ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

នយោបាយទស្សនៈ និងមតិ៖ រាជរដ្ឋាភិបាល គួររៀបចំឲ្យមាន ថ្ងៃគោរពដឹងគុណ ដល់ព្រះមហាក្សត្រ សម័យអង្គរ

ភ្នំពេញ៖ កម្ពុជា ជាប្រទេសដែលសម្បូរទៅ ដោយប្រាង្គប្រាសាទ បុរាណជាច្រើន ដែលបានកសាងឡើង ដោយព្រះមហាវីរក្សត្រ កាលពីសម័យអង្គរ (ឆ្នាំ៨០២-១៤៣០) និងបានបន្សល់ស្នាដៃ ជាច្រើនរាប់មិនអស់ ទុកឲ្យកូនចៅជំនាន់ក្រោយ គោរពបូជានិងអាស្រ័យផលជាពិសេស លើកតម្កើងមហាកិត្តិយស និងផ្ដល់ល្បីល្បាញរន្ ទឺលើសកលលោក ដល់ព្រះរាជាណាចក្រកម្ពុជា ។

ចំណុចនេះហើយ ដែលរាជរដ្ឋាភិបាល គួរតែពិចារណារៀបចំឲ្យមានថ្ងៃ គោរពដឹងគុណដល់ បុព្វបុរស ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ក្នុងការកសាងប្រទេសជាតិ ឲ្យមានភាពរុងរឿងរហូតដល់សព្វថ្ងៃ ។

ការកំណត់ឲ្យមានថ្ងៃគោរពដឹងគុណ ដល់បុព្វបុរសខ្មែរសម័យអង្គរនេះ គឺមិនមែនកំណត់ ឲ្យប្រជាពលរដ្ឋទូទាំងប្រទេស ឈប់សម្រាកនោះទេ គឺគ្រាន់តែកំណត់យក ថ្ងៃខែណាមួយ ឲ្យបានច្បាស់លាស់ ដើម្បីឲ្យប្រជាពលរដ្ឋ ចងចាំថាជាថ្ងៃ ត្រូវគោរពដឹងគុណបុព្វបុរសតែប៉ុណ្ណោះ ។ ហើយការគោរពនេះ មិនចាំបាច់ទាល់តែឲ្យប្រជាពលរដ្ឋ ឈប់សម្រាក បានហៅថា ជាការគោរពនោះទេ សំខាន់ប្រជាពលរដ្ឋ ត្រូវចងចាំនៅក្នុងចិត្តថា ថ្ងៃនេះ ខែនេះ ដល់ថ្ងៃខែគោរពដឹងគុណ បុព្វបុរសទៅគឺបានហើយ ។

ជាក់ស្ដែង ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ – ១១៦២) ក្រៅពីធ្វើសង្គ្រាមពង្រីកទឹកដី ទ្រង់បានកសាងប្រាសាទ អង្គរវត្តដ៏ល្បីល្បាញ។ បន្ទាប់មកក្រោយពីកម្ចាត់ចាមឈ្លានពានរួច នៅឆ្នាំ១១៨១ ព្រះបាទជ័យវរ្ម័នទី៧ បានកសាង ប្រាសាទបាយ័ន មានកំពែងថ្មបាយក្រៀម ព័ទ្ធជុំវិញកំពស់ ៨ម៉ែត មានប្រវែង ៣គីឡូម៉ែត ក្នុងមួយជ្រុងៗ ។

ព្រះបាទជ័យវរ្ម័នទី៧ បានឡើងសោយរាជ្យពីឆ្នាំ១១៨១-១២១៩ ហើយជាកំពូលមេទ័ពស្រាប់ដែលត្រូវជាព្រះអង្គម្ចាស់ ក្រោមអំណាចស្ដេចមុន ។ បន្ទាប់ពីពួកចាមបាន សញ្ជ័យយកបានអង្គរ ពេលនោះព្រះអង្គបានប្រមូលកងទ័ព និងដណ្ដើមយកមកវិញនូវរាជធានី យសោធរបុរ ។ នៅឆ្នាំ១១៨១ ព្រះអង្គបានឡើងសោយរាជ្យ និងបន្តសង្គ្រាមប្រឆាំង នឹងនគរខាងកើតជិតខាងអស់រយៈ ពេល២២ឆ្នាំថែមទៀត រហូតដល់ខ្មែរបានធ្វើឲ្យចាម្ប៉ាបរាជ័យ នៅឆ្នាំ១២០៣ និងបាន សញ្ជ័យទឹកដីដ៏ធំធេងរបស់ចាម្ប៉ា។

ព្រះបាទជ័យវរ្ម័នទី៧ ឈរជាស្ដេចដ៏អស្ចារ្យ ចុងក្រោយបង្អស់ នៃសម័យអង្គរមិនត្រឹមតែ ដោយសារសង្គ្រាម នឹងចាមបានជោគជ័យ ប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែព្រះអង្គ គឺជាអ្នកដឹកនាំ ដែលមានចរិតលក្ខណៈមេត្តាចំពោះ ស្ដេចស្នងរាជ្យមុនៗផ្ទាល់របស់ ព្រះអង្គ ពីព្រោះព្រះអង្គបានបង្រួប បង្រួមអាណាចក្រ និង ដោយសារតែគម្រោ ងសំណង់ទាំងនោះបានបន្ត ក្រោម រាជ្យរបស់ព្រះអង្គទៀត ។ ប្រាសាទសំខាន់ថែមទៀត ត្រូវបានសាងសង់ក្រោម ការដឹកនាំរបស់ព្រះបាទជ័យវរ្ម័នទី៧ គឺ ប្រាសាទតាព្រហ្ម បន្ទាយក្ដីនិងនាគព័ន្ធ និងអាងទឹកស្រះស្រង់។ដោយផ្អែកតាមគុណសម្បត្តិ និងស្នាដៃជាច្រើន ដែលបុព្វបុរសយើង បានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយ ដ៏ច្រើនសន្ធឹកសន្ធាប់ រាជរដ្ឋាភិបាលកម្ពុជា គួរតែពិចារណាកំណត់ យកថ្ងៃណាមួយជាក់លាក់ ដើម្បីជាការដឹងគុណ នឹករលឹក និងដឹងគុណដល់បុព្វបុរស កាលពីសម័យអង្គរ។ជាតឹងតាងដែលមិនអាចប្រកែកបាន អង្គរវត្តដែលជាស្នាដៃ បុព្វបុរសសម័យអង្គរ បានបន្សល់ទុកឲ្យនោះ បានរកចំណូលចាក់ចូលឃ្លាំងសេដ្ឋកិច្ចជាតិ របស់កម្ពុជា រាប់រយលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ ជាពិសេសចំណូលទាំងនោះ​ត្រូវបានបែងចែក​ទៅមន្ទីរពេទ្យគន្ធរបុប្ផា​ សម្រាប់ជួយដល់កុមារក្រីក្រ ទូទាំងប្រទេសផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top