ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: [email protected]

អ្នក​សសេរ​កម្មវិធី​ម្នាក់​រក​ឃើញ​កំហុស​មួយ​ក្នុង​ទូ ATM អាច​ឲ្យ​ខ្លួន​ដក​លុយ​បាន​ជាង ១ លាន​ដុល្លារ​ផុយ

បើ​តាម​សារព័ត៌មាន Southern China Morning និង Daily Economic News បាន​ឲ្យ​ដឹង​ថា​បុគ្គលិក​សរសេរ​កម្មវិធី​ឲ្យ​ធនាគារ​ម្នាក់ ដែល​មិន​ពេញ​ចិត្ត​នឹង​ធនាគារ​ដែល​ខ្លួន​ធ្វើ​ការ​នោះ បាន​ព្យាយាម​រក​ចន្លោះ​ប្រហោង​របស់​ក្រុមហ៊ុន​ខ្លួន​រហូត​បាន​សម្រេច ដែល​អាច​ធ្វើ​ឲ្យ​ខ្លួន​អាច​ដក​លុយ​តាម​ ATM ធនាគារ​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា Huaxia បាន​ដល់​ទៅ​ជាង ៧ លាន​យាន់ (ជាង ១ លាន​ដុល្លារ​អាមេរិក) ដោយ​គ្មាន​នរណា​ដឹង​តាម​រយៈ Loopholes។

វិធី​ដែល​អាច​ធ្វើ​ឲ្យ​លោក Qin Qisheng ធ្វើ​រឿង​នេះ​បាន គឺ​ដោយ​សារ​តែ​ប្រព័ន្ធ​កត់​ត្រា​របស់​ធនាគារ Huaxia មិន​បាន​កត់​ត្រា​ត្រឹម​ត្រូវ​រាល់​ការ​ធ្វើ​ប្រតិបត្តិការ​ដក​លុយ​ពេល​កណ្ដាល​អធ្រាត្រ​ឡើយ ដែល​ធ្វើ​ឲ្យ​ពេល​អតិថិជន​ដក​លុយ​បាន​ហើយ ខាង​ធនាគារ​ក៏​មិន​បាន​កាត់​លុយ​ពី​គណនី​របស់​អតិថិជន​ដែរ។ យ៉ាងណាមិញ ទោះ​បី​ជា​មិន​បាន​កាត់​លុយ​អតិថិជន​ក៏​ដោយ​ចុះ ប៉ុន្តែ​ប្រព័ន្ធ​ធនាគារ​នោះ នឹង​ផ្ដល់​សារ​ពី​ភាព​មិន​ប្រក្រតី​នៃ​ប្រតិបត្តិការ​ទឹក​ប្រាក់​ទៅ​ខាង​ធនាគារ​វិញ ហើយ​អតិថិជន​ក៏​ដក​លុយ​លែង​បាន​ទៀត​ដែរ ប៉ុន្តែ​លោក Qin Qisheng បាន​បញ្ចូល​កូដ​ទៅ​ក្នុង​ប្រព័ន្ធ​ធនាគារ ដើម្បី​កុំ​ឲ្យ​សារ​លោត​ចេញ​មក និង​នៅ​តែ​ដក​លុយ​បាន​ទៀត។

លោក Qin Qisheng

ដោយ​សារ​តែ​លុយ​ដែល​ដក​បាន​ពី​គណនី​ខ្លួន​មិន​ត្រូវ​បាន​ធនាគារ​កាត់​នោះ​ហើយ ទើប​ធ្វើ​ឲ្យ​លោក Qin Qisheng អាច​ដក​លុយ​បាន​ជាង ១ លាន​ដុល្លារ​ចាប់​ពី​ខែ​វិច្ឆិកា ឆ្នាំ ២០១៦ រហូត​ដល់​ខែ​មករា ឆ្នាំ ២០១៨ ទើប​គេ​ចាប់​បាន ដោយ​មាន​ប្រតិបត្តិការ​ដក​លុយ​ជាង ១ ៣៥៨ ដង។

ទោះ​បី​ជា​លួច​លុយ​ធនាគារ​យ៉ាង​នេះ​ក៏​ដោយ ក៏​ខាង​ធនាគារ​នា​ពេល​នេះ​ចង់​ដក​ពាក្យ​បណ្ដឹង​វិញ ដោយ​សារ​ខ្លួន​ស្ដាប់​ការ​បកស្រាយ​របស់​លោក Qin Qisheng ថា លោក​ធ្វើ​នេះ ដើម្បី​ចង់​តេស្ត​សាក​ល្បង​ប្រព័ន្ធ​សុវត្ថិភាព​ធនាគារ ហើយ​ក៏​មិន​បាន​យក​លុយ​នោះ​ទៅ​ចាយវាយ​ដែរ ដោយ​លោក​បាន​ដាក់​វា​នៅ​ក្នុង​គណនី​ដាច់​ដោយ​ឡែក​មួយ គឺ​គណនី​សម្រាប់​លុយ​ដែល​លោក​លួច​បាន។ ម៉្យាង​ទៀត ខាង​ធនាគារ​ក៏​មិនចង់​បាត់​បង់​កេរ្តិ៍​ឈ្មោះ​ដោយ​សារ​រឿង​អាស្រូវ​នេះ​ដែរ។ យ៉ាងណាមិញ ខាង​តុលាការ​មិន​ព្រម​លើក​លែង​ទោស​តាម​ការ​ដក​ពាក្យ​បណ្ដឹង​នោះ​ទេ ពោល​គឺ​លោក Qin Qisheng អាច​ប្រឈម​មុខ​នឹង​ការ​ជាប់​គុក​រយៈពេល ១០ ឆ្នាំ​កន្លះ បើ​សិន​ជា​ការ​ប្ដឹង​ឧទ្ធរណ៍​របស់​លោក​មិន​បាន​សម្រេច។

 

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ការសិក្សាថ្មីព្រមាន៖ពួក Hacker អាចប្រាប់អ្នកដោយការស្តាប់ តាម... - 20/08/2019 11:41
  • អង្គភាពកីឡានគរបាលជាតិកម្ពុជា បានមដល់កម្ពុជា អស់ហើយ - 20/08/2019 11:32
  • អបអរសាទរ ពិធីបញ្ចប់ជាន់ដំបូលអគារ នៃគម្រោង អ័រគីដេ ដឺរ៉ូយ៉ាល់... - 20/08/2019 11:23
  • កូរខាងជើង  រិះគន់កូរ៉េខាងត្បូង  ចំពោះការចូលរួមសមយុទ្ធយោធា  ន... - 20/08/2019 11:08
  • យេ៎…យេ៎…!! ឱកាសមហាប្រូម៉ូសិនយក្ស ដ៏កម្រប្រចាំឆ្នាំពី សាមសុង... - 20/08/2019 11:01
  • Greenland រលាយផ្ទាំង ទឹកកកដល់ទៅជិត ១៣ពាន់លានតោន ត្រឹមមួយថ្ងៃ... - 20/08/2019 10:48
  • UHH CHA កាហ្វេ និងតែគុជឆ្ងាញ់ ជាមួយការឌីសាញ​ ដ៏គួរឲ្យទាក់ទាញ - 20/08/2019 10:35
  • Griezmann នឹងពាក់អាវ១៧ ដដែលទោះ Coutinho ផ្លាស់ទៅ Bayern Muni... - 20/08/2019 10:26
  • ប្រាក់សុទ្ធ ១០ម៉ឺនដុល្លារ បានទៅអតិថិជន សែលកាត ១រូបទៀតហើយ ដោយ... - 20/08/2019 10:17
  • យោធាសហរដ្ឋអាមេរិក ធ្វើតេស្តមីស៊ីល មានមូលដ្ឋាន នៅលើគោក  - 20/08/2019 10:08
  • Please wait 8  seconds, if skip Close

    Top