ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កុំអោយគេបោកបាន មកដឹងវិធីឆែកលេខ VIN លើ​ឡាន​ពិតជា​ហ្សីនមកពីនាយ​ឬ​អត់?

 

លេខ​ VIN ដែល​មាន​ជាប់​នៅ​ខាង​មុខ​តាប្លូ អ្នក​បើកបរ នៅ​ចំហៀង​ទ្វារ ឬ​ផ្នែក​ផ្សេង​ៗ​នៃ​រថយន្ត​នោះ ជា​លេខ​សម្គាល់​អត្ត​សញ្ញាណ​របស់​រថយន្ត ដែល​វា​មាន​បរិយាយ​ពី ប្រទេស រោង​ចក្រ ឆ្នាំ​ផលិត និង​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​ជា​ដើម។

ប៉ុន្តែដោយ​សារ​តែ VIN មាន​លេខ​ដែល​បញ្ជាក់​ពី​ឆ្នាំ​ផលិត​ និង​លក្ខណៈ​សម្បត្តិ​របស់​រថយន្ត​នេះ អាច​មាន​ជន​ខិលខូច​មួយ​ចំនួន​លួច​បន្លំ​ខ្ទង់​ណា​មួយ​លេ​ខសម្គាល់នេះ ដូច​ជា​លេខ​ឆ្នាំ​ផលិត កែ​ឡើង​ឲ្យ​ខ្ពស់​ជាដើម។

ទាក់​ទិន​នឹង​បញ្ហា​នេះ ថ្ងៃ​នេះ Sabay សូម​បង្ហាញ​នូវ​វិធី​ដើម្បី​បញ្ជាក់​ថា លេខ VIN របស់​អ្នក​គ្រប់​ខ្ទង់​ជា​លេខ​ពិត​ប្រាកដ មិន​មាន​ការ​កែ​ផ្លាស់​ប្ដូរ​ឡើយ​ដោយ​ប្រើ​ប្រមាណ​វិធី​ ដែល​ផ្ទៀង​ផ្ទាត់​ជាមួយ​ខ្ទង់​ទី ៩ នៃ VIN ដែល​ជា​លេខ​បញ្ជាក់​ថា VIN នោះ​ពិត​ប្រាកដ​ឬ​អត់៖

ជា​ដំបូង​អ្នក​ត្រូវ​យក VIN របស់​អ្នក​មក​រាយ​ក្នុង​ជួរ​ទី​ ១ តារាង​ដូច​ខាង​ក្រោម​នេះ ដោយ​រំលង​ខ្ទង់​ទី ៩ ព្រោះ​យើង​នឹង​យក​លទ្ធផល ដែល​ចេញ​ពី​ការ​គណនា​នេះ​មក​ផ្ទៀង​ផ្ទាត់​ជាមួយ​លេខ​ខ្ទង់​ទី ៩៖

ក្នុង​ជួរ​ទី​ពីរ ដែល​និយាយ​ពី​តម្លៃ​អក្សរ យើង​ទម្លាក់​លេខ​ពី​ជួរ​ខាង​លើ​មក​រាល់​ខ្ទង់​ណា​ ដែល​មាន​តម្លៃ​ជា​លេខ។ ឧទាហរណ៍ លេខ​ខ្ទង់​ទី ៦ ដែល​មាន​លេខ 1 ត្រូវ​ទម្លាក់​មក​ជា​លេខ ១ ដដែល​ក្នុង​ជួរ​តម្លៃ​អក្សរ។ ចំពោះ​​ខ្ទង់​ណា​ ដែល​មាន​តម្លៃ​ជា​អក្សរ​វិញ អ្នក​ត្រូវ​ជំនួស​ដោយ​តម្លៃ​ដូច​ខាង​ក្រោម​នេះ៖

ចំពោះ​ជួរ​ទី​បី ដែល​និយាយ​ពីតម្លៃ​តាម​ខ្ទង់​វិញ យើង​មាន​តារាង​សម្រាប់​បំពេញ​តាម​តែ​ម្ដង ដោយ​តម្លៃ​ក្នុង​ជួរ​នេះ មាន​គ្រប់​ខ្ទង់​ លើក​លែង​តែ​ខ្ទង់​ទៅ ៩ ដែល​យើង​កំពុង​រក ហើយ​ពួក​វា​មាន​តម្លៃ​ថេរ​ជានិច្ច​៖

ពេល​បាន​លទ្ធផល​ទាំងជួរ​ទី ២ (តម្លៃ​អក្សរ) និង​ទី ៣ (តម្លៃ​តាម​ខ្ទង់) រូច​ហើយ​ យើង​យក​វា​គុណ​គ្នា​ពី​លើ​ចុះ​ក្រោម​តាម​ជួរ​នីមួយៗ ហើយ​ដាក់​លទ្ធផល​ក្នុង​តារាង​ផល​គុណ។

ជំហាន​បន្ទាប់ គឺ​ត្រូវ​យក​លេខ​គ្រប់​ប្រអប់​ក្នុង​ជួរ​ផល​គុណ​បូក​បញ្ចូល​គ្នា ហើយ​ដាក់​លទ្ធផល​ក្នុង​ផល​បូក ហើយ​ភាគ​ច្រើន​លទ្ធផល​វា​ចេញ​ត្រឹម​ខ្ទង់​រយ។ ជំហាន​ចុង​ក្រោយ​មាន​ ២ ជម្រើស​ងាយ​ស្រួល ដោយ​ទី ១ យើង​ត្រូវ​យក​ផល​បូក​នោះ មក​ចែក​នឹង ១១ ហើយ​សំណល់​នៃ​ផល​ចែក​នោះ​ជា​លេខ​ខ្ទង់​ទី ៩​ ហើយ។ ឧទាហរណ៍ លទ្ធផល​ចេញ​មក ២៦៥ ត្រូវ​ចែក​នឹង ១១ ហើយ​បាន​សំណល់ ១។ ដូច​នេះ យើង​យក​លេខ ១​ នេះ​ទៅ​ផ្ទៀង​ផ្ទាត់​នឹង​ខ្ទង់​ទី ៩ នោះ បើ​វា​ដូច​គ្នា​គឺ VIN របស់​យើង​ជា​លេខ​ត្រឹម​ត្រូវ​គ្មាន​ការ​បន្លំ​ឡើយ។

ឯ​វិធី​ទី ២ វិញ ដោយ​ផល​បូក​នោះ​វា​នៅ​ខ្ទង់​រយ ដូច​នេះ​វា​មាន ៣ ខ្ទង់ (រយ ដប់ រាយ) យើង​យក​លេខ​នៅ​ខ្ទង់​រយ ដក​ ខ្ទង់​ដប់ ហើយ​បូក​នឹង​ខ្ទង់​រាយ​វិញ។ ឧទាហរណ៍ លទ្ធផល​ចេញ​មក ២៦៥ យើង​យក ២-៦+៥=១ ។

ចំណាំ៖ បើ​ធ្វើ​តាម​វិធី​ទី ២ ចេញ​លទ្ធផល​អវិជ្ជមាន​យើង​ត្រូវ​យក​លទ្ធផល​នោះ​បូក​នឹង ១១។ ឧទាហរណ៍ លទ្ធផល​ចេញ​មក ២១៧ យើង​យក ២+១-៧= -៤ គឺ​យើង​ត្រូវ​យក -៤ នោះ​មក​បូក​នឹង ១១ គឺ -៤+១១= ៧៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top