ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ប្រទះឃើញ សាកសព២១នាក់ នៅក្បែរទីតាំង ប្រធានាធិបតីអាមេរិក បំពេញទស្សនកិច្ច ក្បែរព្រំដែន មិចស៊ិកកូ

Mexico City:AFPចេញផ្សាយ នៅថ្ងៃសុក្រទី១១ ខែមករានេះ បានឲ្យដឹងថា អាជ្ញាធរម៉ិកស៊ិក បានរកឃើញសាកសព ចំនួន២១ នៅតាមព្រំដែនអាមេរិក និងម៉ិកស៊ិក ដោយជឿជាក់ថា នៅក្រោយហេតុការណ៍ បាញ់ប្រហារគ្នា រវាងក្រុមរកស៊ីគ្រឿងញៀនមួយ នៅក្នុងទីប្រជុំជនមួយ ដែលស្ថិតនៅក្បែរ កន្លែងដែលលោកប្រធានាធិបតី Donald Trump គ្រោងនឹងមកបំពេញទស្សនកិច្ច ។

សាកសពទាំងនោះ ត្រូវបានគេរកឃើញកាលពីថ្ងៃពុធ នៅក្នុងទីក្រុង Miguel Aleman ដែលមានចម្ងាយ១៧០ គីឡូម៉ែត្រពីតំបន់ McAllen រដ្ឋតិចសាស់ជាទីក្រុង ដែលលោកប្រធានាធិបតី Trump នឹងធ្វើដំណើរ ទៅបំពេញទស្សនកិច្ច ដើម្បីបន្តជំរុញផែនការសាងសង់ របងតាមព្រំដែនរបស់គាត់។

សាកសពមួយចំនួន ត្រូវបានដុតឆេះ ស្ទើរគ្មានសល់ហើយ ក្នុងនោះមានរថយន្ត ចំនួន៧គ្រឿងផងដែរ នៅក្រោយប្រឈមមុខគ្នា រវាងក្រុមប្រជែងពីរ ដែលពាក់ព័ន្ធនឹងសង្គ្រាម លើការជួញដូរគ្រឿងញៀន។

គួរបញ្ជាក់ដែរមនុស្សជាង ២០០០០០ នាក់ហើយដែលត្រូវបានសម្លាប់ នៅក្នុងប្រទេសម៉ិកស៊ិក ចាប់តាំងពីរដ្ឋាភិបាល បានដាក់ពង្រាយកងទ័ព ដើម្បីប្រយុទ្ធប្រឆាំង នឹងក្រុមជួញដូរគ្រឿងញៀន ដ៏មានឥទ្ធិពល របស់ប្រទេសនេះ នៅក្នុងឆ្នាំ២០០៦ ដែលគិតត្រឹមឆ្នាំ២០១៧ ចំនួនអ្នកបាត់បង់ជីវិត មានទៅដល់២៩៧១១នាក់៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • ហ្វូស៊ីលបង្ហាញនូវប្រវត្តិ នៃជីវិតសត្វលើផែនដី៖ ប្រភេទសត្វលូតល... - 20/03/2019 17:04
  • Griezmann បើកភ្លើងខៀវឲ្យក្លឹប Barcelona ក្រោយបដិសេធ សំណើកាលព... - 20/03/2019 17:01
  • ក្រុមអ្នកវិភាគ៖ការផ្លាស់ប្តូរយន្តហោះប៊ូអ៊ីង 737 MAX របស់ចិនប... - 20/03/2019 16:56
  • បណ្តាញឃោសនាកូរ៉េខាងជើង រិះគន់សមយុទ្ធយោធារបស់កូរ៉េខាងត្បូង - 20/03/2019 15:22
  • សត្វល្មូនមានថ្គាមរាង ក្រវាត់ដើរ លើពិភព លោកបាត់ខ្លួន រវាងអូស្... - 20/03/2019 15:16
  • សហរដ្ឋអាមេរិក បញ្ជូនយន្តហោះ ទម្លាក់គ្រាប់ B-52 ទៅចូលរួម សមយុ... - 20/03/2019 15:13
  • សេដ្ដីពាន់លាន អង់គ្លេសម្នាក់ នេះកំពុងចចារទិញ Chelsea ក្នុងតម... - 20/03/2019 15:10
  • AUPP ចាប់ផ្តើមបើកថ្នាក់អនុបណ្ឌិត សម្រាប់អ្នកដែលចង់ ទៅបន្តកា... - 20/03/2019 15:05
  • កំពូលអ្នកគាំទ្រដ៏ធំ នៃកីឡាអូឡាំពិកលោក Naotoshi Yamada អាយុ៩២... - 20/03/2019 13:49
  • ក្រុមហ៊ុន EZECOM លើកកម្ពស់វិស័យ ICT និងគាំទ្រ ឌីជីថលកម្ពុជា... - 20/03/2019 13:38
  • Please wait 8  seconds, if skip Close

    Top