ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

មេដឹកនាំ​សូវៀត​មួយ​រូប ​ធ្លាប់​យក​ស្បែកជើង​គោះ​តុ​ នៅ​អង្គ​ប្រជុំ​ UN

ក្នុង​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​ សហប្រជាជាតិ​កាល​ពី​ជាង​ ៦០​ឆ្នាំ​មុន មេដឹកនាំ​ជាន់​ខ្ពស់ ​របស់​សហភាព​សូវៀត​លោក Nikita Khruschev បាន​ដោះ​ស្បែកជើង​របស់​ខ្លួន ហើយ​យក​ទៅ​គោះ​លើ​តុ​នៅ​ចំពោះ​មុខ​អង្គ​វេទិកា​ទាំង​មូល​តែ​ម្ដង។

មូល​ហេតុ​ដែល​លោក​បាន​ធ្វើ​បែប​នេះ​គឺ​ ដោយសារ​តែ​លោក​ខឹង​សម្បារ​នឹង​ពាក្យ​សម្ដី​របស់​គណៈប្រតិភូ​របស់​ប្រទេស​ហ្វីលីពីន​ដែល​និយាយ​ថា​ " ប្រទេស​នៅ​តំបន់​អឺរ៉ុប​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​មាន​សិទ្ធិ​នយោបាយ និង​សិទ្ធ​ស៊ីវិល​ ហើយ​ព្រម​ទាំង​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​ទំហឹង​ដោយ​សហភាព​សូវៀត" ។

បើ​តាម​សាក្សី​មួយ​ចំនួន​ក្នុង​ហេតុការណ៍​នោះ​បាន​លើកឡើង​ថា លោក Khruschev បាន​ដោះ​ស្បែក​ជើង​ស្ដាំ​របស់​លោក ហើយ​គ្រវី​ និង​គោះ​នៅ​លើ​តុ​របស់​លោក រហូត​ដល់​អ្នក​គ្រប់​គ្នា​ក្នុង​វេទិកា​បាន​ឃើញ។

ក្រោយ​ពី​ហេតុការណ៍​នោះ​ លោក​ Khruschev ផ្ទាល់​បាន​និយាយ​ថា៖ " វា​សប្បាយ​ដែរ! នៅ​ក្នុង​ U.N ជា​សភា​មួយ​ ដែល​អ្នក​សំឡេង​ភាគ​តិច​ត្រូវ​តែ​ធ្វើ​ឲ្យ​គេ​ស្គាល់ តាម​រយៈ​រូបភាព​ណា​មួយ។ ពួក​យើង​ (សហភាព​សូវៀត) ស្ថិត​ក្នុង​ក្រុម​ភាគ​តិច​មួយ​រយៈ តែ​នៅ​មិន​យូរ​ទេ " ។

លោក Khruschev ជា​មេដឹកនាំ​សហភាព​សូវៀត​ទី ៤ ដែល​កាន់​អំណាច​ពី​ឆ្នាំ១៩៥៣ ដល់​ឆ្នាំ​១៩៦៤។

ខាង​ក្រោម​នេះ ជា​វីដេអូ​ដែល​លោក​យក​ស្បែកជើង​ទៅ​គោះ​ក្នុង​អង្គ​ប្រជុំ​របស់ U.N៖៕ ប្រភព៖Sabay

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​កីឡាករ​កូន​កាត់​ ជាង​ពាក់កណ្... - 27/03/2019 07:31
  • មក​ស្គាល់​មុខ​ កីឡាករ​ដែល​ បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA ច... - 27/03/2019 07:26
  • Please wait 8  seconds, if skip Close

    Top