ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

តារារ៉េប សញ្ជាតិអង់គ្លេសម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ ស្លាប់បាត់បង់ជីវិត

ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​ បាន​កើត​ឡើង ក្រោយ​តារា​រ៉េប Cadet បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត​ នៅ​ក្នុង​វ័យ​ត្រឹម​តែ ២៨​ឆ្នាំ។

​ក្រុម​គ្រួសារ​របស់​លោក​បាន​ប្រកាស​​ ពី​ព័ត៌មាន​ដ៏​សោក​សង្រេង​នេះ ទៅ​កាន់​អ្នក​គាំទ្រ​របស់​តារា​រ៉េប Cadet ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Blaine Cameron Johnson ថា រូប​លោក​ត្រូវ​បាន​ស្លាប់​ក្នុង​ករណី​ឡាន​បុក​គ្នា ​នៅ​តាម​ផ្លូវ​ទៅ​កាន់ ​ការ​ប្រគំ​តន្ត្រី​របស់​លោក។

តាម​រយៈ​សារ​ របស់​ក្រុម​គ្រួសារ​របស់​លោក ​ដែល​បាន​ចែកចាយ​ លើ​បណ្ដាញ​សង្គម​ Instagram ថា៖ "ពួក​យើង​ជា​ក្រុម​គ្រួសារ​របស់ Blaine Cameron Johnson ដែល​គ្រប់​គ្នា​ស្គាល់​ថា​ជា Cadet នោះ ចង់​ចែក​រំលែក​នៅ​ព័ត៌មាន​ ដ៏​ក្រៀមក្រំ​មួយ​ថា អំឡុង​ពេល​ឈាន​ចូល​ថ្ងៃ​ទី ០៩ ខែ​កុម្ភៈ ឆ្នាំ​២០១៩​នេះ Cadet បាន​ទទួល​មរណភាព​ហើយ ខណៈ​រូប​លោក​ជា​ជន​រងគ្រោះ​ដែល​ជា​អ្នក​ដំណើរ​ ក្នុង​ឡាន​តាក់ស៊ី​មួយ ដែល​កំពុង​ធ្វើ​ដំណើរ ​ទៅ​កាន់​ការ​ប្រគំ​តន្ត្រី​របស់​លោក។ ឥឡូវ​នេះ ក្នុង​នាម​ពួក​យើង​ ជា​ក្រុម​គ្រួសារ ពិត​ជា​អរគុណ និង​កោត​សរសើរ​ចំពោះ​ការ​រង់ចាំ​​របស់​អ្នក​ទាំង​អស់​គ្នា ហើយ​ពួក​យើង​នឹង​ចែក​រំលែក​ រាល់​ព័ត៌មាន​ទាំង​អស់ ​តាម​ដែល​យើង​អាច​ធ្វើ​បាន។ អរគុណ​សម្រាប់​ការ​គាំទ្រ​ ទុក​ជាមុន"៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងក... - 18/04/2019 15:33
  • ការសិក្សា​មួយ​រកឃើ​ថា​មនុស្ស​ប្រុសពុក​មាត់​ស្រមូមមាន​មេរោគច្... - 18/04/2019 15:06
  • De Gea ជេរស្ដី​ខ្លួន​ឯង​ធ្វើ​បាន​មិន​ល្អ បំផ្លាញ​ក្ដី​ស្រមៃ​... - 18/04/2019 15:02
  • រូបថតយន្តហោះចារកម្ម U2 មិនត្រូវចាត់ចូលក្នុង ទសវត្សឆ្នាំ៥០ និ... - 18/04/2019 14:51
  • ទ្វីបអាស៊ី បោះជំហានដំបូង នៅលើផ្លូវឆ្ពើទៅកាន់ ការប្រកួត World... - 18/04/2019 13:38
  • BMW នឹងប្រមូលយានយន្ត ៣៦០,០០០គ្រឿង នៅចិនដោយសារបញ្ហា ពោងសុវត្ថ... - 18/04/2019 13:12
  • ក្រុមហ៊ុន​បុ​រី​ធំៗ​ជាច្រើន ​កំពុង​ចាប់អារម្មណ៍​​ វិនិយោគ​នៅ... - 18/04/2019 13:08
  • Please wait 8  seconds, if skip Close

    Top