ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

 ធ្លាប់ទទួលពាននៅបរទេស តែភាពយន្តវៀតណាម “The third Wife” បែរជាត្រូវបិទនៅប្រទេសខ្លួនព្រោះឈុតលើគ្រែរបស់ក្មេងស្រីអាយុ១២ ឆ្នាំ 

វៀតណាម៖ ខ្សែភាពយន្តវៀតណាម “The Third Wife” ដែលត្រូវកោតសរសើរពីសំណាក់អ្នកទស្សនាបរទេសនោះ ស្រាប់តែត្រូវបញ្ឈប់ការចាក់បញ្ចាំងភ្លាមៗ នៅប្រទេសវៀតណាម បន្ទាប់ពីអ្នកទស្សនារិះគន់ឈុតលើគ្រែរបស់ក្មេងស្រីអាយុ១២ ឆ្នាំ។

ព័ត៌មានពី Asianews បានអោយដឹងនៅថ្ងៃទី២០ ខែសីហានេះថា  “The Third Wife” ឬ “ប្រពន្ធទី៣” ដែលទទួលបានពានរង្វាន់នៅ Golden Horse Film Festival កាលពីឆ្នាំ២០១៨ និងទទួលពាន៤ ផ្សេងទៀតនៅបរទេសនោះ ត្រូវបញ្ឈប់ការចាក់បញ្ចាំងភ្លាមៗ នៅប្រទេសវៀតណាមព្រោះឈុតលើគ្រែរបស់តារាសម្តែងវ័យ១២ ឆ្នាំ Nguyễn Phương Trà Myបញ្ចេញជ្រុលសឹងស្មើររឿងអាសអាភាស ធ្វើអោយទស្សនិកពិបាកភ្នែក ។

ពេលបញ្ចាំងដល់ឈុតស្រើបស្រាលរបស់តារាវ័យក្មេង Nguyễn Phương Trà My ដែលដើរតួជាប្រពន្ធទី៣ របស់បុរសមានឥទ្ធិពលម្នាក់ជាម្ចាស់តំបន់ អ្នកទស្សនាជនជាតិវៀតណាមនាំគ្នាប្រតិកម្មខ្លាំងៗ ដោយលើកឡើងថា “ឈុតនេះសិចសុីជ្រុលមិនសមអោយក្មេងអាយុ១២ ឆ្នាំសម្តែងទាល់តែសោះ” ហើយខ្លះទៀតថា “ កោតចិត្តម្តាយដែលព្រមអោយកូនស្រីសម្តែងឈុតបែបនេះ ពិបាកភ្នែកខ្លាំងណាស់ “ ព្រមទាំងពាក្យរិះគន់ជាច្រើនទៀត ។

ក្រោយភាពយន្តនេះត្រូវមិនអោយបញ្ចាំងក្នុងប្រទេស វៀតណាម នាង Nguyễn Phương Trà My ដែលពេលនេះមានអាយុ១៥ ឆ្នាំនិយាយបង្ហាញអារម្មណ៍សោកស្តាយថា “  ខ្ញុំសោកស្តាយចំពោះខ្លួនខ្ញុំ និងតួជាច្រើនទៀតក្នុងរឿង ។

ភាពយន្តនេះពួកយើងទទួលការកោតសរសើរពីទស្សនិកជននៅប្រទេសក្រៅ ហើយមិនខ្វល់ពីចំណូល ពួកយើងតែងសង្ឈឹមថា ជនជាតិវៀតណាមពេញចិត្ត តែពួកយើងខកបំណងព្រោះមិនទាន់បានមួយសប្តាហ៍ផងរឿងនេះក៏ត្រូវបិទ” ។

 ចំណែកម្តាយរបស់ Nguyễn Phương Trà My ក៏លើកឡើងក្នុងបទសម្ភាសដែរ ថាសោកស្តាយដែលរឿងនេះត្រូវបិទព្រោះពាក្យរិះគន់មួយចំនួនតូច ខណៈបរទេសសុទ្ធតែសរសើរលើកទឹកចិត្ត ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ម៉ឺន មេឃា ត្រៀមផ្តួលកីឡាកថៃ លីងលំ ប៉.យុទ្ធភូមិ លើកពានជើងឯក ក... - 20/09/2019 21:54
  • ធ្វើបុណ្យ បុណ្យជួយមែន! ចេញពីវត្តគាស់ភេសជ្ជៈ ប៉ូវកម្លាំងវើក ត... - 20/09/2019 19:54
  • F-16 ធ្លាក់នៅបារាំងពីឡុត ២នាក់ចុចបំផ្ទុះ កៅអីគេចផុត គ្រោះថ្ន... - 20/09/2019 19:48
  • មន្ត្រីការទូត ជាន់ខ្ពស់អាមេរិក ប្រចាំនៅតំបន់អាស៊ី ស្វាគមន៍គម... - 20/09/2019 18:37
  • ម៉ាឡេស៊ី ប្រកាសបង្ហាញ ទុនបម្រុងអន្តរជាតិ របស់ខ្លួនប្រមាណ ជា១... - 20/09/2019 18:29
  • សែលកាត សម្ពោធគម្រោងថ្មី គាំទ្រដល់អតិថិជនស្មោះស្ម័គ្រ ដ៏ល្អរប... - 20/09/2019 17:18
  • សាលារៀន អន្តរជាតិផារ៉ាហ្គន រៀបចំ ពិធីប្រគល់រង្វាន់ ជ័យលាភី ប... - 20/09/2019 15:14
  • នេះហើយរូបរាងឡានបើកដំបូលម៉ាក Toyota សម្រាប់​អធិរាជជប៉ុន - 20/09/2019 15:00
  • ឥណ្ឌាសម្រេចបញ្ចប់ការលក់ និងប្រើប្រាស់បារីអេឡិកត្រូនិក e-ciga... - 20/09/2019 14:35
  • បុគ្គលិកមួយរូបសម្រេចបញ្ចប់ជីវិត ពីលើអគារកម្ពស់ ៤ ជាន់របស់ Fa... - 20/09/2019 14:32
  • Please wait 8  seconds, if skip Close

    X

    ads

    Top