ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

រដូវកាលស្រ្តរប៊ែរី ត្រឡប់មកវិញហើយ នៅហាងការ៉េម ស្វិនសិន

ភ្នំពេញ ៖ ក្នុងរដូវកាលនេះ ត្រូវបានគេទទួលស្គាល់ថា ជារដូវកាលផ្លែស្រ្តរប៊ែរីស្រស់ ហើយនៅតាមទីផ្សារក៏សង្កេតឃើញ ផ្លែស្រ្តរប៊ែរីកំពុងដាក់លក់ជាច្រើន ដែលចំណុចនេះ ហាងការរ៉េម ស្វិនសិន ក៏បានដាក់លក់ការ៉េមថ្មីញាំជាមួយផ្លែស្រ្តរប៊ែរីស្រស់ ដើម្បីបំពេញតម្រូវការអតិថិជន ។

ស្វិនសិន ជាម៉ាក់មួយ ក្នុងចំណោមម៉ាក់ ហាងអាហារល្បីៗ ទាំងប្រាំរួមមាន ៖ ដឺភីហ្សា ខមផេនី ការ៉េម ដេរីឃ្វីន កាហ្វេ ខូសស្តារ នំដូហ្វណាត់ និងកាហ្វេ គ្រឹសស្ពី និងបាប៊ីឃ្យូ ផ្លាហ្សា ដែលទិញសិទ្ធិផ្ដាច់មុខ និងបើដំណើរការនៅកម្ពុជា ដោយក្រុមហ៊ុន អី អេហ្វ ជី(EFG) ដែលបច្ចុប្បន្នមានជាង ៦០៥៧ហាង ទូទាំងប្រទេសផងដែរ។

លោកស្រី ថា សុខាវត្ដី ប្រធានស្ដីទីគ្រប់គ្រងប្រចាំហាងការ៉េមស្វិនសិននៅកម្ពុជា បានឲ្យដឹងថា “ជារៀងរាល់ឆ្នាំ ហាងការ៉េមស្វិនសិន តែងតែណែនាំ ការ៉េមថ្មីបែបស្រ្តរប៊ែរីស្រស់ៗ ទៅកាន់អតិថិជន ដើម្បីជាតម្រូវការបន្ថែមនៅអំឡុងពេលផ្លែស្រ្តរប៊ែរីស្រស់ៗ ។ អ្វីដែលប្លែកសម្រាប់ការ៉េមនេះ គឺត្រង់ថា អតិថិជនអាចញាំការ៉េមរសជាតិស្រ្តរប៊ែរី ជាមួយផ្លែស្រ្តរប៊ែរីស្រស់ៗតែម្ដង និងមានតម្លៃចាប់ពី១ម៉ឺនរៀលតែប៉ុណ្ណោះ”។

លោកស្រីបញ្ជាក់ថា រស់ជាតិការ៉េមមានផ្ដល់ជូនតែនៅក្នុងរដូវកាលនេះតែប៉ុណ្ណោះ ហើយមានតែម្តងក្នុងមួយឆ្នាំ ដូច្នេះកុំឲ្យខកខាន ទៅសាករស់ជាតិទាំងអស់គ្នា។ ក្រៅពីនេះ ការ៉េមប៊ីងស៊ូរបស់ស្វិនសិន ក៏បានណែនាំប៊ីងស៊ូថ្មីបន្ថែមទៀត ជាមួយផ្លែស្រ្តរប៊ែរីស្រស់ៗផងដែរ។

លោកស្រីសង្កត់ធ្ងន់ថា ដើម្បីផ្ដល់នូវបទពិសោធន៍ថ្មីៗ សម្រាប់អតិថិជន ហាងការ៉េមស្វិនសិន តែងតែមានការ៉េម រសជាតិទៅតាមតម្រូវការរបស់ផ្លែឈើនីមួយៗ ។ ហាងការ៉េម ស្វិនសិន នឹងធ្វើឲ្យអតិថិជនទទួលបានបទពិសោធន៍ថ្មីៗ ជាច្រើនទៀត ជាមួយផលិតផលថ្មីរបស់ខ្លួន ដែលបានត្រៀមខ្លួនរួចរាល់ ដើម្បីអតិថិជនក្នុងឆ្នាំ២០១៩ ក្នុងសម័យការ៉េមនិងបង្អែមមួយនេះ។
ចំណែកកញ្ញា បូផា ជាអតិថិជនប្រចាំហាងការ៉េម ស្វិនសិន បានឲ្យដឹងថា “ហាងការ៉េមស្វិនសិន តែងតែមានការ៉េមថ្មីជានិច្ច សម្រាប់អតិថិជន ដូចជាការ៉េមបែបផ្លែស្រ្តរប៊ែរីស្រស់នេះអីចឹងគឺវា មានរសជាតិឆ្ងាញ់ និងប្លែកមាត់តែម្ដង។ នាងខ្ញុំតែងតែទទួលបាននូវរសជាតិការ៉េមថ្មី ៗជាច្រើនដែលហាងការ៉េមដទៃគ្មាន ដូចជាការ៉េមខ្ទះក្ដៅ និងប៊ីងស៊ូជាដើម”៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top