ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ផ្តល់អង្ករនិងសម្ភារៈសិក្សាមួយចំនួន ដល់កុមារកំព្រា នៅអង្គការម៉ែកណា

ភ្នំពេញ៖ ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប បានបញ្ជូនក្រុមការងារ របស់ខ្លួន ចុះផ្តល់អង្ករ និងសម្ភារៈសិក្សាមួយចំនួន ដល់កុមារកំព្រា នៅអង្គការម៉ែកណា ដែលមានទីតាំងស្ថិតនៅភូមិទួលឆុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

ពិធីចែកអង្ករ និងសម្ភារៈសិក្សា មានការចូលរួមផ្ទាល់ពី លោកស្រី Evelyn Pek អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប។

ក្នុងឱកាសនោះ លោកស្រី សុភ័ណ ជាអ្នកថែរក្សាកុមារ នៅអង្គការម៉ែកណា បានឲ្យដឹងថា "ខ្ញុំសប្បាយរីករាយណាស់ ដែលទទួលបាន ជំនួយផ្គត់ផ្គង់ជាចំណីអាហារ និងអង្ករពីក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប។ ក្មេងៗរបស់យើងពិតជាចាំបាច់ត្រូវការអាហារ ដើម្បីរស់រានមានជីវិត។ អង្គការរបស់យើងខ្ញុំមានកង្វល់ ពីការប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារ។ ប៉ុន្តែនៅពេលនេះ យើងទទួលបានការឧបត្ថម្ភពីក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ជាជំនួយដោះស្រាយជីវភាពក្មេងៗ ទាំងអស់គ្នានៅទីនេះ បានទាន់ពេលវេលា។ ក្មេងៗទាំងអស់នឹងមិនចាំបាច់ព្រួយបារម្ភពីជីវភាពរស់នៅប្រចាំថ្ងៃទេ ពួកគេអាចផ្តោតការយកចិត្តទុកដាក់ លើការសិក្សាដើម្បីអនាគតរបស់ពួកគេ"។

អ្នកស្រីក៏បានជូនពរក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងមុខជំនួញផងដែរ។

ចំណែក លោកស្រី Evelyn Pek បានឲ្យដឹងដែរថា "ចាប់តាំងពីក្រុមហ៊ុនបានបង្កើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ពួកយើងបានផ្តល់អង្ករជាង២,០០០គីឡូក្រាម ជូនដល់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗសម្រាប់ជួយទ្រទ្រង់ដោះស្រាយបញ្ហាជីវភាពរបស់កុមារ។ យើងជឿជាក់ថាកុមារគឺជាអនាគតរបស់ប្រទេសកម្ពុជា”។

លោកស្រីបញ្ជាក់ថា គោលដៅរបស់ក្រុមហ៊ុន ចង់រួមចំណែក ជួយសម្រួលដល់ស្ថានភាពលំបាកកុមារកម្ពុជា ដើម្បីបង្កើតឱកាសពួកគេ ទទួលបានការអប់រំអភិវឌ្ឍន៍ខ្លួនឯង និងអភិវឌ្ឍន៍ប្រទេសជាតិកាន់តែរីកចម្រើនឡើងនាពេលអនាគតផងដែរ។

លោកស្រីថា “ថ្ងៃនេះ ក្រុមការងាររបស់យើងខ្ញុំ បាននាំយកអង្ករចំនួន៣០០គីឡូក្រាម មកផ្តល់ជូនកុមារកំព្រានៅអង្គការម៉ែកណា ហើយយើងនឹងនៅតែបន្តផ្តល់ជំនួយនេះនាពេលអនាគតផងដែរ”។

កុមារី សុខា អាយុ៦ឆ្នាំ មកពីអង្គការម៉ែកណា បានមានចំណាប់អារម្មណ៍ ក្នុងពិធីចែកអង្ករ និងសម្ភារៈសិក្សារបស់ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុបថា "ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលបាន ឃើញពួកគាត់។ ពួកគាត់មានសណ្តានចិត្ដល្អណាស់ចំពោះយើងគ្រប់គ្នា ហើយគាត់បានលេងកំសាន្តជាមួយយើងទៀតផង។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងត្រឡប់មកលេង ជាមួយយើងលើកក្រោយទៀត"។

សូមបញ្ជាក់ថា ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប នឹងដាក់គោលដៅរបស់ខ្លួនបន្តក្នុងការចុះចែកអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សានិងសម្ភារៈកីឡា ជូនដល់កុមារកំព្រា និងសិស្សានុសិស្សតាមតំបន់ផ្សេងៗ នៅកម្ពុជា ដើម្បីជាការចែករំលែកក្តីស្រឡាញ់ទៅដល់ពួកគេ៕ ដោយ៖ធី លីថូ

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ ដែល​លួច​ចម... - 27/03/2019 09:46
  • ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជន វេណេហ្ស៊ុយអេឡា បង្ហាញការ ខឹង... - 27/03/2019 09:42
  • ក្រុមបាល់ទះបុរស អូទ្រីសឈ្នះ ជើងឯកបាល់ ការប្រកួតទះឆ្នេរខ្សាច់... - 27/03/2019 09:39
  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • Please wait 8  seconds, if skip Close

    Top