ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អ្នកនិពន្ធម្នាក់នៅ YG លើកឡើងថា Seungri ត្រូវដេញចេញ មិនមែនស្ម័គ្រចិត្ត ឈប់ឡើយ

កូរ៉េ: ពីរថ្ងៃមុននេះតារាចម្រៀង Seungri សមាជិកក្រុម Big Bang បានប្រកាសដំណឹងគួរអោយ ភ្ញាក់ផ្អើលថាខ្លួនបាន សម្រេចចិត្តចាកចេញពីវិស័យចម្រៀងក្រោយផ្ទុះរឿងអាស្រូវផ្ទួនៗ ហើយមួយថ្ងៃក្រោយស្រាប់ តែអ្នកនិពន្ធចម្រៀង ម្នាក់ក្នុងផលិតកម្ម YG និយាយដោយមិនញញើតថាតារារូបនេះត្រូវដេញចេញមិនមែនស្ម័គ្រចិត្តឈប់ដោយខ្លួនគេឡើយ ។

ព័ត៌មានពី Koreaboo បានអោយដឹងនៅថ្ងៃទី១៣ ខែមីនានេះថាអ្នកនិពន្ធចម្រៀងនៅ YGម្នាក់បានធ្វើអោយ មហាជន ពិសេស អ្នកប្រើប្រាស់បណ្តាញសង្គមខឹងសប្បាចំពោះផលិតដ៏ធំមួយនេះដោយប្រកាសប្រាប់គេក្នុងបណ្តាញសង្គមថា Seungri សមាជិកក្រុម Big Bang ត្រូវផលិតកម្ម YG ដេញចេញព្រោះរឿងអាស្រូវដែលគេបានបង្ក មិនមែនគេចង់ឈប់ ពីសិល្ប: នោះឡើយ ។

បុរសនោះសរសេរថា “Seungri សម្រេចចិត្តឈប់ពេលត្រូវគេដេញចេញ” ហើយក្រោយឃើញសម្តីនេះ អ្នកគាំទ្រជា ច្រើន ចូល Comment ទាំងខឹងថា “ នៅផលិតកម្មជាមួយគ្នាហេតុអីគេបង្ហោះបែបនេះ?” និងខ្លះទៀតថា “YG មិនបានការពារ Seungri ឡើយ”  តែបានបន្តិចអ្នកនិពន្ធនោះបានលុបឃ្លាចោលដោយមិនពន្យល់អ្វីទាំងអស់។

Seungri សមាជិកកូនពៅក្នុងក្រុម Big Bang បានប្រកាសចាកចេញពីវិស័យចម្រៀង ក្រោយផ្ទុះរឿងអាស្រូវថា នាំស្រីអោយ ភ្ញៀវនៅក្លឹប Burning Sun និងករណីជួញដូរគ្រឿងញៀន ហើយពេលនេះគេកំពុងស្ថិតក្នុងការស៊ើបអង្កេត និងត្រូវហាម ឃាត់ មិនអោយចេញក្រៅប្រទេសទៀតផង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Van Gaal ថា​របៀប​ដឹកនាំ​របស់​ Ole ចត​ឡាន​ក្រុង​ដូច​តែ​ Mouri... - 27/03/2019 10:02
  • កូរ៉េខាងត្បូង អាមេរិក យល់ស្របជំរុញការប្រើប្រាស់រួមគ្នានៃត... - 27/03/2019 10:00
  • TEPCO បាត់បង់ការខូចខាត ទាំងឈុត នៅហ្វ៊ូគូស៊ីម៉ាលើកទី ១០ ក្រោយ... - 27/03/2019 09:57
  • សឹង​មិន​ជឿ! Land Rover ប្ដឹង​ឈ្នះ​ក្រុមហ៊ុន​ចិន​​ ដែល​លួច​ចម... - 27/03/2019 09:46
  • ត្រឹមមួយខែដាច់ភ្លើង ២ដង ប្រជាជន វេណេហ្ស៊ុយអេឡា បង្ហាញការ ខឹង... - 27/03/2019 09:42
  • ក្រុមបាល់ទះបុរស អូទ្រីសឈ្នះ ជើងឯកបាល់ ការប្រកួតទះឆ្នេរខ្សាច់... - 27/03/2019 09:39
  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • Please wait 8  seconds, if skip Close

    Top