ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

កក្រើកទៀតហើយ! ត្រីឆ្លាម លួចវាយប្រហារស្ត្រីម្នាក់ និងកូនក្មេង នៅដែនកោះមួយ នៅអូស្ត្រាលី

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ថា របាយការណ៍ និងមន្រ្តីបាននិយាយថា ស្ត្រីនិងកូនក្មេងម្នាក់ ត្រូវបានត្រីឆ្លាមខាំ នៅកោះ Whitsunday ដែលជាកោះដ៏ល្បីល្បាញ ដែលមានថ្មដុះប៉ប្រះទឹក ហៅថា Great Barrier នៅក្នុងប្រទេសអូស្ត្រាលី នៅថ្ងៃព្រហស្បតិ៍ ។

ក្រុមសេវាកម្មរថយន្តសង្គ្រោះបន្ទាន់ រដ្ឋ Queensland បាននិយាយថា អ្នកទាំងពីរត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ ដោយមានរបួសត្រង់ជើង ក្រោយពីបានរងការ វាយប្រហារ នៅតាមឆ្នេរសមុទ្រ នៅលើកោះ Hamilton ប៉ុន្តែសំណាងការរងរបួស មិនត្រូវគំរាមកំហែង ដល់អាយុជីវិតនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ជនរងគ្រោះគឺជាស្ត្រីនិងកូនក្មេង កំពុងលេង នៅក្នុងទឹករាក់នៃឆ្នេរ Catseye របស់កោះនេះ ។

សូមបញ្ជាក់ថា នេះជាការវាយប្រហារ ចុងក្រោយបំផុត នៅក្នុងចំណោមការវាយប្រហារ ដោយត្រីឆ្លាមមួយ នៅក្នុងដែនទឹក ជុំវិញកោះ Whitsunday ដែលត្រូវបានគេចាត់ទុកថា មានសុវត្ថិភាពសម្រាប់ការហែលទឹក ។

គួររំលឹកថា បុរសម្នាក់បានស្លាប់ ដោយសាររបួសរបស់គាត់ ក្រោយពីរងការវាយប្រហារ កាលពីខែវិច្ឆិកា ហើយក្មេងស្រី អាយុ១២ឆ្នាំម្នាក់ បានបាត់បង់ជើងក្រោយ ក្រោយពីបានធ្វើការវះកាត់ នៅក្នុងខែកញ្ញា កន្លងទៅ ។

ប្រទេសអូស្ត្រាលី ត្រូវបានគេចាត់ទុកថា ជាប្រទេសមួយ ដែលទទួលរងការវាយប្រហារ ដោយត្រីឆ្លាមខ្ពស់ជាងគេបំផុត ក្នុងពិភពលោក ប៉ុន្តែមនុស្សស្លាប់ នៅតែបន្តកើតមាន ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • Spurs កំពុងទាក់ភ្នែកជាមួយ កីឡាករឈុតក្រោម២១ឆ្នាំ របស់ដាណឺម៉ាក... - 26/06/2019 08:40
  • ក្រុមហ៊ុនអាល្លឺម៉ង់ ​ឲ្យ​រថយន្ត​បើក​ខ្លួន​ឯង ​តាម​អំពើ​ចិត្ត... - 26/06/2019 08:39
  • ទើបរៀបការ ក្នុងវ័យ ៤៤ Lin Chi Ling ថាចង់បាន កូនភ្លោះ - 26/06/2019 08:17
  • ក្តៅៗ! អាមេរិក សម្រេចដាក់ទណ្ឌកម្មជាថ្មីដល់អ៊ីរ៉ង់ រួមទាំងការ... - 26/06/2019 08:15
  • Mane សុខ​ចិត្ត​ដោះដូរ​ UCL ដើម្បី​ឲ្យ​សេណេហ្គាល់ ​បាន​ឈ្នះ​... - 26/06/2019 08:13
  • Chelsea ទទួល​បាន​ភ្លើងខៀវក្នុង ​ការ​​ចរចា​គ្នា​ ជាមួយ​ Lampa... - 26/06/2019 08:12
  • PSG លួង Man United ឲ្យទិញ Neymar ព្រោះចង់បាន Pogba - 25/06/2019 19:26
  • រដ្ឋតិកសាស នឹងបញ្ជូន កងទ័ពការពារជាតិ ១ពាន់នាក់បន្ថែម ទៅព្រំដ... - 25/06/2019 19:22
  • នៅតំបន់ឈូងសមុទ្រ អាមេរិកជំរុញឲ្យអ៊ីរ៉ង់ធ្វើការចរចា ដើម្បីបន្... - 25/06/2019 15:32
  • លោក ត្រាំថា លោកមិនចាំបាច់ ទទួលការយល់ព្រមពីសភា ដើម្បីវាយប្រហា... - 25/06/2019 15:17
  • Please wait 8  seconds, if skip Close

    Top