ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

មកស្គាល់ បុរសដៃមាសបរិច្ចាគ ឈាមរាល់សប្ដាហ៍ជាង ៦០ឆ្នាំ ជួយសង្រ្គោះ ជីវិតជាង ២លាននាក់

បុរស​ជនជាតិ​អូស្ត្រាលី​វ័យ ៨១​ឆ្នាំ​ម្នាក់​ឈ្មោះ James Harrison ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ ជា​បុរស​ដៃ​មាស​ក្រោយ ​លោក​បរិច្ចាគ​ឈាម​ជា​រៀង​រាល់​សប្ដាហ៍​អស់​រយៈ​ពេល​ជាង ៦០​ឆ្នាំ។

យោង​តាម​កាកបាទ​ក្រហម​អូស្ត្រាលី​ឲ្យ​ដឹង​ថា លោក James បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​សរុប​ជាង ២,៤​លាន​នាក់​មក​ហើយ​បើ​គិត​មក​ទល់​ពេល​នេះ។ ប្រភព​ដដែល​បន្ដ​ថា លោក James ចាប់​ផ្ដើម​បរិច្ចាគ​ឈាម​ចាប់​តាំង​ពី​អាយុ ១៤​ឆ្នាំ​ក្រោយ​ពេល​ដែល​លោក​ទទួល​ការ​បរិច្ចាគ​ឈាម​ពី​អ្នក​ដទៃ​អំឡុង​ពេល​វះ​កាត់​ដើម​ទ្រូង។ រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក ក្រុមគ្រូពេទ្យ​រកឃើញ​ថា​ឈាម​របស់​លោក​មាន​លក្ខណៈ​ពិសេស និង​កម្រ​បំផុត​ដែល​មាន​ផ្ទុក​អង់ទីករ​សម្រាប់​បង្កើត​ថ្នាំ​ចាក់ Anti-D។

ថ្នាំ​ចាក់ Anti-D ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​ចាក់​ឲ្យ​ស្រ្តី​ដែល​មាន​ផ្ទៃ​ពោះ​ដើម្បី​បង្ការ​ឈាម​កុំ​ឲ្យ​វាយ​ប្រហារ និង​ធ្វើ​ឲ្យ​បាត់បង់​កោសិកា​របស់​ទារក។ ក្រុម​គ្រូ​ពេទ្យ​ជឿ​ថា ឈាម​របស់​លោក James មាន​លក្ខណៈ​ពិសេស​នេះ​អាច​បណ្ដាល​មក​ពី​ការ​ចាក់​បញ្ចូល​ឈាម​កាល​ពី​លោក​មាន​អាយុ ១៤​ឆ្នាំ។

តាម​រយៈ​ការ​បរិច្ចាគ​ឈាម​ឥត​ឈប់​ឈរ​របស់​ខ្លួន លោក James Harrison ត្រូវ​បាន​គេ​ចាត់​ទុក​ថា​​ជា​វីរបុរស​ជាតិ​អូស្ត្រាលី ហើយ​លោក​ទទួល​បាន​ពាន​រង្វាន់​ជា​ច្រើន​សម្រាប់​សប្បុរសធម៌​របស់​លោក​ផង​ដែរ៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top