ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី

ភ្នំពេញ ៖ ក្រុមហ៊ុន ឌីប៊ី សេនឃើរ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានបើកសម្ពោធការិយាល័យថ្មី ដែលជា សាជីវ កម្មថ្មីនៅរាជធានីភ្នំពេញ ស្ថិតនៅទីតាំង ផ្ទះលេខ៧៨ ជាន់ទី៧ នៃអាគារទីថៃហេងឡុងផ្លូវម៉ៅសេទុង សង្កាត់ បឹង ត្របែក ខណ្ឌចំការមន។

ឌីប៊ី សេនឃើរ នឹងបោះជំហានយ៉ាងរឹងមាំ នៅលើដែនដីនៃប្រទេសកម្ពុជា ដែលកំពុងតែមានការលូតលាស់ នូវតំរូវការខាង ផ្នែក សេវាកម្មដឹកជញ្ជូន ដ៏គួរឲ្យទុកចិត្ត ព្រមទាំងមានកេរ្តិ៍ឈ្មោះដ៏ល្បី នៅក្នុងសង្វាក់នៃការផ្គត់ផ្គង់ផងដែរ។

នៅក្នុងពិធីសម្ពោធនោះ នាយកប្រធាននៃតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន ឌីប៊ី សេនឃើរ លោក Robert Reiter បានមាន ប្រសាសន៍ថា “ការបើសម្ពោធការិយាល័យថ្មី គឺជាការបង្ហាញការប្តេជ្ញាចិត្តនៃក្រុមហ៊ុន ឌីប៊ី សេនឃើរ អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើការវិនិយោគនៅលើទីផ្សារនៃប្រទេសកម្ពុជា ។ លើសពីនេះទៅទៀត ការិយាល័យថ្មីមួយនេះ នឹងជាឧបករណ៍ក្នុង ការបង្កើនអាជីវកម្ម និងសម្រាប់ការបើកឱកាសក្នុងការសម្រួលការដឹកជញ្ជូនតាមផ្លូវ អាកាស ផ្លូវទឹក និងផ្លូវគោកផងដែរ”។

ចំណែកលោក Andy Lim នាយកប្រត្តិបត្តិប្រចាំប្រទេសវៀតណាម និង កម្ពុជា បានថ្លែងថា “ទន្ទឹមនឹងការវិវត្តទៅកាន់ ភាពឌីជីថលនិងស្វ័យប្រវត្តិកម្មរបស់អាជីវកម្មជាច្រើននៅលើពិភពលោក ក្រុមហ៊ុន ឌីប៊ី សេនឃើរ ក៏កំពុងផ្លាស់ប្តូរពីការ ផ្តល់ និង ដឹកជញ្ចូនទំនិញតាមបែបបុរាណរបស់ខ្លូន ។ ខ្ញុំមានមោទកភាពក្នុងការប្រកាសថា វត្តមានរបស់ ឌីប៊ី សេនឃើរនឹង ដើរតួនាទីក្នុងការដឹកនាំសេវាកម្មដឹកជញ្ចូនទៅអនាគតទូទាំងប្រទេស”។

សូមបញ្ជាក់ថា ក្រុមហ៊ុន ឌីប៊ី សេនឃើរ បានបង្កើតឡើងដំបូងនៅកម្ពុជាកាលពីឆ្នាំ២០០៧ តាមរយៈភាពជាដៃគូជាមួយ ភ្នាក់ងារក្នុងស្រុក។ ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត ត្រូវបានចុះបញ្ជីជាផ្លូវការ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៤។

ការបង្កើត ឌីប៊ី សេនឃើរ ខេមបូឌា លីមីតធីត គឺជាការពង្រឹងបណ្តាញសកលលោក ហើយនិងបន្ថែម ទៅលើការប្តេជ្ញា ចិត្តរបស់ ឌីប៊ី សេនឃើរ ក្នុងការអភិវឌ្ឍដឹកប្រព័ន្ធដឹកជញ្ជូននៅកម្ពុជា៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Man United ទំនងជានៅមានសង្ឃឹមដោយសារ De Ligt ចុច Like រូបថត In... - 26/05/2019 17:11
  • ទ័ពជើងទឹកអាមេរិកផ្អាកដំណើរការកងយន្តហោះចម្បាំង Grim Reaper នៅ... - 26/05/2019 16:50
  • Man United សម្លឹងឃើញកីឡាករ តម្លៃ៣៥លានផោនម្នាក់ សម្រាប់ជំនួស... - 26/05/2019 14:51
  • សារព័ត៌មានទម្លាយថា ប្រទេសបារាំង ធ្លាប់ធ្វើការសាកល្បងនុយក្លេអ... - 26/05/2019 14:48
  • កម្មវិធីតន្ត្រីដំបូងគេ​ នៅកម្ពុជា «Battle of the Bands» បញ្ច... - 26/05/2019 14:43
  • ត្រីឆ្លាមត្របាក់ ជើងម្ខាងរបស់ ក្មេងប្រុសម្នាក់ស្ទើរ ដាច់ នៅឆ... - 26/05/2019 13:53
  • តុលាការអន្តរជាតិចេញ បញ្ជារុស្សីឲ្យដោះលែង ក្រុមអ្នកនេសាទ និងន... - 26/05/2019 13:50
  • Herbalife Nutrition ផ្តល់ការបណ្តុះបណ្តាល ផ្នែកអាហារូបត្ថម្ភ... - 26/05/2019 13:45
  • Hara អតីត​ក្រុម KARA ត្រូវ​បាន​សង្គ្រោះ ពីការធ្វើអត្តឃាត​ យប... - 26/05/2019 13:16
  • ក្រុម​ Lampard និង Terry ​ប្រកួត​រក​កៅអី​១​ទៅ EPL ខណៈ Derby... - 26/05/2019 13:13
  • Please wait 8  seconds, if skip Close

    Top