ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ថៃគ្រោងដាក់របាំ ណូរ៉ា ដែលជារបាំ ពាក់ក្រចកវែងៗ ក្នុងបញ្ជីបេតិកភណ្ឌ របស់អង្គការ យូណេស្កូ

បរទេស៖ របាំណូរ៉ាដែលជារបាំប្រពៃណី នៅភាគខាងត្បូង ប្រទេសថៃ ត្រូវបានគេផ្តល់ឱ្យដើម្បី ស្វែងរកកន្លែងមួយ នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីយ៍របស់ អង្គការយូណេស្កូ។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ បានឲ្យដឹងថា ការសម្រេចចិត្តយល់ ព្រមពីគណៈរដ្ឋមន្រ្តីថៃនេះដែរ គឺបានប្រកាសដោយលោក អាតិសិត ឆៃយ៉ានូវ៉ាត អ្នកនាំពាក្យរបស់រដ្ឋាភិបាលនៅវិមានរដ្ឋាភិបាល។

ក្រសួងវប្បធម៌បានខិតខំអភិរក្សរបាំថៃដែលមានលក្ខណៈប្លែកពីគេនេះ បន្ទាប់ពីរបាំល្ខោនខុន ត្រូវបានចុះបញ្ជីជាសម្បត្តិនៅបេតិកភណ្ឌវប្បធម៌អរូបី សម្រាប់មនុស្សជាតិ នៅក្នុងកិច្ចប្រជុំក្នុងអង្គការយូណេស្កូនៅក្នុងប្រទេសម៉ូរីស កាលពីឆ្នាំមុន។ 

រដ្ឋមន្រ្តីវប្បធម៌ថៃលោក Vira Rojpojchanarat បាននិយាយថា រដ្ឋាភិបាលថៃនឹងស្នើចុះបញ្ជីរបាំ ណូរ៉ា ក្នុងកិច្ចប្រជុំនាពេលខាងមុខរបស់អង្គការយូណេស្កូនៅទីក្រុងបូហ្គូតា ប្រទេសកូឡុំប៊ីចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី ១៤ខែធ្នូ។ បើរបាំនេះ ត្រូវបានគេឲ្យពិន្ទុ គឺនីតិវិធីចុះបញ្ជីនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២០។

លោក Vira បាននិយាយថា ណូរ៉ា គឺជារបាំចម្រុះពណ៌ដែលសំដែងដោយអ្នករបាំ ដ៏ប៉ិនប្រសប់ស្លៀកពាក់សំលៀកបំពាក់ដ៏ស្រស់ស្អាត និងអមដោយចង្វាក់ភ្លេង។ អ្នករាំរបាំ ណូរ៉ា ស្លៀកសំលៀកបំពាក់រស់រវើក និងចម្រុះពណ៌ហើយពួកគេ ពាក់ក្រចកវែងៗ តែម្តងដែលទាំងអស់នេះឆ្លុះបញ្ចាំងពីសិល្បៈ ដ៏វិចិត្រនិងសិល្បៈហត្ថកម្មដ៏អស្ចារ្យ៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិកប្រកាសទោស មេគ្រឿងញៀនធំ បំផុតលើលោកជាប់ទោស អស់មួយជីវិតប... - 18/07/2019 19:24
  • Joelinton តម្លៃ៣៦លានផោន ត្រៀមខ្លួនក្លាយ ជាកីឡាករចំណូលថ្មីទី១... - 18/07/2019 19:09
  • អ្នកវិទ្យាសាស្ដ្ររកឃើញត្រីផ្កាយដ៏ចម្លែក មើលទៅដូចជានំរ៉ាវីយ៉ូ... - 18/07/2019 16:49
  • កងទព័ជើងទឹកជប៉ុននឹងមិនបញ្ជូនកងនាវារបស់ខ្លួនទៅច្រកសមុទ្រហូមូស... - 18/07/2019 16:10
  • រកឃើញទីតាំងទីក្រុង ទំនើបនៅសម័យ បុរាណ អាយុកាលជាង ៩០០០ឆ្នាំ ខា... - 18/07/2019 15:51
  • កំពូលក្រុមហ៊ុនផ្គត់ផ្គង់ ស្មាតហ្វូនទំាង៥នៅលើពិភពលោក - 18/07/2019 15:27
  • គំរូថ្ម Stonehenge បង្កើតឡើងដោយក្រុមអ្នកវិទ្យាសាស្ដ្រ បង្ហាញ... - 18/07/2019 15:26
  • តាមពិតបែបនេះទេ! អ្នកផឹកស្រាបៀរជាប្រចាំ មានដឹងទេថា ផឹកស្រា អា... - 18/07/2019 15:09
  •  ក្រុមហ៊ុន Apple និងក្រុមហ៊ុន Google នៅតែបន្តបញ្ចេញនិមិ្មតសញ... - 18/07/2019 14:52
  •  អ្នកការទូត៖  អាមេរិក  នឹងធ្វើអ្វីដែលអាចជួយដោះស្រាយជម្លោះរវា... - 18/07/2019 14:49
  • Please wait 8  seconds, if skip Close

    Top