ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

AUPP ចាប់ផ្តើមបើកថ្នាក់អនុបណ្ឌិត សម្រាប់អ្នកដែលចង់ ទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅក្រៅប្រទេស គឺបន្តនៅក្នុងស្រុកតែម្តង

ភ្នំពេញ៖ បន្ទាប់ពីមានការចាប់អារម្ភជាច្រើននិងទន្ទឹងរង់ចាំរាប់ ឆ្នាំកន្លងមក សាកលវិទ្យាល័យ អាមេរិកាំង ភ្នំពេញ (AUPP) បានប្រកាសកាលពីថ្ងៃអង្គារទី19មីនាកន្លងនេះថា ចាប់ពីឆ្នាំ២០១៩ នេះតទៅអ្នកដែលចង់ទៅបន្តការសិក្សា ថ្នាក់ បរិញ្ញា បត្រជាន់ខ្ពស់នៅក្រៅប្រទេស ជាពិសេសនៅសហរដ្ឋអាមេរិក ពុំចាំបាច់ចំណាយថវិការច្រើនទៀតទេ គឺអាចមក បន្ត ការសិក្សានៅកម្ពុជាបានតែម្តង។

យោងតាមសេចក្តីប្រកាសព័ត៌មានដែលទើបចេញផ្សាយមុននេះបន្តិចបានឱ្យដឹងថា សាកលវិទ្យាល័យ AUPP នឹងបើក ថ្នាក់អនុបណ្ឌិតលើជំនាញមួយចំនួនរួមមាន៖ អនុបណ្ឌិតធុរកិច្ច  អនុបណ្ឌិតហិរញ្ញវត្ថុ អនុបណ្ឌិតជំនាញម៉ាឃីតធីង អនុបណ្ឌិតគោលនយោបាយសាធារណៈ  និងអនុបណ្ឌិតផ្នែកច្បាប់ ។

លោកសាស្រ្តាចារ្យបណ្ឌិត Nial Farrell សាកលវិទ្យាធិការង ទទួលបន្ទុកផ្នែកកម្មវិធីសិក្សានិងកិច្ចការនិស្សិត បានមាន ប្រសាសន៍ថា “សញ្ញាបត្រអនុបណ្ឌិតនៅ AUPP អាចបន្ថែមសក្តានុពលដល់និស្សិតមួយផ្នែកធំទៀត ក្នុងទីផ្សារការងារ ជាតិនិងអន្តរជាតិ និងការប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន។”

ចំពោះនិស្សិតឬបញ្ញាជនដែលជាប់រវល់ការងារ និងការប្រកបរបរអាជីវកម្មផ្សេងៗអាចមានជម្រើសសិក្សាបាន ចាប់ពី ថ្ងៃចន្ទដល់សុក្រ ចាប់ពីម៉ោង ៥:៣០ ដល់ ៨:៣០ យប់ ឬតែថ្ងៃសៅរ៍ និងអាទិត្យ។  ចូលរៀន៖ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩។ ចាប់ផ្តើមទទួលពាក្យចូលរៀនពីថ្ងៃជូនដំណឹងនេះតទៅ។
 
AUPP ជាសាកលវិទ្យាល័យឈានមុខគេ និងតែមួយគត់នៅកម្ពុជាដែលផ្តល់ជម្រើសឱ្យនិស្សិត ខ្មែរអាចជ្រើសយក សញ្ញាបត្របានពីរ សញ្ញាបត្រមួយផ្តល់ដោយ AUPP និងមួយទៀតផ្តល់ដោយសាកលវិទ្យាល័យដៃគូរនៅអាមេរិក គឺសាកលវិទ្យាល័យអារីហ្សូណា (UA)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ទូរសព្ទលេខ ០២៣ ៩៩០ ០២៣ / ០១២ ២៦៦ ៦៣១ អ៉ីម៉ែល info@aupp.edu.kh ឬចូលទៅកាន់គេហទំព័រ www.aupp.edu.kh។ សាកលវិទ្យាល័យ AUPP មានទីតាំងស្ថិតនៅអគារ លេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អបអរសាទ! តារាហុង Ruco Chan ក្លាយជាឪពុកគេហើយ - 24/04/2019 09:52
  • រូបភាពផ្កាយរណប បង្ហាញការឡើងកម្ដៅ ភពផែនដីនៃការរបង្កើត ផែនទី'ស... - 24/04/2019 09:42
  • Mahrez រដូវកាលនេះ ជាមួយនឹង Man City ធ្វើឲ្យអ្នកគាំទ្រ ស្ទើរភ... - 24/04/2019 09:21
  • ប្រភេទម៉ូលេគុល ដំបូងគេបង្កើតឡើង ក្នុងសកលលោក បន្ទាប់ពីក្រុម B... - 24/04/2019 09:09
  • ជប៉ុន ងាកមកបង្ហាញ ភាពទន់ភ្លន់ ចំពោះកូរ៉េខាងជើង និងរុស្ស៊ី - 24/04/2019 09:06
  • លោក គីម ជុងអ៊ុន នឹងទស្សនកិច្ច ប្រទេសរុស្ស៊ីក្នុងពេល ឆាប់ៗ សម... - 24/04/2019 09:02
  • Juventus ប្រជែងSpurs ចចារទិញកីឡាករវ័យក្មេង តម្លៃ៤០លានផោន ម្ន... - 23/04/2019 19:52
  • លោក Mark Zuckerberg អាចនឹងប្រឈមមុខការ ត្រួតពិនិត្យពី FTC ដោយ... - 23/04/2019 19:47
  • សាកសពសត្វ នៃចក្រភព Incas ១០០ក្បាលតុបតែង ចម្រុះពណ៌ និងខ្សែក ម... - 23/04/2019 18:58
  • ស្មាតហ្វូន ចិនកំពុងវាយលុកឡើង វិញជាមួយអតិថិជន នៅប្រទេសអ៊ីរ៉ាក... - 23/04/2019 18:53
  • Please wait 8  seconds, if skip Close

    Top