ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ថៃ៖ ក្រពើ ៣៦ក្បាល រួចពីកសិដ្ឋាន អំឡុងពេលភ្លៀងធ្លាក់ខ្លាំង

បរទេស៖ សត្វក្រពើចំនួន ៣៦ក្បាល បានរួចចេញពីកសិដ្ឋានមួយកន្លែង ស្ថិតនៅស្រុក ផានំ ខេត្ត ស៊ូរ៉ាត់ ថានី ភាគខាងត្បូង ប្រទេសថៃ នៅយប់ថ្ងៃសៅរ៍ ចំពេលដែលមានភ្លៀងធ្លាក់ខ្លាំង ប៉ុន្តែសំណាងល្អ សត្វក្រពើទាំងនោះ ត្រូវចាប់បានវិញទាំងអស់។

យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វិឆាវុទ្ធ ជិនតូ អភិបាលខេត្ត ស៊ូរ៉ាត់ ថានី ថា មានសត្វក្រពើចំនួន ១០៨ក្បាល សុទ្ធតែក្រពើដែលមានអាយុជាង ១ឆ្នាំ ប្រវែងប្រហែល១ម៉ែត្រ។ ក្រពើទាំងនោះ បានហែលចេញពីកសិដ្ឋានចិញ្ចឹមក្រពើ ដែលដាក់ក្នុងស្រះចំនួន៣ ដែលជាកម្មសិទ្ធិរបស់ឈ្មោះ Chaiyapruek Ketkaew អាយុ ៤៣ឆ្នាំ កាលពី២ខែមុន។

ក្រពើទាំងនោះ ត្រូវបានគេជឿជាក់ថា បានចេញពីស្រះទាំងនោះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលជាហេតុនាំឱ្យកម្រិតទឹកឡើងខ្ពស់។

បន្ទាប់ពីដឹងថា មានសត្វក្រពើរួចពីស្រះហើយ ក្រុមបុគ្គលិក និងអ្នកស្ម័គ្រចិត្តមកពីក្រុមសង្គ្រោះបន្ទាន់ ត្រូវបានដាក់ពង្រាយភ្លាមៗ ដើម្បីតាមចាប់ទាំងក្រពើទាំង៣៦ក្បាលនោះ។ នៅយប់ថ្ងៃភ្លៀងធ្លាក់ខ្លាំងដដែលនោះ ក្រុមការងារបានចាប់បានក្រពើមកវិញ ៣៥ក្បាល ហើយមួយក្បាលទៀត ចាប់បាននៅព្រឹកថ្ងៃអាទិត្យ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Ambient Mode ថ្មី របស់ ទូរទស្សន៏ Samsung QLED ពិតជាផ្តល់ ឲ្យ... - 24/04/2019 12:00
  • ក្រុមហ៊ុន ឌីប៊ី សេនឃើរ បើកសម្ពោធការិយាល័យថ្មី - 24/04/2019 11:33
  • ប្រាសាក់ ចូលរួមផ្សព្វផ្សាយ «ចំណេះដឹងផ្នែក ហិរញ្ញវត្ថុ‍ នៅកម្... - 24/04/2019 11:30
  • ក្រុមហ៊ុន Tesla ចុះស៊ើបអង្កេត ឧប្បត្តិហេតុនៃ កន្លែងរថយន្តចត... - 24/04/2019 11:29
  • NICE ចង់បាន Giroud ខណៈដែលមិនមាន ប្រកួតច្រើនឡើយ នៅអង់គ្លេស សម... - 24/04/2019 11:27
  • ផ្នូរម៉េជីតដ៏ធំសម័យ កាលថ្មកែវ មានអាយុកាលរហូត ដល់ ១០ជំនាន់ នៃ... - 24/04/2019 11:24
  • វេបសាយដំបូងបំផុត ក្នុងប្រវត្តិសាស្ត្រនៃ មនុស្សជំនាន់ បច្ចេកវ... - 24/04/2019 11:20
  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • Please wait 8  seconds, if skip Close

    Top