ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ចប់ការប្រគុំតន្ត្រីវគ្គផ្តាច់ព្រ័ត្រ ជ័យលាភីធ្លាក់ទៅកាន់ក្រុម Hashtag

ភ្នំពេញ៖ កម្មវិធីជ្រើសរើសក្រុមតន្ត្រី ដែលកំពុងមានប្រជាប្រិយភាព Battle of the Bands បានឈានចូលដល់វគ្គផ្តាច់ព្រ័ត្រ នៅចុងសប្តាហ៍នេះ ដែលក្នុងនោះមាន ៤ក្រុម ដែលនឹងចូលមកប្រកួត​ នៅវគ្គផ្តាច់ព្រ័ត្រ នៅទីក្រុងភ្នំពេញ នា Exchange Square ក្នុងរាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ និងរកឃើញក្រុមជ័យលាភីបានទៅកាន់ ក្រុម Hashtag ​។

ក្រុមចម្រៀងកំពូលទាំង ៤មានដូចជា BatBangers, De’ First, Hashtag, Sweet Band ដែលមួយក្នុងចំណោមនោះ នឹងគ្រងតំណែងជាជ័យលាភី ហើយនឹងបន្តសហការ ជាមួយក្រុមហ៊ុន Cellcard នៅលើវិស័យតន្ត្រី និងក្នុងសកម្មភាពនានា ទាក់ទងនឹងយុវជន។

កម្មវិធីប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភានេះ នឹងចាប់ផ្តើមពីម៉ោង ៧:០០ល្ងាច ដែលជាការសម្តែងបញ្ចូលគ្នា រវាងក្រុមតន្រ្តី ដែលមានទេពកោសល្យ ជាមួយនឹងឯកអគ្គរាជទូត របស់ Cellcard កញ្ញា រ៉េត ស៊ូហ្សាណា និងលោក Euan Gray។

កម្មវិធី Battle of the Bands Cambodia 2019 ត្រូវបានរៀបចំឡើងដោយ Kilat Events ហើយឧបត្ថម្ភដោយ Cellcard ហើយនេះគឺជាការប្រកួតទូទាំងប្រទេស ដែលមានរយៈពេល៤ខែ ដើម្បីស្វែងរកក្រុមតន្ត្រីខ្មែរ ដែលមានសមត្ថភាពជំនាន់ថ្មី។

ការប្រកួតនេះ បានទាក់ទាញ ក្រុមតន្ត្រីថ្មីៗជាង ១៦ក្រុម ដែលក្រុមជ័យលាភីនឹងទទួលបាន ការចុះកុងត្រា ពីក្រុមហ៊ុន Seila Records រួមមានទឹកប្រាក់ ចំនួន $2500 ទូរស័ព្ទ iPhone XR ១គ្រឿង និងការប្រើប្រាស់អ៊ីនធើណេត ពីក្រុមហ៊ុន Cellcard ដោយឥតគិតថ្លៃ រយៈពេល១ឆ្នាំ និងកុងត្រា៣ខែ ដើម្បីសម្តែងនៅហាង Hard Rock Café នៅទីក្រុងភ្នំពេញ។

នាយកប្រតិបត្តិក្រុមហ៊ុន Cellcard លោក Ian Watson បាននិយាយថា Battle of the Bands គឺជាការចាប់ ផ្តើមដ៏ល្អដែលផ្សារភ្ជាប់ គោលដៅរបស់ក្រុមហ៊ុន ក្នុងការផ្ដោតលើក្រុមយុវជន ដើម្បីបង្កើនទំនាក់ទំនង និងការចាប់អារម្មណ៍។

លោកបានបន្ត៖ «ក្រុមហ៊ុន Cellcard តែងតែគាំទ្រក្រុមយុវជនដែលមានទេពកោសល្យនៅគ្រប់វិស័យ មិនថា តន្ត្រី ហ្គេមកម្សាន្ត សិល្បៈ ភាពយន្ត និងរបាំ។

លោកបន្ថែមថា៖ «ពួកយើងពិតជាមានក្ដីសោមនស្សរីករាយ ក្នុងការបន្តគំាទ្រក្រុមតន្ត្រីវប្បធម៌ និងគាំទ្រសិល្បករក្មេងៗ​ ស្របពេលដែលពួកគេ កំពុងលូតលាស់នៅក្នុងអាជីព ជាមួយនឹងក្រុមតន្រ្តីរបស់ខ្លួន គឺក្រុមតន្ត្រី Cellcard។

គណៈកម្មាការមានដូចជា លោក Han Kavie ដែលជាម្ចាស់ក្រុមហ៊ុន Seila Records, លោក Euan Grey អ្នកបង្កើតក្រុមចម្រៀង Song Kites និងលោក កង ពិសិដ្ឋ សមាជិកក្រុម Coconut បានមានប្រសាសន៍ដូចគ្នាថា ពួកគេពិតជាស្ញប់ស្ញែង​ នូវចំនួនអ្នកចូលរួមប្រកួត និងគុណភាពនៃតន្រី្ត ព្រមទាំងអ្នកមាន ទេពកោសល្យទាំងអស់ ដែលបានមកចូលរួម ក្នុងការប្រកួតនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមកំពូលៗទាំង៤ ត្រូវបានទទួលការហ្វឹកហាត់មួយរយៈ ជាមួយគណៈកម្មាការ ដើម្បីត្រៀមខ្លួន​ចូលរួមសម្តែង នៅវគ្គបញ្ចប់នេះ។

សម្រាប់គ្រប់សកម្មភាពទាំងអស់ អ្នកអាចតាមដាននៅលើ Facebook របស់ Cellcard ក៏ដូចជា Battle of the Bands បាន៕

  

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • ដំណឹងល្អសម្រាប់ Liverpool ក្រោយប្រធានក្លឹប Lyon អះអាងថា Feki... - 20/06/2019 10:19
  • ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa Amer... - 20/06/2019 10:17
  • Please wait 8  seconds, if skip Close

    Top