ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រុងប្រយ័ត្ន! វេជ្ជបណ្ឌិត​ថៃ ព្រមាន​ស្ត្រី​មាន​ផ្ទៃ​ពោះ ​កុំ​ឲ្យ​ម៉ាស្សា ព្រោះហេតុផលមួយ

ក្រសួង​សុខាភិបាល ​សាធារណៈ​ប្រទេស​ថៃ​ បាន​ព្រមាន​អំពី​ហានិភ័យ​ នៅ​ពេល​ដែល​ស្រ្តី​ មាន​ផ្ទៃ​ពោះ​ម្នាក់ ​បាន​រលូត​កូន និង ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់ ​បន្ទាប់​ពី​នាង​ម៉ាស្សា​ជើង​នៅ​ក្នុង​ខេត្ដ​ឈៀងម៉ៃ។ នេះ​បើ​តាម Asia One ទើប​បាន​ចុះ​ផ្សាយ។

វេជ្ជបណ្ឌិត ខ្វាន់​ឆៃ វិសិដ្ឋានុន អ្នកនាំពាក្យ​ នៃ​នាយកដ្ឋាន​ឱសថ​បុរាណ​ និង ឱសថ​ របស់​ប្រទេស​ថៃ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ពុធ​ថា ស្រ្តី​មាន​ផ្ទៃ​ពោះ​ តិច​ជាង​៣​ខែ​ ឬ លើស​ពី​​៦​ខែ​មិន​ឲ្យ​ទទួល​ការ​ម៉ាស្សា​ឡើយ​ ព្រោះ​វា​ងាយ​នឹង​ឲ្យ​រលូត​កូន។

នាង វីរ៉ាវ៉ាន់ ខេតខេស៊ី អាយុ​២៥​ឆ្នាំ បើ​ទោះ​ជា​បាន​ទទួល​ការ​សង្រ្គោះ​ទាន់​ពេល ​ពី​សំណាក់​ក្រុម​គ្រូ​ពេទ្យ​ បន្ទាប់​ពី​រលូត​កូន​ក្តី ប៉ុន្តែ​នាង​នៅ​តែ​ស្ថិត​ក្នុង​ ស្ថានភាព​សន្លប់​ធំ​មិន​​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ។ វីរ៉ាវ៉ាន់ បាន​ម៉ាស្សា​ជើង​នៅ​ថ្ងៃ​ទី ១១ ខែ​មករា​​ក្នុង​ខេត្ត​ឈៀងម៉ៃ មុន​ពេល​ដែល​ អ្នក​ម៉ាស្សា​បាន​ព្យាយាម​ ជួយ​សង្គ្រោះ​នាង​ និង​ បញ្ជូន​នាង​ទៅ​មន្ទីរពេទ្យ។ ប្រភព​ខាង​លើ​បន្ត។

វេជ្ជបណ្ឌិត​បាន​រក​ឃើញ​ថា ​នាង​បាន​រលូត​កូន ហើយ​ក្រុម​គ្រូ​ពេទ្យ​ បាន​វះកាត់​យក​ទារក ​ដែល​ស្លាប់​ចេញ។ ប៉ុន្តែ​អ្នកជំងឺ​បាន​សន្លប់​ តាំង​ពី​ពេល​នោះ​មក៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top