ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ដើមឈើកម្រ ៧ដើម អាយុកាលជាង ៤០០ឆ្នាំ ត្រូវចោរលួចពី សួនមួយក្នុងប្រទេសជប៉ុន

ចោរ​ម្នាក់​បាន​លួច​យក​ដើមឈើ​តូចៗ​ដ៏​កម្រ​ចំនួន ៧​ដើម​ដែល​មាន​តម្លៃ​ជាង ១៣​លាន​យ៉េន (១១៨ ០០០​ដុល្លារ) ចេញ​ពី​សួន​ច្បារ​មួយ​ក្នុង​អាណាខេត្ត Saitama ជិត​ទីក្រុង​តូក្យូ​ប្រទេស​ជប៉ុន។

ក្នុង​ចំណោម​នោះ​មាន​ដើម​ឈើ​មួយ​ដើម​អាយុ​កាល​ជាង ៤០០​ឆ្នាំ​ជា​ប្រភេទ​ដើម Shimpaku ដែល​ត្រូវ​គេ​ត្រៀម​សម្រាប់​ចូល​រួម​ប្រកួត​កម្មវិធី​សម្រស់​ដើមឈើ​ជប៉ុន​នៅ​ក្នុង​ឆ្នាំនេះ។ យោង​តាម​ភរិយា​នៃ​ម្ចាស់​ដើម​ឈើ គឺ​អ្នក​ស្រី Fuyumi Limura ឲ្យ​ដឹង​ថា​តម្លៃ​នៃ​ដើម Shimpaku មួយ​តែ​ដើម​ថ្លៃ​ជាង ១០​លាន​យ៉េន​ទៅ​ហើយ (៩០ ០០០ដុល្លារ)។ អ្នក​ស្រី​បន្ថែម​ថា "យើង​ថែ​រក្សា​ដើម​ឈើ​ទាំង​នេះ​ប្រៀប​ដូច​ជា​កូន​ៗ​អញ្ចឹង វា​គ្មាន​ពាក្យ​នឹង​ពណ៌នា​អារម្មណ៍​របស់​យើង​នោះ​ទេ។”

ជាមួយ​គ្នា​ដែរ ចោរ​ដែល​បាន​លួច​ដើម​ឈើ​ទៅ​នោះ ត្រូវ​បាន​គេ​ជឿ​ថា​ជា​អ្នក​ជំនាញ​ដែល​អាច​កំណត់​បាន​ពី​ដើមឈើ​ដ៏​មាន​តម្លៃ​ចេញ​ពី​សួន​ច្បារ​ទំហំ ៥ ០០០ហិកតា​ដែល​មាន​ដើម​ឈើ Bonsai ជាង​៣០០០​ដើម៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • អាមេរិក បាញ់គ្រាប់រ៉ុក្កែត បញ្ជូនយាននាំស្បៀង ទៅកាន់ស្ថានីយអវ... - 19/04/2019 08:32
  • សុខៗ កំពូលតារារ៉េបកូរ៉េ Jay Park ប្រកាសសំរាកពីសិល្បៈ - 19/04/2019 08:17
  • ក្រុមហ៊ុន Hyundai ដាក់បង្ហាញរថយន្ដស្ព័រ SUV ស៊េរីថ្មី នៅក្នុ... - 19/04/2019 08:15
  • មក​ស្គាល់​អាង​ហែល​ទឹក​ សាធារណៈ​ដំបូង​បង្អស់ ​លើ​ពិភពលោក - 19/04/2019 08:11
  • កម្ពុជាបានលេខ២​ ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថាន ឆ្នាំ១៩៦៧ជម្រុះA... - 19/04/2019 08:07
  • Pochettino ថា​ កីឡាករ​ Spurs ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស - 19/04/2019 08:04
  • ឡេងណាវ៉ាត់ត្រារៀបចំ ព្រឹត្តិការណ៍ប្រគុំតន្រ្តី អបអរសង្រ្កាន្... - 19/04/2019 07:50
  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • Please wait 8  seconds, if skip Close

    Top