ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

លោក​គ្រូ​អក្សរសាស្ត្រ​ត្រូវ​បកស្រាយ​ថា​ខ្លួន​មិន​មែន​តារា ដោយ​សារ​ស្អាត​ខ្លាំង​ពេក

ទោះ​បី​ជា​គ្រូ​បង្រៀន​ពិត​ប្រាកដ​មែន​ តែ​ដោយ​សារ​តែ​រូប​សម្បត្តិ​លេច​ធ្លោ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​លោក​គ្រូ​អក្សសាស្ត្រ​នៅ​ចិន​មួយ​រូប​ត្រូវ​បក​ស្រាយ​ជា​ច្រើន​ដង​ថា ខ្លួន​មិនមែន​ជា​សិល្បករ​មក​បន្លំ​ធ្វើ​ជា​គ្រូ​បង្រៀន​នោះ​ឡើយ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ បណ្ដាញ​សង្គម Weibo បាន​ល្បី​កក្រើក​នូវ​កម្រង​រូប​ភាព​លួច​ថត​លោក​គ្រូ​បង្រៀន​អក្សរសាស្ត្រ​ចិន​មួយ​រូប។ តាម​នោះ​ដែរ​ លោកគ្រូរូប​សង្ហារ​វ័យ​២៥​ឆ្នាំ មាន​ឈ្មោះ​ថា Jiang Boyang។

ក្រោយ​ពេល​រូបថត​របស់​លោក​គ្រូ​រូប​នេះ​ត្រូវ​បាន​បង្ហោះ​ឡើង បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​សិស្សានុសិស្ស​ជា​ច្រើន​នាក់។ យ៉ាង​ណា​ក្ដី ក៏​មាន​មតិ​មិន​តិច​ឡើយ​ដែល​បាន​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​តារា​រៀប​បង្ហាញ​មុខ​ម្នាក់​មក​តែង​ខ្លួន​ធ្វើ​ជា​គ្រូបង្រៀន​ប៉ុណ្ណោះ ដោយ​មិន​មែន​ជា​លោក​គ្រូ​ពិត​ប្រាកដ​នោះ​ឡើយ គឺ​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​ចំណាប់​អារម្មណ៍​ប៉ុណ្ណោះ។

ក្រោយ​ពេល​រង​ពាក្យ​ចោទ​ប្រកាន់​បែប​នេះ លោក​គ្រូ​កើត​ឆ្នាំ​១៩៩៤ បាន​ចេញ​មុខ​បកស្រាយ​ថា​ខ្លួន​គឺ​ជា​លោក​គ្រូ​អក្សរសាស្ត្រ​១០០% នៅ​អនុវិទ្យាល័យ​មួយ។ លោក​ក៏​មិន​ចម្លែក​ដែរ ព្រោះ​មុន​នោះ​ដែរ មនុស្ស​ជា​ច្រើន​តែ​ង​ច្រឡំ​លោក​ថា​ជា​សិល្បករ​ហូរ​ហែរ​មក​ហើយ។

ជាមួយ​នឹង​កម្ពស់ ១.៨១ម ព្រម​ទាំង​​ទម្រង់​មុខ​សង្ហារ​ឥត​ខ្ចោះ​នោះ វា​មិន​ពិបាក​ឡើយ​ដែល​ធ្វើ​ឲ្យ​​គេ​ច្រឡំ​ថា​លោក​គ្រូ Jiang ជា​តារា​ម៉ូដែល​នោះ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ប្រវត្ដិវិទូធ្វើការជួសជុលប្រាសាទរ៉ូម៉ាណូ-សេលែកអាយុ២០០០ ឆ្នាំ... - 20/08/2019 12:51
  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • Please wait 8  seconds, if skip Close

    Top