ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិង្សា និងរំលោភសេពសន្ថវៈ

តារា​ចម្រៀង R&B Chris Brown ត្រូវ​បាន​ប៉ូលិស​​ឃាត់​ខ្លួន​ក្នុង​ទីក្រុង​ប៉ារីស ដោយ​សង្ស័យ​ពី​បទ​រំលោភ​សេពសន្ថវៈ។

ស្ត្រី​វ័យ ២៥ ឆ្នាំ​ម្នាក់ បាន​ធ្វើ​ការ​ចោទ​ប្រកាន់​តារា​ចម្រៀង Chris Brown ថា​បាន​រំលោភ​រូប​នាង​កាល​ពី​យប់​ថ្ងៃ​ទី ១៥ ខែ​មករា​កន្លង​ទៅ នៅ​ឯ​សណ្ឋាគារ​លំដាប់​ផ្កាយ​៥​មួយ​​នៅ​កណ្ដាល​ទីក្រុង​នៃ​ប្រទេស​បារាំង។ តារា​ចម្រៀង Brown និង​មនុស្ស ២​នាក់​ផ្សេង​ទៀត ដោយ​ម្នាក់​ជឿជាក់​ថា​ជា​អង្គរក្ស​របស់​លោក ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន​ក្នុង​ទីក្រុង​ប៉ារីស​កាល​ពី​ម្សិលមិញ​នេះ ខណៈ​ក្រុម​ប៉ូលិស​កំពុង​ស្រាវជ្រាវ និង​ស៊ើបអង្កេត​ជុំវិញ​ករណី​រំលោភ​សេពសន្ថវៈ និង​ការ​ប្រើប្រាស់​គ្រឿង​ញៀន។

ជាមួយ​គ្នា​នេះ​ដែរ តារា​ចម្រៀង​រូប​នេះ ត្រូវ​បាន​ឲ្យ​ដឹង​ថា បាន​ទៅ​ជួប​ជាមួយ​ស្ត្រី​រូប​នោះ​ក្នុង​ក្លឹប​កម្សាន្ត​មួយ​ជិត​ដង​វិថី Champs-Elysees ហើយ​បាន​នាំ​នាង​ត្រលប់​មក​សណ្ឋាគារ Mandarin Oriental វិញ ដែល​ជា​កន្លែង​នាង​ចោទ​ប្រកាន់​រូប​លោក​ និងអង្គរក្ស ថាបានប្រើប្រាស់អំពើហិង្សា និងរំលោភបំពានមកលើនាង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ តារា​ចម្រៀង​វ័យ ២៩ ឆ្នាំ​រូប​នេះ ត្រូវ​បាន​ដោះ​លែង​ដោយ​គ្មាន​បង់​ពិន័យ​អ្វី​ទាំង​អស់ ក្រោយ​ក្រុម​ប៉ូលិស​ក្រុង​ប៉ារីស​ធ្វើ​ការ​សាកសួរ​អស់​រយៈពេល ២៤ ម៉ោង​រួច​មក។​ទោះ​ជា​យ៉ាង​នេះ​ក្ដី បើ​តាម​ច្បាប់​របស់​ប្រទេស​បារាំង ករណី​មួយ​នេះ​នៅ​មិន​ទាន់​បិទ​ចោល​នៅ​ឡើយ​ទេ ខាង​ក្រុម​ព្រះ​រាជអាជ្ញា បាន​បញ្ជាក់​ថា​ ពួកគេ​នឹង​នៅ​តែ​បន្ត​សាកសួរ​ពី​ជន​រងគ្រោះ និង​ព្យាយាម​ប្រមូល​ភស្តុតាង​បន្ថែម​ទៀត៕ ប្រភព៖ Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមហ៊ុន Asahi Holdings ទិញក្រុមហ៊ុន Carlton & United Brewe... - 20/07/2019 21:53
  • លោក ទៀ សុខា ដឹកនាំកិច្ចប្រជុំ លើកិច្ចការមួយចំនួន ជាមួយក្រុមក... - 20/07/2019 19:45
  • Atletico Madrid ជោគជ័យទិញ បានខ្សែការពារថែម ម្នាក់ទៀតម្លៃ ២៥ល... - 20/07/2019 19:31
  • ក្រុមហ៊ុនការពារជាតិតួកគី ប្រឈមមុខនឹងការខាតបង់ បណ្ដោះអាសន្ន ក... - 20/07/2019 19:30
  • កម្ពុជា និង៣ប្រទេសទៀត គ្មានមេដាយនៃព្រឹត្តិការណ៍ ការប្រកួតកីឡ... - 20/07/2019 19:27
  • សិក្ខាសាលាស្ដីពី​ បច្ចេកវិទ្យាផលិតស្រាបៀរ និងភេសជ្ជៈ ធ្វើដំណ... - 20/07/2019 19:05
  • ភេសជ្ជៈប៉ូវកម្លាំង វើក លើកទឹកចិត្តយុវជន យុវតីកម្ពុជា អោយចូលរ... - 20/07/2019 18:59
  • គនុសិស្សវិទ្យាស្ថាន ជាតិអប់រំកាយ និងកីឡា ២០នាក់ វគ្គបណ្តុះបណ... - 20/07/2019 18:56
  • ប្រទេសជប៉ុន កំពុងតែបង្កើនការសិក្សា លើបទបញ្ជារបស់គម្រោង Libra... - 20/07/2019 18:54
  • Manny Pacquiao ប៉ះ Keith Thurman លើសង្វៀន MGM Grand ស្ថិតក្ន... - 20/07/2019 18:51
  • Please wait 8  seconds, if skip Close

    Top