ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុកយុក ខេត្តកំពង់ធំ

ភ្នំពេញ ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៩  បានសម្ពោធដាក់ឲ្យប្រើប្រាស់អគារ សិក្សា មួយខ្នងមាន២បន្ទប់ នៅសាលាបឋមសិក្សាពុកយុក ដែលមានទីតាំងនៅភូមិពុកយុក ឃុំសាយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ និងបានឧបត្ថម្ភបង់អង្គុយចំនួន១០ ព្រមទាំងធុងសំរាមចំនួន១០ ដល់សាលាក្រុងកំពង់ធំផងដែរ។
 
ការកសាងអគារសិក្សានេះ ចំណាយពេលជាងមួយខែ ក្រោមជំនួយឧបត្តម្ភដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ។ អគារសិក្សាមួយខ្នងប្រក់ក្បឿងមានពីរបន្ទប់ , តុសិក្សារបស់សិស្ស , ខ្លោងទ្វារ , ខឿនដងទង់ជាតិ និងសម្ភារមួយ ចំនួនទៀត។ ការចូលរួមចំណែកកសាងអគារសិក្សានេះ គឺជាការចូលរួមចំណែកជួយ បណ្តុះបណ្តាលសិស្សានុ សិស្សឲ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អដែលជាកម្លាំងចលករមួយក្នុងការ អភិវឌ្ឍសង្គមជាតិដែល ទាំងអស់គ្នា មិនអាចខ្វះបាន។

ក្នុងនោះផងដែរ អម្រឹត ក៏បានផ្តល់សម្ភារសិក្សាមួយចំនួនទៀតនដល់សិស្សានុសិស្ស មាតាបិតាសិស្ស និងលោកគ្រូ អ្នកគ្រូ មានដូចជា មួកសុវត្ថិភាព អាវយឺត កាតាប សៀវភៅសរសេរ ប៊ិក ខ្មៅដៃ ផងដែរ។ ទាំងនេះឆ្លុះបញ្ចាំង ពីការយក ចិត្តទុកដាក់របស់អម្រឹត ចំពោះសង្គមជាតិ។

នាយិកាសាលាបឋមសិក្សាពុកយុក អ្នកស្រី  អ៊ឹម រីណា បានថ្លែងថា ការសាងសង់អគារសិក្សានេះ គឺជាការបំពេញការ ខ្វះខាតបន្ទប់សិក្សា និងបានជួយសាលាបឋមសិក្សាមួយនេះ ក្លាយទៅជាសាលាបឋមសិក្សាពេញលក្ខណៈ ដោយកាលពីមុន សាលានេះមានតែបីបន្ទប់ ហើយកូនសិស្សរៀនបានត្រឹមថ្នាក់ទី៤ ហើយបើៗចង់បន្តការសិក្សាថ្នាក់ទី៥ និងទី៦ ត្រូវទៅសិក្សាសាលាបឋមសិក្សាផ្សេង ដែលមានចម្ងាយឆ្ងាយពីផ្ទះ។ អ្នកស្រីសប្បាយចិត្ត ដែលគ្រឹះស្ថានមី ក្រូហិរញ្ញវត្ថុ អម្រឹត ជួយសាងសង់អគារសិក្សានេះ។
 

សូមបញ្ជាក់ថា អម្រឹតជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដំបូងគេបង្អស់បង្កើតនៅឆ្នាំ១៩៩១ និងទទួលបានអាជ្ញាប័ណ្ណជាផ្លូវការ និងស្របច្បាប់ដំបូងគេបង្អស់ពីធនាគារជាតិនៃកម្ពុជានៅឆ្នាំ២០០១ និងបានអាជ្ញាប័ណ្ណទទួលប្រាក់ បញ្ញើពីសាធារ ណជននៅខែមករា ឆ្នាំ២០០៩។ 

អម្រឹតមានបទពិសោធន៍ជាង២៧ឆ្នាំ ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជូនពល រដ្ឋដែលមាន ប្រាក់ចំណូលទាប និងសហ គ្រាសខ្នាតតូចបំផុត តូច និងមធ្យមនៅកម្ពុជា ។ អម្រឹត មានភាពរីកចម្រើនទាំង ផ្នែកវិសាល ភាពតំបន់ប្រតិបត្តិការ និងចំនួនសេវាហិរញ្ញវត្ថុ ដោយសារអម្រឹតទទួលបានទំនុកចិត្តពីសាធារណជន និងការគាំទ្រពី សំណាក់រាជរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍។

បច្ចុប្បន្នអម្រឹតមានបុគ្គលិកជាង ៤.០០០ នាក់ ដែលបានបម្រើអតិថិជនជាង ៤៥០.០០០នាក់ តាមរយៈការិយាល័យ ប្រតិបត្តិចំនួន១៥៦សាខាទូទាំងកម្ពុជាដែលមានប្រាក់បញ្ញើសរុបជាង៤៥៤ លានដុល្លារ សំពៀតឥណទានសរុប ប្រមាណ ៧៨៩ លានដុល្លារ និងទ្រព្យសកម្មជាង៩៦៩ លានដុល្លារ៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top