ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

វៀតណាម ពិន័យបុរសម្នាក់ ៦ពាន់ដុល្លារ ដោយសារស្ពាយលុយ តាមខ្លួនច្រើនពេក

បរទេស៖ លោក ង្វៀន ថាញ់ធូយ អាយុ ២៥ឆ្នាំ ដែលជាអ្នកលក់ទូរស័ព្ទចល័ត នៅហាងមួយនៅទីក្រុងហូជីមិញ ត្រូវបានគេឃាត់ខ្លួន នៅព្រលានយន្តហោះ Changi កាលពីថ្ងៃទី៣០ ខែមករាឆ្នាំមុន បន្ទាប់ពីមន្ត្រីត្រួតពិនិត្យឥវ៉ាន់ បានរកប្រាក់ចំនួន ៣៨០.០០០ដុល្លារសិង្ហបុរី នៅក្នុងកាបូប ដាក់ឥវ៉ាន់របស់គាត់ ដែលមិនបានប្រកាសជាមុន ទៅផ្នែកគយ។ នេះបើតាមសារព័ត៌មាន Today Online បានចុះផ្សាយ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាម ការចុះផ្សាយនោះថា លោក ធូយ ធ្វីពុំបានពន្យល់ពីមូលហេតុ ដែលលោកកំពុងយកសាច់ប្រាក់សុទ្ធ ជាច្រើនចូលក្នុង ប្រទេសសិង្ហបុរីនោះទេ។

តុលាការបានរកឃើញលោក ធូយ មានពិរុទ្ធពីបទរំលោភ លើច្បាប់អំពើពុករលួយ ការជួញដូរគ្រឿងញៀន និងបទល្មើសធ្ងន់ធ្ងរ ផ្សេងៗទៀត ដែលបានបញ្ជាក់ថា ប្រាក់សោធនជនជាតិសឹង្ហបូរី ឬអ្នកទេសចរបរទេស អាចយកទៅរដ្ឋកោះ ដោយគ្មាន ការប្រកាសគឺត្រឹមតែ ២០.០០០ដុល្លារសិង្ហបុរី តែប៉ុណ្ណោះ។ ការបំពានច្បាប់នេះ អាចនឹងត្រូវពិន័យ ជាប្រាក់រហូតដល់ ៥ម៉ឺនដុល្លារសិង្ហបុរី និងដាក់គុករហូតដល់ ៣ឆ្នាំ។

ការស៊ើបអង្កេត របស់នគរបាល បានបង្ហាញថា ប្រាក់នោះ ជាកម្មសិទ្ធិរបស់ថៅកែ លោកធូយ ដែលសុំឱ្យគាត់ទិញទូរស័ព្ទដៃ ពីអ្នកផ្គត់ផ្គង់ ក្នុងស្រុក ដែលនឹងត្រូវយក ទៅវៀតណាម៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • សុខៗ កំពូលតារារ៉េបកូរ៉េ Jay Park ប្រកាសសំរាកពីសិល្បៈ - 19/04/2019 08:17
  • ក្រុមហ៊ុន Hyundai ដាក់បង្ហាញរថយន្ដស្ព័រ SUV ស៊េរីថ្មី នៅក្នុ... - 19/04/2019 08:15
  • មក​ស្គាល់​អាង​ហែល​ទឹក​ សាធារណៈ​ដំបូង​បង្អស់ ​លើ​ពិភពលោក - 19/04/2019 08:11
  • កម្ពុជាបានលេខ២​ ស្ថិតនៅតំបន់ជាមួយប៉ាគីស្ថាន ឆ្នាំ១៩៦៧ជម្រុះA... - 19/04/2019 08:07
  • Pochettino ថា​ កីឡាករ​ Spurs ទាំង​អស់​សុទ្ធ​តែ​ជា​វីរបុរស - 19/04/2019 08:04
  • ឡេងណាវ៉ាត់ត្រារៀបចំ ព្រឹត្តិការណ៍ប្រគុំតន្រ្តី អបអរសង្រ្កាន្... - 19/04/2019 07:50
  • មិនទាន់ត្រឡប់ ពីបន្ទាយទាហានផង Ji Yang Wook បានទទួលថតរឿងថ្មី... - 18/04/2019 19:41
  • WIPO៖ កំពូលក្រុមហ៊ុន បច្ចេកវិទ្យា ទំាង១០ដាក់ពាក្យ ប័ណ្ណប៉ាតង... - 18/04/2019 19:20
  • ទស្សនា ក្រុមហ៊ុនអាកាសចរណ៍ល្អបំផុត ទាំង១០ នៅឆ្នាំ២០១៩ - 18/04/2019 16:15
  • ហ្សូមចាប់ព្រះច័ន្ទ ហ្សូមអាយដូលរបស់អ្នក ជាមួយ P30 សេរ៊ីក្នុងក... - 18/04/2019 15:33
  • Please wait 8  seconds, if skip Close

    Top