ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កម្មវិធីប្រគំតន្រ្តី រាត្រីចុងក្រោយ របស់ស្រាបៀរអាន់ឆ័រ ចូលរួមទស្សនាយ៉ាង ភ្លូកទឹកភ្លូកដី នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ការប្រគំតន្រ្តីយក្សនៃ ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទះឆ្នេរខ្សាច់ អន្តរជាតិស្រាបៀរអាន់ឆ័រ លើកទី២ប្រចាំមណ្ឌលកំពង់ស្ពឺ បានកក្រើកខេត្តកំពង់ស្ពឺដោយ មានការចូលរួមទស្សនាយ៉ាងភ្លូកទឹកភ្លូកដី ពីបងប្អូនប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ក្រោយពីពិធីប្រកាស ក្រុមជើងឯករួចជាស្ថាពរ។

ប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលមកពីស្រុកផ្សេងៗ នៅក្នុងខេត្តកំពង់ស្ពឺបាននាំគ្នាមកចូលរួមកម្មវិធីពិសេស របស់ស្រាបៀរអាន់ឆ័រជា លក្ខណៈគ្រួសារ និងមិត្តភ័ក្តិនៅផ្តុំគ្នារង់ចាំ ទស្សនាកម្មវិធីនេះ ដោយអ្នកខ្លះទទួលទានស្រាបៀរអាន់ឆ័រដែល បានទិញពីស្តង់ស្រាបៀរអាន់ឆ័រដែល លក់ក្នុងតម្លៃ ប្រូម៉ូសិនពិសេស រីឯអ្នកខ្លះទៀតជជែកគ្នាលេងយ៉ាង សប្បាយរីករាយ។

កម្មវិធីពិសេសនេះបានចាប់ផ្តើមចាប់ពីម៉ោង ៨ យប់តទៅដោយមានការផ្សាយបន្តផ្ទាល់ទំព័រហ្វេសប៊ុក របស់ស្រាបៀរអាន់ឆ័រ។ ការប្រគំតន្ត្រីនេះមានការចូលរួមពី សំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូប ក្នុងប្រទេសកម្ពុជាដូចជា លោក ឆន សុវណ្ណរាជ អ្នកនាងពេជ្រ សោភា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីសា លោក នីកូ លោក នី រតនា លោកហ្សូណូ ជីដេតូតូ (DJ Toto) និងតារាជាច្រើនរូបទៀតដែលបានច្រៀងបទមនោសញ្ចេតនាផង និងបទញ៉ាក់ជាច្រើនបទ ដែលបានធ្វើឲ្យអ្នកចូលរួម មានអារម្មណ៍សប្បាយ រីករាយក្រៃលែង ជាពិសេសរាំកម្សាន្ត ច្រៀងតាម និងស្រែកហ៊ោគ្រប់គ្នា ពេញមុខឆាកតន្រ្តី យ៉ាងកក្រើកខេត្តកំពង់ស្ពឺ នាត្រីកាលនោះ។

កម្មវិធីប្រគំតន្រ្តីនឹងបន្តប្រារព្ធធ្វើឡើង នៅខេត្តបួនមួយទៀត ខេត្តសៀមរាបនៅថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែមីនា ក្រុងប៉ោយប៉ែតនៅថ្ងៃទី៣០ដល់ថ្ងៃទី៣១ ខែមីនា ខេត្តបាត់ដំបងនៅថ្ងៃទី៤ដល់ ថ្ងៃទី៧ ខែមេសា និងខេត្តកំពង់ចាមនៅថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩។

ចំពោះព័ត៌មានលម្អិតអំពីព្រឹត្តិការណ៍ កីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិនេះ សូមចូលមើលទំព័រហេ្វសបុក របស់ស្រាបៀរអាន់ឆ័រ៖ https://www.facebook.com/AnchorBeerKH/ ។ ពិសាដោយការទទួលខុសត្រូវ!

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោក ងិន សុខបញ្ញា ចូលរួមមហាសន្និបាត សហព័ន្ធកីឡា ទ្រីយ៉ាត្លុងអ... - 20/06/2019 11:50
  • សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ប្រកាសប្រកួតអុកចត្រង្គ ជើងឯកថ្ន... - 20/06/2019 11:43
  • ការស្រាវជ្រាវដ៏ធំបំផុតនិយាយថា យើងមិនទាន់បានរកឃើញ សញ្ញាណាមួយន... - 20/06/2019 11:30
  • យន្តហោះអគ្គិសនី បញ្ចូលថ្មមួយម៉ោង ហោះបាន ១៦០គីឡូម៉ែត្រ - 20/06/2019 11:12
  • កូរ៉េខាងត្បូង ជំរុញឲ្យមានកិច្ចប្រជុំកំពូល អន្ដរកូរ៉េ មុនឬក្រ... - 20/06/2019 11:04
  • ប្រវត្តិដ៏កំសត់ របស់រាជនីសំឡេងមាស រស់ សិរីសុទ្ធា ដែលពលរដ្ឋខ្... - 20/06/2019 10:57
  • Mbappe ចង់​ដើរ​តាម​គំរូ​របស់ Zlatan និង​កីឡាករ​ដទៃ​ទៀត​ ដោយ​... - 20/06/2019 10:54
  • Neymar ត្រូវ UEFA ពិន័យ​មិន​ឲ្យ​លេង UCL ៣​ប្រកួត​រដូវ​កាល​ក្... - 20/06/2019 10:51
  • ដំណឹងល្អសម្រាប់ Liverpool ក្រោយប្រធានក្លឹប Lyon អះអាងថា Feki... - 20/06/2019 10:19
  • ប៉េណាល់ទី​របស់ Messi ជួយ​បន្ត​ដង្ហើម​អាហ្សង់ទីន​នៅ Copa Amer... - 20/06/2019 10:17
  • Please wait 8  seconds, if skip Close

    Top