ស្វាយជប៉ុន (Sweet Potato Lava), តែទឹកដោះគោគុជ (Milk Tea), តែរស់ជាតិផ្លែប៉េស (Peach Tea) តែក្រូចយូស៊ុជប៉ុន (Yusu) និងតែបៃតងរស់ជាតិដើមជប៉ុន (Matcha) ជាដើម។ ចំណែកនំវិញមានដូចជានំខារ៉ាមែល (Caramel Pudding) នំ Cream Puffs ស្នូលពងទាប្រៃ នំ Brownie, Tiramisu, Croissant និងនំផ្សេងៗជាច្រើនទៀត។ បន្ថែមពីលើរសជាតិ ហាងនេះមានការឌីសាញប្លែក ប្រកបដោយភាពច្នៃប្រឌិត ដែលធ្វើឲ្យបរិយាកាសក្នុងហាងល្អ ស្រស់ស្រាយ និងជាកន្លែងមួយដ៏ល្អសម្រាប់ធ្វើការងារ ពិភាក្សាក្រុម និងជជែកលេងជាមួយមិត្តភ័ក្តិជាដើម។

លឺគេនិយាយ១០ដង មិនស្មើរបានសាកម្តងទេ ដូច្នេះលោកអ្នកអាចទៅមើល និងសាករសជាតិដោយផ្ទាល់ ដែលហាងនេះស្ថិតនៅជាប់ការ៉ាស់សាំងតេលា លើផ្លូវ១៨២ (ទេពផន) ប្រសិនបើលោកអ្នកជិះចុះពីផ្លូវ២៧១ គឺនៅខាងស្តាំដៃ ប្រហែល៥០ម៉ែត្រប៉ុណ្ណោះ ពីស្តុបពេទ្យលោកសង្ឍ ឬជិះពីស្តុបច្រកចូលផ្សារសំណង់១២ ទៅផ្លូវ២៧១ គឺនៅខាងឆ្វេងដៃ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top