ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខាងក្រៅយេរូសាឡឹម

បរទេស:CNNចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៨ ខែកក្កដានេះបានឲ្យដឹងថា អាជ្ញាធរវត្ថុបុរាណអ៊ីស្រាអែល កាលពីថ្ងៃអង្គារ៍ បានប្រកាសបង្ហាញទីតាំងលំនៅ បុរាណបែបថ្មដ៏ធំមួយដែលត្រូវបានរកឃើញ នៅក្រៅក្រុងយេរូសាឡឹមនិងជឿជាក់ថា វាអាចជាលំនៅដ្ឋានដល់មនុស្ស៣០០០នាក់ ជាទីក្រុងបុរាណដ៏ធំមួយ និងទំនើបជាងគេនាគ្រានោះ។

តំបន់នេះត្រូវបានគេជឿថា មានមនុស្សរស់អស់រយៈពេលកាលពី៩០០០ឆ្នាំមកម្ល៉េះ។ នៅទីនេះគេបានជីកកកាយរកឃើញ នូវឧបករណ៍និងគ្រឿង លម្អបុរាណរាប់ពាន់រាប់បញ្ចូលទាំងក្បាលព្រួញរូបចម្លាក់ និងគ្រឿងអលង្ការផងដែរ។
 អ្នកស្រាវជ្រាវបាននិយាយថាការរកឃើញ នេះក៏បង្ហាញពីភស្តុតាង នៃការធ្វើផែនការទីក្រុង និងការធ្វើកសិកម្មដែលមានលក្ខណៈ ស្មុគស្មាញកាលពីសម័យបុរេប្រវត្តហើយវាក្លាយទៅជាប្រធានបទថ្មីសម្រាប់អ្នកជំនាញក្នុង ការវិភាគឡើងវិញ អំពីប្រវត្តិសាស្ត្រដំបូងរបស់តំបន់នេះ។

ការរកឃើញនេះត្រូវបានធ្វើឡើងនៅជិត ទីប្រជុំជន Motza របស់អ៊ីស្រាអែលដែលមានចម្ងាយប្រហែល ៣ម៉ាលប៉ុណ្ណោះភាគខាងលិចនៃក្រុង យេរូសាឡឹម។ ទោះបីជាតំបន់នោះត្រូវបានគេសង្ស័យនិងចាប់អារម្មណ៍ ដើម្បីធ្វើការស្រាវជ្រាវខាងបុរាណវត្ថុជាយូរមកហើយក៏ ដោយក៏ប៉ុន្តែលោក Jacob Vardi អគ្គនាយកផ្នែក ជីកកកាយនិងស្រាវជ្រាវបាននិយាយថាតំបន់លំនៅ ដ្ឋានបុរាណនេះ អាចមានទំហំពី៣០ទៅ៤០ ហិកតាហើយវាត្រូវបាន គេរកឃើញដំបូងតាំងតែពីឆ្នាំ២០១៥ ក្នុងអំឡុងពេលធ្វើសិក្សាលើគ្រោងធ្វើផ្លូវហាយវ៉េមួយរបស់អ៊ីស្រាអ៊ែល នៅក្បែរនោះ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top