ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

បន្ទាប់ពីចោរប្លន់នៅបារាំង ពេលនេះ  Kim Kardashian បង្អួតធ្មេញស្រោបពេជ្រពេញមាត់

បរទេស៖ តារាសម្តែងស្រី Kim Kardashian West កាលពីថ្ងៃសុក្រ បានបង្ហាញធ្មេញស្រោបពេជ្រថ្មីរបស់នាង តាមរយៈបណ្តាញសង្គម ដែលបង្ហាញពីធ្មេញស្រោបពេជ្រនៅជួរក្រោម និងជួរខាងលើរបស់នាងយ៉ាងហ៊ឺហា។ 

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា Kim Kardashian បានសរសេរនៅលើបណ្តាញសង្គម Instagram និង Twitter ថា "ស្រោបពេជ្រថ្មី" ។ 

ជាមួយគ្នានោះដែរ ទស្សនាវដ្តី Billboard បានផ្សាយថា អ្នករចនាគ្រឿងអលង្ការក្នុងមាត់គឺនាង Dolly Cohen បានបង្កើតវាឡើងសម្រាប់ Kim Kardashian ។ ចំណែកតម្លៃនៅតែ មិនដឹងនៅឡើយទេ។ Cohen ក៏បានធ្វើការរចនាបែបនេះ ជាមួយតារាចម្រៀងរ៉េប Jay-Z, Rihanna និងម៉ាដូណាផងដែរ។ 

ចំណែកទស្សនាវដ្ដី People បានចេញផ្សាយកាលពីដើមឆ្នាំនេះថា បន្ទាប់ពី Kardashian West ត្រូវបានចោរប្លន់ក្នុងបន្ទប់ របស់នាងក្នុងអំឡុងកម្មវិធី Paris Fashion Week in 2016 នៅប្រទេសបារាំងមក គឺការបង្ហាញគ្រឿងអលង្ការរបស់នាងតាមប្រព័ន្ធផ្សព្វផ្សាយសង្គម មានការធ្លាក់ចុះ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ នាងមានភាពកក់ក្តៅជាងពេលមុន និងបានបន្តបង្ហោះអំពី ភាពហ៊ឺហារបស់ខ្លួនឡើងវិញផងដែរ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • PSG លួង Man United ឲ្យទិញ Neymar ព្រោះចង់បាន Pogba - 25/06/2019 19:26
  • រដ្ឋតិកសាស នឹងបញ្ជូន កងទ័ពការពារជាតិ ១ពាន់នាក់បន្ថែម ទៅព្រំដ... - 25/06/2019 19:22
  • នៅតំបន់ឈូងសមុទ្រ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ធ្វើការចរចា ដើម្បីបន្... - 25/06/2019 15:32
  • លោក ត្រាំថា លោកមិនចាំបាច់ ទទួលការយល់ព្រមពីសភា ដើម្បីវាយប្រហា... - 25/06/2019 15:17
  • Please wait 8  seconds, if skip Close

    Top