ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

វះកាត់​ប្ដូរភេទ​មិនមែន​លេង​សើច​ទេ​ មានគ្រប់លក្ខខណ្ឌទើបគេអាចវះកាត់ឲ្យបាន

លោកអ្នក​មួយ​ចំនួន​ប្រហែល​ធ្លាប់​បាន​ដឹង​រួច​មក​ហើយ​ថា​ ការ​វះកាត់​ប្ដូរភេទ​នៅ​ថៃ​ស្ទើរ​តែ​ជា​រឿង​ធម្មតា ​ដូច​ការ​វះកាត់​កែ​សម្ផស្ស​។​ សូម្បី​នៅ​តាម​កម្មវិធី​ទូរទស្សន៍​ថៃ​មួយ​ចំនួន​ក៏​មាន​ការ​ទស្សន៍​ទាយ​ពី​ចំនួន​ដង​ការ​វះកាត់​របស់​ភ្ញៀវ​កិត្តិយស​ដែរ​ ដែល​អ្នក​ខ្លះ​និយាយ​រៀបរាប់​ពី​ដំណើរ​ការ​វះកាត់​ប្ដូរភេទ​របស់​ខ្លួន​លើ​កញ្ចក់​ទូរទស្សន៍​យ៉ាង​បើក​ចំហរ​ទៀត​ផង។​ ខាងក្រោម​នេះ​ ជា​លក្ខខណ្ឌ​មួយ​ចំនួន​សម្រាប់​អ្នក​ដែល​ចង់​វះកាត់​ត្រូវ​មាន ៖​

អាយុ៖​ ត្រូវ​មាន​អាយុ​ចាប់​ពី​ ២០ឆ្នាំ​ឡើង​ទៅ​ ក្នុង​ករណី​អាយុ​តិច​ជាង​ ២០ឆ្នាំ​ ចាំបាច់​ត្រូវ​មាន​ឪពុកម្ដាយ​ ឬអាណា​ព្យាបាល​តាម​ច្បាប់​អនុញ្ញាត​ឲ្យ​ទទួល​ការ​វះកាត់។​

អរ​ម៉ូន​ភេទ៖​ ករណី​វះកាត់​ប្ដូរពី​ភេទ​ប្រុស​ទៅ​ជា​ភេទ​ស្រី​ ចាំបាច់​ត្រូវ​មាន​ការ​ចាក់​អរម៉ូន​ភេទ​ស្រី​បន្សាំ​មិនតិច​ជាង​ ១​ឆ្នាំ​មុន​ការ​វះកាត់។​
អត្តចរិត​ពី​ធម្មជាតិ៖​ អ្នក​វះកាត់​ត្រូវ​មាន​អារម្មណ៍​ និង​ចិត្ត​គំនិត​ របៀប​រស់នៅ​ជា​ស្រី​យូរ​មក​ហើយ​ ឬ​រាប់​ចាប់​ពី​ធំ​ដឹង​ក្ដី​មក។​
ការ​រស់នៅ៖​ ចាំបាច់​ត្រូវ​ធ្លាប់​រស់នៅ​ជា​មនុស្ស​ស្រី​មក​យ៉ាង​តិច​ ១ឆ្នាំ​រួច​មក​ហើយ។​

ផ្លូវ​អារម្មណ៍៖​ អ្នក​ដែល​ត្រូវ​ទទួល​ការ​វះកាត់​ប្ដូរ​ពី​ប្រុស​ទៅ​ជា​ស្រី​ ត្រូវ​ប្រាកដ​ថា​ខ្លួន​ឯង​មាន​អារម្មណ៍​ស្អប់​ខ្ពើម​អវៈយវៈ​របស់​ខ្លួន​ តែង​តែ​គិត​ថា​ជា​អវៈយវៈ​ចំណែក​លើស​ជា​ដើម។​

សភាព​ផ្លូវចិត្ត៖​ ឆ្លង​កាត់​ការ​វាយ​តម្លៃ​សុខភាព​ផ្លូវ​ចិត្ត​និង​មាន​លិខិត​ទទួល​ស្គាល់​ពី​គ្រូពេទ្យ​ចិត្តសាស្រ្ត​ថា​ មាន​សភាព​ផ្លូវ​ចិត្ត​ធម្មតា​ និង​អាច​ទទួល​បាន​ការ​វះកាត់​ផ្លាស់​ប្ដូរ​ភេទ​បាន។​

សុខភាព​ផ្លូវកាយ៖​ ត្រូវ​មាន​សុខភាព​ រាង​កាយ​ល្អ​បរិបូរណ៍​ មិនមាន​ជំងឺ​រាំរៃ​ជាប់​ខ្លួន៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប្រវត្ដិវិទូធ្វើការជួសជុលប្រាសាទរ៉ូម៉ាណូ-សេលែកអាយុ២០០០ ឆ្នាំ... - 20/08/2019 12:51
  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • Please wait 8  seconds, if skip Close

    Top