ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

PNN ដាក់សម្ពោធរឿងភាគ ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់

ភ្នំពេញ ៖ ទូរទស្សន៍ PNN បានដាក់សម្ពោធចាក់បញ្ចាំងជាផ្លូវការរឿងភាគ “ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់” ដែលជាសមិទ្ធផលរបស់ PNN ក្នុងការសម្រិតសម្រាំងស្នាដៃប្រចាំឆ្នាំ២០១៩ ដើម្បីឆ្លើយតបទៅនឹងសេចក្ដីទន្ទឹងរង់ចាំការទស្សនារបស់ប្រជាពលរដ្ឋខ្មែរ កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩។

រឿងភាគ ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ នឹងដាក់បញ្ចាំងចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ តទៅ វេលាម៉ោង១៩ និង៥០នាទី ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃពុធ។

ក្នុងពិធីសម្ពោធនេះដែរ ប្រធានផ្នែកកម្មវិធីផ្សាយនៃស្ថានីយ៍ទូរទស្សន៍ PNN កញ្ញា ទូច បុប្ផា មានប្រសាសន៍ថា “នេះជារឿងភាគដំបូងដែលចំណាយពេលផលិតជាងមួយឆ្នាំហើយ ដោយបានកម្លាយចេញពីប្រលោមលោក ដ៏មានប្រជាប្រិយភាពមួយ។ អ្នកគាំទ្ររបស់រឿងនេះ អន្ទះសារចង់ឃើញរូបភាពពិតលើទូរទស្សន៍ PNN។ ចំណែកខាង PNN ចង់ឲ្យភាពយន្ដ នេះចេញមកប្រកបដោយគុណភាព” ។

កញ្ញាបន្ដថា រឿងភាគ ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ គឺឆ្លុះបញ្ចាំងអំពីមនោសញ្ចេតនា មិត្តភាពយូរអង្វែង ការភ័ន្ដច្រឡំដោយអស្មិមានៈ និងតម្លៃនៃគុណធម៌ឈរពីលើផលប្រយោជន៍។ កញ្ញាថា រឿងនេះ មានលំដាប់សាច់រឿងល្អដោយសារមានបញ្ចូលនូវឈុតឆាក កន្ដ្រាក់អារម្មណ៍ ព្រមទាំងរំភើបផ្អែមល្ហែម នឹងមានអ្នកគាំទ្រទូទាំងប្រទេសផងដែរ ។

ចំណែក នាយកគ្រប់គ្រងទូរទស្សន៍ PNN លោក សុខសាធិត សាក់រ៉ាយុត បានថ្លែងថា “ទូរទស្សន៍ PNN មានទស្សនវិស័យរយៈពេលវែង និងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល និងស្ថាប័នជំនាញ សិល្បករ-សិល្បការិនីខ្មែរ ដើម្បីឲ្យរឿងភាគក្នុងស្រុក ឈានទៅដល់អ្វីដែលទីផ្សារកំពុងទទូចចង់បាន”។

ជាងនេះទៅទៀត នាយកគ្រប់គ្រងទូរទស្សន៍ PNN ថ្លែងអំណរគុណ ចំពោះបណ្ដាផលិតកម្ម និងដៃគូផ្សាយពាណិជ្ជកម្ម ដែលគាំទ្រ PNN ក្នុងការជំរុញឲ្យ PNN ឈានដល់លំដាប់លេខ១ ក្នុងវិស័យរឿងភាគទូរទស្សន៍ខ្មែរ។

រឿងភាគ ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់ មានតារាសម្ដែងល្បីៗ រួមមាន ៖ លោក បឺរី , កញ្ញា ពុធ ស្រីខួច , លោក លឹម ជាឡាយ , កញ្ញា សាឡាត់ ស្រីឡាង , ចាន់ រាសី , ឈិន ស៊ាវម៉ី , រតនៈ វិសិទ្ឋ , នូ ឧសភា , ង៉ែត សុវណ្ណលីតា , ទេព មនោរម្យ , លឹម តិចម៉ុង , ជា សំណាង , ពិន ណារិន , ហង្សអច្ឆរិយា និងតារាច្រើនដួងទៀត។

សូមរំលឹកថា ទូរទស្សន៍ PNN នឹងដាក់ចេញនូវខ្សែរឿងភាគធំៗ ជាច្រើនរឿងទៀត ដែលផលិតឡើងយ៉ាងសម្រិតសម្រាំងដោយផលិតកម្មមានសមត្ថភាព និងចេញពីស្នាដៃអ្នកនិពន្ធល្បីៗ ដែលមានគុណភាពសាច់រឿងកាន់តែល្អ ពីមួយឆ្នាំទៅមួយឆ្នាំ៕ 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​កីឡាករ​កូន​កាត់​ ជាង​ពាក់កណ្... - 27/03/2019 07:31
  • មក​ស្គាល់​មុខ​ កីឡាករ​ដែល​ បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA ច... - 27/03/2019 07:26
  • Please wait 8  seconds, if skip Close

    Top