ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

គណិតវិទូក្រិចបុរាណ ប្រើតែដំបង​ឈើមួយ និង​វិធី​គណនាលេខ ធម្មតាអាចដឹង​បរិមាត្រផែន​ដី

គណិត​វិទូ​ក្រិច​បុរាណ​ គ្រាន់​តែ​​ប្រើ​ដំបង​ឈើ​មួយ​ បូក​រួម​នឹង​ចំណេះ​ដឹង​ផ្នែក​ គណិតវិទ្យា​របស់​ខ្លួន​បាន​គណនា​ បរិមាត្រ​ផែន​ដី​ស្ទើរ​តែ​ត្រឹម​ត្រូវ​១០០​ភាគ​រយ​ដូច​អ្នក​វិទ្យាសាស្រ្ត​បច្ចុប្បន្ន។

នៅ​ដើម​សវត្សទី​២០ អ្នក​វិទ្យា​សាស្រ្ត​បាន​បាញ់​ផ្កាយ​រណប​ទៅ​លំហ​អាកាស​ និង​បាន​គណនាឃើញ​ថា​បរិមាត្រ​ផែន​ដីមាន​ប្រវែង​ ៤០ ០៣០​គីឡូ​ម៉ែត្រ។ ប៉ុន្តែ​គណិត​វិទូ​ក្រិច​បុរាណកាលជាង​២០០០​ឆ្នាំ​មុន​ លោក Eratosthenes (២៧៦-១៩៤ ឆ្នាំមុន​គ.ស.) បាន​រក​ឃើញ​ថា​បរិមាត្រ​របស់​ផែន​ដី​មាន​ប្រវែង​៤០ ០០០​គីឡូម៉ែត្រ។

ការ​រក​ឃើញ​នេះ​ លោក​បាន​ប្រើ​វិធី​សមញ្ញ​ប៉ុណ្ណោះ ដោយ​ប្រើ​ដំបង​ឈើ​មួយ ​ជាមួយ​និង​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​របស់​លោក។

ដំបូង​ឡើយ​លោក​សង្កេត​ឃើញថា​ទីក្រុង​Syeneភាគខាង​ត្បូង​ Alexandria ដែល​អ្វី​ៗមិនមាន​ស្រមោល​ទេ​នៅ​ពេល​ព្រះ​អាទិត្យ​ដើរ​ចំ​ពី​លើ​ក្បាល​មនុស្ស តែ​នៅAlexandria ​លោក​បាន​សាក​យក​ដំបង​ឈើ​មួយ​ដោត​ទៅ​នឹង​ដី ហើយ​បាន​ចាំមើល​ថា​តើ​ពេល​ព្រះអាទិត្យ​ដើរ​ដល់​ចំ​ពីលើ​ក្បាល​មនុស្ស​វាមាន​ស្រមោល​ឬយ៉ាងណា។

ពេលនោះ​លោក​ឃើញ​ថា​ទោះព្រះអាទិត្យ​នៅ​ចំពី​លើ​ហើយ​ក្ដី​ក៏​ដំបងឈើ​របស់​លោក​នៅមាន​ស្រ​មោល​ ដែល​វាស់​ចេញ​បាន​មុំ​៧,២​ដឺក្រេ​គិត​ពី​ចំណុច​កំពូលនៃ​ដំបងឈរ​មក​កាន់​ចុង​ស្រមោល​នៅ​លើ​ដីរាប​ស្មើ​។ តោង​តាម​ភស្តុ​តាង​ពីរ​នេះ​លោក​គិតថា​ផែនដី​មាន​រាង​មូល​។

ជាមួយ​គ្នានេះ​ដែរ​លោក​ក៏បានជួល​បុរស​ម្នាក់​ឲ្យដើរ​និង​​វាស់​ចម្ងាយ​ពី​Alexandria ទៅ​ទីក្រុងSyene ដោយ​បានដឹងថា​មាន​ចម្ងាយ​ប្រ​ហែល​៨០០​គីឡូម៉ែត្រ។

លោក​បាន​ចាប់​ផ្តើមគណនា​បរិមាត្រផែន​​ដី​ដោយ​ប្រើ​វិធី​សមាមាត្រ​ធម្មតា​មួយ ដោយ​យក ៧,២/៣៦០​ដឺក្រេ ឬ១/៥០=៨០០ គីឡូម៉ែត្រ/Xម៉ែត្រ ដែលនាំឲ្យ​លោក​ឃើញថា Xម៉ែ​ត្រ= ៨០០ គុណនឹង​៥០ នាំឲ្យ​X​​ស្មើ​នឹង​ ៤០ ០០០​គីឡូម៉ែត្រ ខណៈ​អ្នក​វិទ្យា​សាស្រ្ត​បច្ចុប្បន្ន​រកឃើញ​ថា​បរិមាត្រ​ផែន​​ដី​មាន​ប្រ​វែង​៤០ ០៣០គីឡូម៉ែត្រ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​កីឡាករ​កូន​កាត់​ ជាង​ពាក់កណ្... - 27/03/2019 07:31
  • មក​ស្គាល់​មុខ​ កីឡាករ​ដែល​ បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA ច... - 27/03/2019 07:26
  • Please wait 8  seconds, if skip Close

    Top