ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឡេងណាវ៉ាត់ត្រារៀបចំ ព្រឹត្តិការណ៍ប្រគំតន្រ្តី អបអរសង្រ្កាន្ដឆ្នាំថ្មី ដ៏ធំនៅកូរ៉េ ដើម្បីរាំវង់បំបែកកំណត់ត្រា និងការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

ភ្នំពេញ៖ លោកឡេង ណាវ៉ាត់ត្រា បានចំណាយថវិកាផ្ទាល់ខ្លួន រៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តី អបអរសង្រ្កាន្ដឆ្នាំថ្មី ដ៏ធំនៅប្រទេសកូរ៉េ ដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូននៅក្រៅប្រទេស ហើយក៏មានការរៀបចំការរាំវង់ ​ដ៏ធំជាងគេបំបែកកំណត់ត្រា និងការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាផងដែរ។

សកម្មភាពកក្រើកនិង ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលតារាប្រុសស្រី ល្បីឈ្មោះ ជាច្រើនដួង បានដឹកដៃគ្នាឡើងយន្តហោះ​ ចេញទៅសម្តែង នៅប្រទេសកូរ៉េ កាលពីរាត្រីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ដែលការចាកចេញនេះ គឺឧបត្ថម្ភគាំទ្រដោយ ក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា ។

ការប្រគុំតន្ត្រីសប្បុរសធម៌ ដ៏ធំអស្ចារ្យ ដើម្បីស្វែងរកមូលនិធិ ជួយមន្ទីរពេទ្យគន្ធបុប្ផា និងអបអរសង្រ្កាន្ដឆ្នាំថ្មី ដែលមានការឧបត្តម្ភគាំទ្រ ដោយក្រុមហ៊ុន ឡេង ណាវ៉ាត់ត្រា នៅប្រទេសកូរ៉េ នាទីក្រុងប៊ូសាន ជាពិសេស នឹងបានរួមគ្នា រាំបំបែកកំណត់ត្រា ប្រចាំឆ្នាំ២០១៩ នូវចង្វាក់ ប្រពៃណីខ្មែរ ដែលមានវង់ធំជាងគេ លើពិភពលោក។

នៅក្នុងព្រឹត្តិការណ៍ ដ៏ធំនេះ មានការចូលរួមរាំលេង ដោយសេរី ជាមួយកំពូលតារាចំរៀង កំពុងពេញនិយម ជាមួយឡូរ៉ាម៉ម, ខេម, វុទ្ធា, បានម៉ុន្នីល័ក្ខ, ចាន់សម័យ មិនតែប៉ុណ្ណោះ ជួបជាមួយបទយុវវ័យ កន្ត្រាក់អារម្មណ៍យូរី Bmo Tampo ពិធីករកំពូលកូប៉ែនចំរ៉ុង នឹងកូអោយកាន់តែសប្បាយថែមទៀតផង។

ជាមួយគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា កាលដែលលោក ចំណាយថវិកាផ្ទាល់ខ្លួន រៀបចំព្រឹត្តិការណ៍នេះឡើង គឺដើម្បីផ្តល់ភាពសប្បាយរីករាយ ដល់បងប្អូននៅក្រៅប្រទេស ហើយក៏មានការរៀបចំ ការរាំវង់ដ៏ធំជាងគេ បំបែកកំណត់ត្រា ហើយក៏មានការរៃអង្គាសថវិកា ជួយដល់មន្ទីរពេទ្យ គន្ធបុប្ផាផងដែរ។ កន្លងមកលោកធ្លាប់យកថវិកា ទៅជួយមន្ទីរពេទ្យនេះ ច្រើនហើយ ប៉ុន្តែលើកនេះ លោកចង់បង្កើតកម្មវិធី ផ្តល់ឱកាសអោយបងប្អូន ឯនាយសមុទ្រ បានចូលរួមចំណែកជួយដូចគ្នា។

អ្វីដែលកាន់តែពិសេសទៀតនោះគឺ ព្រឹត្តិការណ៍ ដ៏ធំនេះ នឹងមានការចូលរួមដោយ អ្នកដឹកនាំដ៏ល្បីលោកយឹម តាស្រង់នឹងធ្វើអោយកម្មវិធី​ កាន់តែអស្ចារ្យ ផលិតវីដេអូព្រឹត្តិការណ៍​ ដ៏អស្ចារ្យនេះទុក ជាអនុស្សាវរីយ ជារៀងរហូត សូមកុំអោយឱកាសនេះ កន្លងផុតអោយសោះ ចូលរួមដោយមិនគិតថ្លៃ រួមគ្នាគាំទ្រសិល្ប:ខ្មែរ។

ដូច្នេះកុំអោយឱកាស ជួបជុំសប្បាយដ៏ធំកម្រមាននេះ រំលងផុតអោយសោះ ចូលរួមដោយសេរី នៅថ្ងៃទី២០ ខែមេសា ចាប់ពីម៉ោង4ល្ងាចដល់ម៉ោង10 យប់អាសយដ្ឋាន# ទីក្រុងប៊ូសាន សួនឧទ្យានសាមណាក់ ក្បែរស្ថានីរថភ្លើងសាសាង ឬតាមរយៈ부산사상구삼락동29-51 ។ ព័ត៌មានបន្ថែម-010-2151-5565 / 010-4447-7168៕ ដោយ៖ ពេជ្រ វីរៈ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top