ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែលគ្មានលុយព្យាបាលជំងឺ

ព្រះសីហនុ៖ បុរសជនបរទេសវយ័ចំណាស់ម្នាក់ ដែលមានជម្ងឺខ្វះថវិកា ព្យាបាល ត្រូវបានលោកឧកញ៉ា ទៀ វិចិត្រ ជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយលោកឧកញ៉ាចេញប្រាក់ទាំងស្រុង លើការព្យាបាល។

ករណីនេះពីដំបូង កាលពីថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០១៩ លោកឧកញ៉ា ទៀ វិចិត្រ បានទទួលដំណឹងថា មានបុរសជនជាតិបរទេសមួយរូប មានជម្ងឺដេក នៅក្នុងទូកក្តោងមួយដែលគេ ចតទុកនៅខាងមុខកោះពស់ ជាមួយស្ត្រីជាភរិយា ដោយសារតែគ្មានប្រាក់ រកគ្រូពេទ្យ  ព្យាបាល។

ក្រោយចុះពិនិត្យឃើញ ស្ថានភាពបែបនេះ លោកឧកញ៉ាក៍បានចាត់ចែងក្រុមការងារ យកអូបរ័ទៅដឹក យកជនបរទេស វយ័ចំណាស់ រូបនេះ និងភរិយា រួចបញ្ជូនតាមរថយន្តយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងក្រោយមកបានបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យបូកគោ ក្នុងខេត្តកំពត និងចុងក្រោយបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត្រ ហើយរាល់ការ ចំណាយទាំងអស់ ទាំងការដឹកជញ្ជូន និងការព្យាបាល លោកឧកញ៉ាទៀ វិចិត្រ ធានារ៉ាប់រង ក្នុងនយ័មនុស្សធម៏។

បុរសជនបរទេស ដែលមានជម្ងឺនេះ ជាជនជាតិបារាំងឈ្មោះ  Aill Ronald gea អាយុ៧២ឆ្នាំ នេះបើយោងតាមវិកយ័បត្រគិតប្រាក់ របស់មន្ទីរពេទ្យ។

ស្ត្រីជាភរិយារបស់អ្នកជម្ងឺរូបនេះ បានថ្លែងអំណរគុណលោកឧកញ៉ាទៀ វិចិត្រ ដែលជាកូនខ្មែរមួយរូប មានចិត្តសប្បុរសជួយទុក្ខធុរៈ ជនរងគ្រោះ មិនប្រកាន់ពូជសាសន៍ ។

បច្ចុប្បន្នបុរសអ្នកជម្ងឺ ជនជាតិបារាំង វយ័ចំណាស់រូបនេះ កំពុងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យកាលម៉ែត្រ រាជធានីភ្នំពេញ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សហព័ន្ធប្រដាល់សាកលកម្ពុជា ត្រៀមបញ្ជូនអ្នក ប្រដាល់សាកល៧រូប ទៅ... - 27/03/2019 09:09
  • Mourinho លើកឡើង អំពីបំណងធំ២ ដែលគាត់នៅតែចង់ ទទួលបានពេលត្រឡប់... - 27/03/2019 09:06
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • លោក Mike Pence សន្យាបញ្ជូន អវកាសយានិក ទៅឋានព្រះច័ន្ទ  រយៈពេល... - 27/03/2019 09:04
  • មកមើល ទិដ្ឋភាពលើកោះគ្រោះថ្នាក់បំផុត មានពស់ជាង ៤ ០០០ក្បាលកំពុ... - 27/03/2019 09:01
  • មន្ទីរបញ្ចកោណអនុញ្ញាត ថវិកា១ពាន់លានដុល្លារ សម្រាប់ជញ្ជាំងព្រ... - 27/03/2019 08:01
  • យន្តហោះរបស់អាកាសចរណ៍ សឹង្ហបុរី បង្ខំចុះចតបន្ទាន់ ក្រោយការព្រ... - 27/03/2019 07:59
  • អាហ្សង់ទីន​ខាត​អស់ ​ប្រាក់​ជាង​ ៥០​ម៉ឺន​ដុល្លារ​ក្រោយ​ពី​ Me... - 27/03/2019 07:34
  • ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ​មាន​កីឡាករ​កូន​កាត់​ ជាង​ពាក់កណ្... - 27/03/2019 07:31
  • មក​ស្គាល់​មុខ​ កីឡាករ​ដែល​ បង្ហាញ​ខ្លួន​ក្នុង​ប្រកួត​ UEFA ច... - 27/03/2019 07:26
  • Please wait 8  seconds, if skip Close

    Top