ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប៉ូឡូញ​គ្រោង​សម្លាប់ ​ជ្រូក​ព្រៃ ​ទាំង​អស់ ​ក្នុង​ប្រទេស ​របស់​​​ខ្លួន តែ​ត្រូវ​ពលរដ្ឋ​ជំទាស់

ប៉ូឡូញ​បាន​បរាជ័យ​សម្រាប់ ​ផែនការ​សម្លាប់ ​ជ្រូក​ព្រៃ​ស្ទើរ​ទាំង​អស់ ក្នុង​ប្រទេស​របស់​​​ខ្លួន បន្ទាប់​ពី​ពលរដ្ឋ​ បាន​ជំទាស់។

ជ្រូក​ព្រៃ​​ប្រមាណ ២១០ ០០០ ក្បាល ដែល​រដ្ឋាភិបាល​​​គ្រោង​ នឹង​សម្លាប់​នៅ​ប៉ុន្មាន ​សប្តាហ៍​ខាង​មុខ​នេះ​ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​ នៃ​ជំងឺ​គ្រុន​ផ្ដាសាយ​​ជ្រូក​អាហ្វ្រិក (African Swine Fever) ដែល​ជា​ប្រភេទ​វីរុស​ឆ្លង​មាន​ នៅ​ក្នុង​សត្វ​ជ្រូក​ហើយ​ អាច​សម្លាប់ ​មនុស្ស​​ដ៏​សាហាវ​បំផុត​។ នេះ​បើ​តាម BBC ទើប​ចុះ​ផ្សាយ​ថ្ងៃ​នេះ។


ក្រុមអ្នកតវ៉ាបានលើក​ផ្ទាំង​បដាដែល សរសេរថា "ខ្ញុំចង់រស់ដែរ"

មនុស្ស​ជាង ៣៥០ ០០០ និង​ក្រុម​អ្នក​ សិក្សា​​រាប់​រយ​នាក់​ទៀត​​​ បាន​ចុះ​ហត្ថលេខា​លើ​ញត្តិ​មួយ​ ដើម្បី​ស្នើ​សុំ​​បញ្ឈប់​ការ​សម្លាប់​នេះ ដោយ​ពួកគេ​ស្នើ​ឲ្យ​នាយក​រដ្ឋមន្រ្តី Mateusz Morawiecki រក​សកម្មភាព​ផ្សេង ​មក​ជំនួស​វិញ។

ជ្រូក​ព្រៃ​និង​កូនៗ ​ពួកវា​​ប្រមាណ​ ១៦៨ ០០០ ក្បាល​ ដែល​ត្រូវ​បាន​ផ្ដល់​ឲ្យ​ដោយ​ សហព័ន្ធ​បសុសត្វ ប៉ូឡូញ ត្រូវ​បាន​បញ្ជា​ឲ្យ​​បាញ់​សម្លាប់​ កាល​ខែ​មេសា​ឆ្នាំ​ទៅ ខណៈ​ដែល​គម្រោង​សម្លាប់ ​ជ្រូក​ព្រៃ​ ២១០ ០០០ ក្បាល ឆ្នាំ​នេះ​​បាន​បរាជ័យ​ដោយសារ​មាន​ការ​ជំទាស់ ​ពី​សាធារណជន។

ជ្រូក​ព្រៃ​សរុប​ក្នុង​ ប្រទេស​នេះ ​​ត្រូវ​បាន​គេ​ប៉ាន់​ ប្រមាណ​ថា​ អាច​មាន​រហូត​ដល់​ទៅ ៥០០ ០០០ ក្បាល។

លោក​វេជ្ជបណ្ឌិត Wozniakowski បាន​ប្រាប់ BBC ថា​ការ​កម្ចាត់​ ជ្រូកព្រៃ​ចោល​គឺ​ជា​មធ្យោបាយ​ តែ​មួយ​គត់ "ដើម្បី​ការពារ​នឹង​ការ​រីក​រាលដាល ​ជំងឺ​គ្រុន​ផ្ដាសាយ ជ្រូក​​អាហ្វ្រិក​ ជា​ពិសេស​នៅ​ រដូវ​ក្តៅ"។

រដ្ឋមន្ត្រី​ក្រសួង​​បរិស្ថាន​លោក Henry Kowalczyk បាន​និយាយ​ថា ការ​សម្លាប់​ហ្វូង​ជ្រូក​ព្រៃ​ ១៦៨ ០០០ ក្បាល​នៅ​មិន​ទាន់​ច្រើន​នៅ​ឡើយ​បើ​ធៀប​នឹង​ឆ្នាំ​កន្លង​មក ដែល​មាន​ចំនួន​រហូត​ដល់​ទៅ ៣០៨ ០០០ ក្បាល។ ប្រភព​ខាង​លើ​បន្ថែម៕ ប្រភព៖Sabay

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ក្រុមបាល់ទាត់វ័យក្មេង១២ក្រុម ប៉ះគ្នាលើទីលានវាលស្មៅ ដណ្តើមពាន... - 23/01/2019 11:09
  • បារាំង ផ្អាកដំណើរការ រុករកយន្តហោះ របស់កីឡាករបាល់ទាត់អាហ្សង់ទ... - 23/01/2019 10:57
  • BLACKPINK ផ្តួល BTS គ្រងដំណែង ក្រុមចម្រៀង កូរ៉េមានអ្នក ទស្ស... - 23/01/2019 10:55
  • អម្រឹតសម្ពោធដាក់ឲ្យ ប្រើប្រាស់ អគារសិក្សា នៅសាលាបឋម សិក្សាពុ... - 23/01/2019 10:28
  • អ៊ីស្រាអែល​ ព្រមានវាយប្រហារ​ បើភាពចលាចលនៅតែបន្ដ​ នៅតំបន់ហ្គ... - 23/01/2019 10:17
  • ថៃ៖ ការបំពុលខ្យល់នៅទីក្រុង បាងកក កាន់តែអាក្រក់ទៅ - 23/01/2019 10:14
  • ស្មានមិនដល់សោះថា ការទទួលទាន អយស្ទ័រ ប្រសើរយ៉ាងនេះ ចំពោះសុខភា... - 23/01/2019 09:51
  • Chris Brown ត្រូវបានឃាត់ខ្លួនជាថ្មី ពាក់ព័ន្ធរឿងប្រើប្រាស់ហិ... - 23/01/2019 09:40
  • Manchester United បដិសេធ​​មិន​ឲ្យ Bailly ទៅ Arsenal ដាច់​ខាត - 23/01/2019 09:38
  • លោក Mike Pompeo រំពឹងថា នឹងមានសញ្ញាល្អ​ ឆ្ពោះទៅរក ការរំសាយអា... - 23/01/2019 09:19
  • Top