ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

Yang Mi បញ្ចប់កុងត្រា ជាមួយប្រេនម៉ាក  Versace ព្រោះខឹងរឿង បោះពុម្ពអាវយឺត ខុស

ចិន៖ តារាសម្តែងដ៏ល្បីល្បាញ Yang Mi ថ្មីៗនេះបានប្រកាសថា នាងបានបញ្ចប់កុងត្រា ជាមួយផលិតផលប្រេន ម៉ាកល្បី Versace ហើយ ។

ព័ត៌មានពី Jaynestar បានអោយដឹងនៅថ្ងៃទី ១២ ខែសីហានេះថា តារាសម្តែងឆ្នើម Yang Mi ជាតារាចិនដំបូងគេដែល បានក្លាយជាតំណាង ផលិតផលអ៊ីតាលី Versace នោះបានប្រកាសថា ចាប់ពីពេលនេះទៅនាងលែង ជាតារាតំណាងផលិតផលមួយនេះ នៅប្រទេសចិនទៀតហើយ ក្រោយបានឃើញភាព មិនប្រក្រតី លើអាវយឺត Versace ។ ចំណុចដែលធ្វើអោយ Yang Mi និងប្រជាជនចិន អាក់អន់ចិត្តនោះគឺ Versace មិនចាត់ទុកទីក្រុងហុងកុង ជារបស់ចិន ហើយនាងមិនអាច ទទួលយកឡើយ ក្នុងនាមជា​ប្រជាជនស្នេហាជាតិ ។ 

Yang Mi មានប្រតិកម្មបែបនេះ ក្រោយអ្នកប្រើប្រាស់ បណ្តាញសង្គមម្នាក់ យករូបថតផ្នែកខាងក្រោយ អាវនោះមកបង្ហោះចែកចាយ ហើយមានអក្សរអង់គ្លេស បញ្ជាក់ថា ទីក្រុងហុងកុង ជារបស់ហុងកុង ខណៈដែលក្រុងបីផ្សេងទៀត មានម៉ាកាវ ប៉េកាំង និងស៊ាងហៃបញ្ជាក់ថា ជារបស់ចិន ។

ក្រោយរឿងរ៉ាវនេះ តំណាងប្រេនម៉ាក Versace បានចេញសុំទោស ក្នុងបណ្តាញ Weibo ផងដែរដោយ លើកឡើងថា ជាកំហុសបច្ចេកទេស តែប្រជាជនចិនមិនសុខចិត្ត ទាមទាអោយក្រុមហ៊ុនល្បីនេះចេញមុខសុំទោស ក្នុងបណ្តាញInstagram ដែលទូលំទូលាយគ្រប់គ្រាន់ អោយគ្រប់គ្នាបានដឹង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អ្នកវិទ្យាសាស្ត្ររកឃើញថាកំណើនរុក្ខជាតិ ជាសកលថយចុះ៥៩ ភាគរយរយ... - 20/08/2019 12:25
  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • Please wait 8  seconds, if skip Close

    Top