ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ឈានចូលដល់ហើយ នៅវេលាម៉ោង៣រសៀលនេះ ខណៈទេពធីតាឆ្នាំថ្មី ព្រះនាម ទុង្សៈទេវី

ភ្នំពេញ៖ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំនេះ(១៤-១៦មេសា) ទេពធីតាព្រះនាមទុង្សៈទេវី នឹងយាងមកម៉ោង៣ រសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវនឹងថ្ងៃ១០កើត ខែចេត្រ ព.ស ២៥៦៣ ដោយសោយផ្លែល្វាជាអាហារ។ នេះបើតាមការដកស្រង ពីគេហទំព័រវិគីភីឌា។

ទេពធីតាឆ្នាំនេះ ចុះមកចំថ្ងៃអាទិត្យ តំណាងឲ្យពណ៌ក្រហម មានព្រះនាម ទុង្សៈទេវី , ផ្កាសៀតត្រចៀក គឺផ្កាទទឹម , គ្រឿងភារណៈ គឺសំលៀកបំពាក់ ពណ៌ក្រហម , គ្រឿងអលង្ការត្បូង គឺប្រដាប់បទុមរាជ (ត្បូងទទឹមពណ៌ក្រហម) , ភក្សាហារ គឺសោយអាហារ ផ្លែឧទុម្ពរ (ផ្លែល្វា) , គ្រឿសាស្រ្តាវុធក្នុង ព្រះហស្តស្តាំ និងព្រះហស្តឆ្វេង គឺស្តាំកងចក្រ ឆ្វេងខ្យងស័ង្ក និងយាន្តជំនិះ គឺគ្រុឌ។

កម្ពុជា ជាប្រទេសមួយ ដែលមានខឿនអរិយធម៌ដ៏ចំណាស់ នៅភូមិភាគអាស៊ីអាគ្នេយ៍ ហើយប្រជាជាតិនេះ ក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលភាគច្រើន ប្រជាជាតិប្រទេសនេះ ហៅខ្លួនឯងថា "ជនជាតិខែ្មរ" ។ ប្រវតិ្តពិធីបុណ្យចូលឆ្នាំថ្មី របស់ប្រទេសកម្ពុជា មានតាំងពីបុរាណកាល និងយូរយាណាស់មកហើយ ហើយមួយភាគធំ គឺផ្សារភ្ជាប់ និងសាសនាហិណ្ឌូ នាប្រទេសឥណ្ឌា និង ប្រទេសសេរីលង្កា ។

"ចូលឆ្នាំខ្មែរ" គឺជាឈ្មោះថ្ងៃបុណ្យខ្មែរ ដែលប្រារព្ធពិធីចូលឆ្នាំថ្មី តាមចន្ទគតិបុរាណ ឬហៅថា ថ្ងៃមហាសង្ក្រាន្ត ។ ជាការពិតណាស់ ថ្ងៃចូលឆ្នាំ ពីបុរាណកាលប្រារព្ធ នៅខែមករា តាមកំណត់ហេតុលោក ជីវ តាក្វាន់ ដែលមកដល់អាណាចក្រខ្មែរ ក្នុងឆ្នាំ១២៩៦ នៃគ.ស នាសត្សវត៍ទី១៣ ក្រោយមក គេបានផ្លាសប្ដូរ មកខែមេសាវិញ យកតាម សុរិយាគតិ ហើយត្រូវនិងខែ នៃរដូវប្រមូលផលផងដែរ ។

ទំនៀមពិធីចូលឆ្នាំប្រព្រឹត្ត ទៅចំនួន ៣ ថ្ងៃ។ ថ្ងៃដំបូងជាថ្ងៃមហាសង្ក្រាន្ត , ថ្ងៃទី២ ជាថ្ងៃ វនបត និងថ្ងៃទី៣ ជាថ្ងៃឡើងស័ក ។ រីឯការកំណត់ថ្ងៃ ម៉ោងនាទី ដែលឆ្នាំចាស់ត្រូវផុតកំណត់ ហើយទេព្តា ឆ្នាំថ្មី ត្រូវចុះមកទទួលតំណែង ពីទេព្តាឆ្នាំចាស់នោះ គេអាចដឹងបានដោយប្រើក្បួន ហោរាសាស្ត្របុរាណ គឺក្បួនមហាសសង្ក្រាន្ត។

ទេពធីតា មហាសសង្ក្រាន្ត សម្ដែងកិរិយា គឺ បើចេញហែរនៅវេលាព្រឹកព្រលឹម ដល់ថ្ងៃត្រង់ (ទ្រង់ឈរ) ៦ : ០០ ព្រឹក > ១២ : ០០ ថ្ងៃត្រង់ បើចេញហែរវេលាថ្ងៃត្រង់ ទល់នឹងព្រលប់ (ទ្រង់អង្គុយពាក់ឆៀង) ១២ : ០០ ថ្ងៃត្រង់ > ៦ : ០០ ល្ងាច បើចេញហែរនៅវេលាព្រលប់ ទៅទល់អធ្រាត្រ (ទ្រង់ផ្ទំបើកព្រះនេត្រ) ៦ : ០០ ល្ងាច > ១២ : ០០ អាធ្រាត បើចេញហែរនៅវេលាអធ្រាត្រ ទៅទល់ភ្លឺ (ទ្រង់ផ្ទំបិទព្រះនេត្រ) ១២ : ០០ រំលងអាធ្រាត > ៦ : ០០ ព្រឹក៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top