ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

និស្សិតសាកលវិទ្យាល័យ AUPP ទទួលបានជ័យលាភី ជើងឯកពីការប្រកួតស្រាវជ្រាវ ហិរញ្ញវត្ថុ CFA

ភ្នំពេញ៖ និស្សិតសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) មួយក្រុមទទួលបានជ័យលាភីជា ជើងឯកពីការប្រកួត ខាងផ្នែកស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិ និងក្លាយជាអ្នកតំណាងកម្ពុជាក្នុងការចូលរួម ការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA ថ្នាក់តំបន់នៅប្រទេសអូស្រ្តាលី ដែលមានការចូលរួមប្រកួតពីបណ្តានិស្សិតមកពីជាង ២៧ ប្រទេស ក្នុងតំបន់អាស៊ីប៉ាស៊ីភិក។ 

យោងតាមសេចក្តីប្រកាសព័តមាន កាលពីថ្ងៃទី១១ ខែកុម្ភៈ បានឱ្យដឹងថា និស្សិតសាកលវិទ្យាល័យ AUPP ចំនួន ៥ នាក់ បានទទួលជ័យជំនះជាជើងឯកនៅកម្ពុជា បន្ទាប់ពីបានឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញជាមួយ ក្រុមនិស្សិតមកពី CamEd Business School សាកលវិទ្យាល័យហ្សាម៉ាន់ និងសាកលវិទ្យាល័យបញ្ញាសាស្រ្ត កម្ពុជា។  

“នេះជាលើកទី១ហើយ ដែលកម្ពុជាបានចូលរួមក្នុងការប្រកួតស្រាវជ្រាវហិរញ្ញវត្ថុ CFA អន្តរជាតិនេះ។ ការប្រកួតនេះតម្រូវឱ្យនិស្សិតតំណាងសាកលវិទ្យាល័យនីមួយៗបង្កើតរបាយការណ៍ស្រាវជ្រាវ និងធ្វើបទបង្ហាញស្តីអំពីរបាយការណ៍នៃការវិភាគហិរញ្ញវត្ថុរបស់ក្រុមហ៊ុន PPAP។” នេះបើយោងទៅតាមសេចក្តីប្រកាសព័ត៌មានក្នុងពិធីបិទការប្រកួត ដែលត្រូវបានធ្វើឡើងដោយសហគមន៍វិនិយោគិនកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា។ 

និស្សិតជ័យលាភីមកពីសាកលវិទ្យាល័យ AUPP នឹងទៅចូលរួមការប្រកួតថ្នាក់តំបន់ក្នុងទីក្រុងស៊ីដនី ប្រទេស អូស្រ្តាលី ជាមួយនឹងក្រុមនិស្សិតមកពីបណ្តាប្រទេសផ្សេងៗទៀត ក្នុងតំបន់អាស៊ីប៉ាស៊ីភិក នៅបំណាច់ខែមីនា។ 

ការប្រកួតស្រាវជ្រាវនៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute Research Challenge) នេះជាការប្រកួតអន្តរជាតិមួយ ដែលត្រូវបានរៀបចំឡើងដោយវិទ្យាស្ថាននៃអ្នកជំនាញវិភាគហិរញ្ញវត្ថុ (CFA Institute)។ ការប្រកួតនេះមានការចូលរួមពីបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក។ 

សាកលវិទ្យាល័យ AUPP ជាគ្រឹះស្ថានឧត្តមសិក្សាឈានមុខគេ និងតែមួយគត់នៅកម្ពុជា ដែលបណ្តុះបណ្តាល ជំនាញបរិញ្ញាបត្រពីរ (Dual Degree Program) ដែលមានការទទួលស្គាល់ជាសាកល៕

 
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top