ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ថ្ងៃនេះ កាលពី៥៨ឆ្នាំ មុនទីក្រុងប៊ែរឡាំង ត្រូវបំបែកចេញពីគ្នាទាំងស្រុង ដោយជញ្ជាំងថ្ម

ប្រវត្តិសាស្ត្រ: ភ្លាមៗបន្ទាប់ពីពាក់កណ្តាលយប់ថ្ងៃទី១៣ ខែសីហា នាឆ្នាំ១៩៦១ ទាហានអាល្លឹម៉ង់ ខាងកើតបានចាប់ផ្តើមការងារសាងសង់ជញ្ជាំង ពុះចែករវាងតំបន់ដែលត្រូវកាន់កាប់ដោយក្រុមយោធាសហភាពសូវៀត នៅភាគខាងកើតទីក្រុងប៊ែរឡាំងនិងក្រុមប្រជាធិបតេយ្យដែលស្ថិតនភាភខាងលិច នៃទីក្រុង។

បន្ទាប់សង្គ្រាមលោកលើកទី២ រួចមកអាល្លឹម៉ង់ ដែលជាប្រទេសចាញ់សង្គ្រាមគឺត្រូវបានខណ្ឌចែកទៅជាច្រើនតំបន់ដែលមានការត្រួតត្រា ដោយកម្លាំងយោធារបស់អាមេរិកសហភាពសូវៀតអង់គ្លេស ក៏ដូចជាបារាំងផងហើយទីក្រុងប៊ែរឡាំង ដែលត្រូវបានកាន់កាប់ភាគច្រើនដោយទ័ពសហភាពសូវៀត ក៏ត្រូវបានគេធ្វើការបែងចែកដែរដោយភាគខាងកើត មួយភាគធំត្រូវបានស្ថិតនៅក្រោមការត្រួតត្រាដោយប្រទេសកុម្មុយនីសមួយនេះ។

ប្រជាពលរដ្ឋនៃទីក្រុងប៊ែរឡាំងជាច្រើនពាន់នាក់បានមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃបន្ទាប់ក្រោយពីបានមើលឃើញនិងទទួលព័ត៌មាន នៃជញ្ជាំងដែលត្រូវបានសាងសង់ខណ្ឌចែកនៃការរស់នៅរបស់ពួកគេដោយអ្នកខ្លះ ត្រូវរស់នៅឆ្ងាយពីគ្រួសារមិត្តភ័ក្តដោយសារមិនអាចធ្វើដំណើរឆ្លងកាត់ជញ្ជាំង នោះបាន។

គ្រានោះប្រធានាធិបតីអាមេរិកលោក John F.Kennedy បាននិយាយប្រកាសជាសាធារណៈថាសហរដ្ឋអាមេរិក ពិតជាអាចជួយបានតែពលរដ្ឋនៅក្នុងទីក្រុងប៊ែរឡាំង ខាងលិចនិងប្រទេសអាល្លឺម៉ង់ ខាងលិចប៉ុណ្ណោះហើយថាសកម្មភាពទាំងឡាយណាក្នុងនាមអាល្លឺម៉ង់ខាងកើតគឺនឹងតំណាងឲ្យភាពបរាជ័យប៉ុណ្ណោះផងដែរ៕


 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top