ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កូនស្រី ដូណាល់ ត្រាំ ទំនងអាចក្លាយជា ប្រធានធនាគារពិភពលោកថ្មី

យោង​តាម​របាយការណ៍​មួយ​ កាល​ពី​ថ្ងៃ​សុក្រ បាន​ឲ្យ​ដឹង​ថា កូន​ស្រី​របស់​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​ជា​ទីប្រឹក្សា ​របស់​លោក​ផ្ទាល់ គឺ លោកស្រី Ivanka Trump និង​អតីត​ឯកអគ្គរដ្ឋទូត អង្គការ​សហប្រជាជាតិ លោកស្រី Nikki Haley ស្ថិត​នៅ​ក្នុង​ចំណោម​ បេក្ខភាព​អាមេរិក ដែល​អាច​ជំនួស​តំណែង ​លោក Jim Yong Kim ជា​ប្រធាន​ធនាគារ​ ពិភពលោក​ថ្មី។

កាល​ពី​ថ្ងៃ​សុក្រ ទី១១ ខែ​មករា ឆ្នាំ២០១៩ ម្សិលមិញ​នេះ សារព័ត៌មាន Financial Times បាន​រាយការណ៍​ថា ក្រៅ​ពី​លោក​ស្រី Ivanka និង Nikki នៅ​មាន​អនុរដ្ឋលេខាធិការ ​ក្រសួង​ការបរទេស​អាមេរិក លោក David Malpass និង​លោក Mark Green ប្រធាន​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សម្រាប់ អភិវឌ្ឍន៍​អន្តរជាតិ ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា លោក Jim Yong Kim បាន​ប្រកាស​លាលែង​ពី​តំណែង​ ជា​ប្រធាន​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ច័ន្ទ ទី០៧ ខែ​មករា ឆ្នាំ២០១៩ ក្រោយ​កាន់​តំណែង​នេះ​អស់​រយៈពេល​ជាង​៣ឆ្នាំ មុន​អាណត្តិ​ទី២ របស់​លោក​ត្រូវ​បញ្ចប់។

យ៉ាង​ណា​មិញ ក្រុម​ប្រឹក្សា​ធនាគារ​ពិភពលោក បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​នឹង​ចាប់ផ្តើម​ ទទួល​យក​ការ​តែងតាំង​ សម្រាប់​មេដឹកនាំ​ថ្មី នៅ​ដើម​ខែ​ក្រោយ និង​ដាក់​ឈ្មោះ​ជំនួស​លោក Kim នៅ​ពាក់​កណ្តាល​ខែ​មេសា៕

ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Cristiano Ronaldo បានសារភាពថា ខ្លួនពិតមានកំហុសពី បទបន្លំពន្ធ... - 23/01/2019 13:03
  • ភពទី៩ប្រហែលជា មិនមានទេ៖ អ្នកវិទ្យាសាស្ត្រ និយាយថា គន្លងចម្លែ... - 23/01/2019 12:58
  • មិនជឿកុំប្រមាថ! ក្រៅពីគ្រាំគ្រាផ្លូវចិត្ត Depression អាចនាំគ... - 23/01/2019 12:52
  • Alipay ផ្តល់វេទិការបស់ខ្លួន រហូតដល់៨០ភាគរយ តាមហាងនៅទីក្រុងដា... - 23/01/2019 12:50
  • ក្រោយរួមភេទរួច មិនគួរធ្វើរឿងទាំងនេះ ជាដាច់ខាត - 23/01/2019 12:49
  • ក្រុមក្មេងខ្ចី U-17 វិសាខា កំពុងធ្វើព្យុះភ្លើងក្នុងពាន KMH... - 23/01/2019 12:47
  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • Top