ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

រដ្ឋាភិបាលណូវែលសេឡង់ នឹង ធ្វើការផាកពិន័យ ដល់បុគ្គលណា ដែលជក់បារីក្នុងរថយន្ត

វែលលីងតុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា រដ្ឋាភិបាលណូវែល សេឡង់ បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា រដ្ឋាភិបាលនឹងធ្វើការហាមប្រាមមិនឲ្យជក់បារីនៅក្នុងរថយន្ត ជាមួយនឹង មាន ក្មេងៗនៅក្នុងនោះ ដែលបង្កឲ្យប៉ះពាល់ដល់សុខភាពកុមារ ។

ក្រោយពីមានការអនុម័តពីរដ្ឋសភាទៅលើនិតិបញ្ញត្តរួចរាល់ ប៉ូលិស អាចមានសមត្ថភាពដើម្បីស្នើដល់ក្រុមអ្នកជក់បារី ដើម្បីបញ្ឈប់ការជក់បារីនៅក្នុងរថយន្ត បើសិនជាមានកុមារនៅទីនោះដែរ ។ នេះបើតាមការប្រកាស ឲ្យដឹងនៅក្នុងច្បាប់ ដែលបានធ្វើវិសោធនកម្មរួចនៅថ្ងៃអាទិត្យនេះ ។

យោងតាមលក្ខខណ្ឌដែលបានចែង ប៉ូលិសនឹងធ្វើការព្រមាណ ឬក៏ចេញលិខិតពិន័យជាប្រាក់៥០ដុល្លារណូវែលសេឡង់ ដែលស្មើនឹង៣៣,៧ដុល្លារ ដល់ក្រុមអ្នកជក់បារី ក្នុងនោះរាប់បញ្ចូលទាំងអ្នកប្រើប្រាស់ការបំភាយជាដើម ។

គេបានដឹងថា ក្រុមកុមារនៅក្នុងប្រទេសណូវែលសេឡង់ ជាពិសេសកុមារនៅតំបន់ Maori និង Pacific ត្រូវបានសង្ស័យថា បានស្រូបយកផ្សែងបារី ដែលផ្សែងបារីបង្កផលប៉ះពាល់ដល់ភាពសុំារបស់កុមារ ។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល Jenny Salesa បានថ្លែងដូច្នេះ ។

រដ្ឋមន្ត្រីបានបញ្ជាក់ថា ការហាមប្រាមនេះ នឹងចូលជាធរមាននៅចុងឆ្នាំនេះ ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Facebook កំពុងបង្កើតក្រុម របស់ខ្លួនដើម្បីជួយបង្ក្រាប មាតិកាដ... - 20/08/2019 19:58
  • បង្កើតឡើងវិញ មិនគួរឲ្យជឿបង្ហាញ ពីមុខនៃមនុស្ស វ័យចំណាស់គ្មានធ... - 20/08/2019 19:48
  • នាយកប្រតិបត្តិជាន់ខ្ពស់អាជីវកម្ម របស់អាមេរិកកំពុងពិចារណាឡើងវ... - 20/08/2019 16:30
  • អាមេរិកផ្តល់ឲ្យក្រុមហ៊ុន Huawei រយៈពេល៩០ថ្ងៃទៀតដើម្បីទិញពីក្... - 20/08/2019 16:25
  • មេធាវី Cristiano Ronaldo សារភាពថា បានផ្តល់សងសំណងជិត ៤០ម៉ឺនដុ... - 20/08/2019 15:46
  • រថយន្ត​ McLaren ​ផលិត​ឆ្នាំ ១៩៩៤ មួយ​គ្រឿង​លក់​បាន​ជិត​ ២០ ល... - 20/08/2019 15:40
  • ប្រធានសហព័ន្ធប្រដាល់គុនខ្មែរឧបត្ថម្ភថវិកាដល់លោកអេ ភូថង សម្រា... - 20/08/2019 15:21
  • NOAA៖ខែកក្កដាជាខែក្តៅបំផុត ក្នុងកំណត់ត្រានៅលើផែនដី រយៈពេល ១៤... - 20/08/2019 15:11
  • ផែនការរបស់ចិន ដើម្បីល្បួង កម្ពុជា - 20/08/2019 15:00
  • ឯកសារ៖ អធិរាជហ៊ីរ៉ូហ៊ីតូ បានបញ្ឈប់ភ្លើងសង្គ្រាម ដោយនាយករដ្ឋម... - 20/08/2019 14:49
  • Please wait 8  seconds, if skip Close

    Top