ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

ផារ៉ាហ្គន ពំានំាមកនូវបច្ចេកវិទ្យា នឹងភាពជាដៃគូជាមួយ វិទ្យាស្ថានពហុបច្ចេកទេស កាណាដា

ភ្នំពេញ៖ ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក (Paragon Education Company Limited) បានធ្វើជាម្ចាស់នៃការ រៀបចំពិធីជប់លៀង ដើម្បីអបអរសាទរការចុះ អនុស្សរណៈយោគយល់ ជាមួយ វិទ្យាសា្ថនពហុបច្ចេកទេស (Southern Alberta Institute of Technology) នៃប្រទេសកាណាដា។

គ្រឹះស្ថានអប់រំ ផារ៉ាហ្គន ប្ដេជ្ញាធ្វើឱ្យយុវជនកម្ពុជាបន្ត ការរីកចម្រើនឆ្ពោះទៅមុខក្នុងផ្នែក បច្ចេកវិទ្យា តាមរយៈភាពជាដៃគូជាមួយ វិទ្យាស្ថានពហុបច្ចេកទេស ដែលឈានមុខគេ របស់ប្រទេសកាណាដា។

SAIT ជាវិទ្យាស្ថានពហុបច្ចេកទេស នៃប្រទេសកាណាដា ដែលបណ្ដុះបណ្ដាលនិស្សិតរបស់ខ្លួនឱ្យទទួល បានចំណេះ ជំនាញ និងសមត្ថភាព ស្របតាមតម្រូវការនៃពិភព បច្ចេកវិទ្យាបច្ចុប្បន្ន។

វិទ្យាស្ថាននេះត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩១៦ ហើយបានផ្ដល់នូវកម្មវិធីសិក្សាជាង១០០កម្មវិធី ដែលផ្ដល់ សញ្ញាបត្រ និងវិញ្ញាបនបត្រ មានតម្លៃខ្ពស់។
វិទ្យាសា្ថននេះបានជួយឱ្យ និស្សិតត្រៀមខ្លួន សម្រាប់ការងារផ្សេងៗ នៅក្នុងវិស័យពាក់ព័ន្ធ ជាពិសេសការងារ បច្ចេកទេស ខណៈដែលប្រទេសកាណាដា ត្រូវបានគេទទួលស្គាល់ថាជាប្រទេស ដែលឈានមុខគេមួយនៅក្នុង ពិភពលោកលើផ្នែកនវានុវត្តន៍ បច្ចេកវិទ្យា។

ពិធីជប់លៀងខូកធែល ដើម្បីអបអរការចុះហត្ថលេខា លើអនុស្សរណៈយោគយល់គ្នា រវាងស្ថាប័នអប់រំទាំងពីរ បានប្រព្រឹត្តទៅ នៅសាកលវិទ្យាល័យ អន្តរជាតិផារ៉ាហ្គន ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកុម្ភៈកន្លងទៅនេះ។

លោកស្រី ជា សុផាកន្នី ប្រធានក្រុមប្រឹក្សាភិបាល បានចុះហត្ថលេខាជាតំណាង ក្រុមហ៊ុនផារ៉ាហ្គនអេឌ្យូខេសិន ឯ.ក ដោយឡែក លោកស្រី យូឌី ផេដឺសិន (Judy Pedersen) ប្រធានផ្នែកអភិវឌ្ឍន៍អតិថិជន​អន្តរជាតិ បានធ្វើជាតំណាង Southern Alberta Institute of Technology អំឡុងអង្គពិធីនេះផងដែរ។

បន្ថែមពីនេះ ក៏មានផងដែរនូវ វត្តមាន និងអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ាង សុផល្លែត ប្រធានកិត្តិយស ក្រុមប្រឹក្សាភិបាលផារ៉ាហ្គន និង លោកស្រីដូនីកា ផត់ធី (Donica Pottie) ឯកអគ្គរាជទូតកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា។

មុខវិជ្ជាផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងព័ត៌មានវិទ្យា រួមនឹងជំនាញ វិស្វកម្ម និងគ្រប់គ្រងពាណិជ្ជកម្ម គឺជាមុខជំនាញស្នូល នៃការអប់រំនៅ សាកលវិទ្យាល័យផារ៉ាហ្គន ខណៈដែលសិស្សានុសិស្ស ពីសាលា អន្តរជាតិផារ៉ាហ្គន គ្រប់សាខាក៏ ត្រូវបានណែនាំឱ្យរៀនស្គាល់មុខវិជ្ជា ទាំងនេះចាប់ពីកម្រិតដំបូងមក។

កិច្ចសហប្រតិបត្តិការថ្មីជាមួយស្ថាប័ន នៃប្រទេសកាណាដានេះ នឹងពង្រីកនូវ វិសាលភាព និងបង្កើនឱកាសដល់ សិស្ស-និស្សិត ព្រមទាំងផ្ដល់ជូន ពួកគាត់នូវចំណេះ ដឹងកាន់តែប្រសើរឡើង ជុំវិញវិស័យនានាដែលកំពុង សម្រួចអនាគតពិភពលោក៕

 

 

 

 

 

 

 

 

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top