ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ បង្ហាញពីគំរូរូបរាងពេញលេញ ដាយណូស័រ ឃាតករមិនធ្លាប់មាន

អាមេរិក៖ នៅទីបំផុត មនុស្សជាតិលើពិភពលោក បានឃើញក្រុមគ្រួសារ ដាយណូស័រឃាតករ T. rex  គឺជាប្រភេទសត្វដាយណូស័រ កាចសាហាវបំផុត នាសម័យដាយណូស័រ នៅសារមន្ទីរអាមេរិក​ ប្រវត្តិសាស្រ្តធម្មជាតិ ជាផ្លូវការហើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

សារមន្ទីរអាមេរិក ប្រវត្តិសាស្រ្តធម្មជាតិ បានបង្ហាញពីការតាំងពិព័រណ៍ថ្មីមួយ ដែលបង្ហាញពី សត្វដាយណូស័រយក្ស ដ៏ធំសម្បើម តាមរយៈជីវិតរបស់វា ជាមួយនឹងស៊េរីនៃគំរូ មានរូបរាងពេញលេញបំផុត ដែលមិនធ្លាប់បានបង្កើត ។ សារមន្ទីរនេះ បានបង្កើតគំរូ ជាផ្នែកមួយនៃ T. rex: The Ultimate Predator  ការតាំងពិព័រណ៍ថ្មីដ៏ធំមួយ ដែលបានបើកជាសាធារណៈ និងការតាំងពិព័រណ៍ ខួបទី១៥០ នៃសារមន្ទីរ។

គ្រោងឆ្អឹង T. rex ដំបូងត្រូវបានរកឃើញ នៅក្នុងឆ្នាំ១៩០២ ដោយអ្នកបុរាណវិទ្យា និងអ្នកប្រមាញ់ហ្វូស៊ីល Barnum Brown ហើយសារមន្ទីរនេះ មានគំរូមួយ ក្នុងចំណោមគំរូដើមពីរ បី របស់ T. rex នៅលើការបង្ហាញ ជាសាធារណៈ។

អ្នកស្រី Ellen V. Futter ប្រធានសារមន្ទីរ ប្រវត្តិសាស្រ្តអាមេរិក បាននិយាយថា ដាយណូស័រនិង Tyrannosaurus rex ជាផ្នែកមួយដ៏សំខាន់  នៃសារមន្ទីរ ហើយវាជាប្រវត្តិសាស្ត្រ របស់យើង។ ដូច្នេះវាហាក់ដូចជាសមស្រប ដើម្បីចាប់ផ្តើមពិធីអបអរសាទរ ខួបលើកទី ១៥០របស់សារមន្ទីរ ជាមួយនឹងការតាំងពិព័រណ៍ថ្មីដ៏សំខាន់មួយ ស្តីពីស្តេចដាយណូស័រ ដែលគួរឲ្យចាប់អារម្មណ៍បំផុត៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធកីឡាគុនដាវកម្ពុជាការផ្សព្វផ្សាយកីឡាគុនដាវនៅអនុវិទ្យាល... - 20/06/2019 12:28
  • NOCC) បើកកិច្ចប្រជុំជាមួយ សហព័ន្ធកីឡាជាតិ ១៨ត្រៀមបញ្ជូនអត្តព... - 20/06/2019 12:22
  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • Please wait 8  seconds, if skip Close

    Top