ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយគ្រាន់តែ ផ្ញើសារងាយៗ

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទចល័ត ឈានមុខគេ សែលកាត បានប្រកាស និងប្រគល់រង្វាន់ ដល់អ្នកមានសំណាង ឈ្នះនូវទឹកប្រាក់ ១០០ ០០០ដុល្លារអាមេរិក ទៅកាន់អតិថិជនឈ្មោះ ណុប ប៉ារ៉ាំ ក្រោយពីអតិថិជនរូបនេះ បានចូលរួមលេងកម្សាន្ត ជាមួយកម្មវិធី “ផ្ញើសារ ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ឬ “10K” ខណៈដែលពិធីប្រគល់រង្វាន់នេះ ធ្វើឡើងនាការិយាល័យកណ្តាល សែលកាត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ​ ។

លោក ណុប ប៉ារ៉ាំ ជាអាជីវករលក់ដូរ មានទីលំនៅក្នុងខេត្តតាកែវ បានសម្តែងការត្រេកអរជាពន់ពេក ក្រោយពីបានដឹងថាខ្លួន ពិតជាបានឈ្នះប្រាក់សុទ្ធ ពីក្រុមហ៊ុន សែលកាត ខណៈដែលចំនួនទឹកប្រាក់ដែលលោកឈ្នះនាពេលនេះ មានចំនួនដល់ទៅ ១០០ ០០០ដុល្លារអាមេរិកឯណោះ ។ លោក ណុប ប៉ារ៉ាំ គឺជាអតិថិជន ដែលមានសំណាងម្នាក់ទៀត ក្នុងចំណោម អតិថិជនជាច្រើនរូប ដែលមានសំណាង ឈ្នះប្រាក់ យ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ ពីក្រុមហ៊ុន ទូរសព្ទចល័តមួយនេះ ។

ការប្រគល់ប្រាក់រង្វាន់ ធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួមផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែល មានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារ ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅតែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង ដល់អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ ហើយកម្មវិធីដ៏ពេញនិយមមួយនេះ កំពុងទទួលបានការគាំទ្រ ពីអ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត និងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ»ផងដែរ​ ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់ លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top