ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជន វេណេហ្ស៊ុយអេឡា បង្ហាញការ ខឹងសម្បារយ៉ាងខ្លាំង

អគ្គិសនី​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា បាន​ដាច់​ជា​ថ្មី​ម្ដង​ទៀត ​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​នេះ ​បង្ក​ឲ្យ​ប្រជាជន​ផ្ទុះ​ ការ​ខឹង​សម្បារ​ខ្លាំង​ដោយ​សារ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​ពីរ​ក្នុង​រយៈ​ពេល​ត្រឹម​មួយ​ខែ។

ការ​ដាច់​ភ្លើង​នេះ ចាប់​ផ្ដើម​ចេញ​ពី​រដ្ឋធានី Caracas កាល​ពី​វេលា​ម៉ោង ១៧:២០​នាទី​ល្ងាច​ដែល​ជា​លំនៅឋាន​របស់​ប្រជាជន​ជាង ៦​លាន​នាក់។ ប្រព័ន្ធ​ទូរស័ព្ទ​ និង​ទូរទស្សន៍​បាន​ទទួល​រង​ការ​ប៉ះពាល់​ខ្លាំង ខណៈ​ដែល​ហាង​ទំនិញ​ជា​ច្រើន​ប្រញាប់​ប្រញាល់​បិទ​ទ្វារ​ព្រោះ​ខ្លាច​មាន​ចោរ​លួច។

នៅ​តាម​ផ្លូវ​នានា​ទូទាំង​ទីក្រុង គេ​សង្កេត​ឃើញ​ប្រជាជន​ខឹង​សម្បារ​ដោយ​សារ​មិនមាន​ដំណើរ​ការ​ស្ថានីយ​រថភ្លើង​ក្រោម​ដី ដែល​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ប្រជ្រៀត​ជិះ​ឡាន​ក្រុង​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​វិញ​ក្រោយ​ចប់​ម៉ោង​ការ​ងារ។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល​មាន​ការ​ដាច់​ភ្លើង​ក្នុង​ប្រទេស​វេណេហ្ស៊ុយអេឡា ដោយ​ការ​ពី​ពីរ​សប្ដាហ៍​មុន​ការ​ដាច់​ភ្លើង​ទូទាំង​ប្រទេស​បាន​សម្លាប់​អ្នក​ជំងឺ​ជា​ច្រើន​នាក់​នៅ​មន្ទីរ​ពេទ្យ​ផង​ដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top