ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

សួស វីសាព្រម សារភាពហើយថា ស្រលាញ់គ្នាជាមួយថមមី ក្នុងថ្ងៃខួបស្នេហា៤ឆ្នាំ

តារាចម្រៀងឆ្នើម របស់ទូរទស្សន៍ ហង្សមាសកញ្ញាសួស វីសាកាលពីយប់មិញនេះបាន ធ្វើពិធីជប់លាងខួបស្នេហា យ៉ាង រីករាយជាមួយតារាសម្តែង ប៊ុនថុល ប៊ុនថង ឬថមមី ហើយនេះជាលើកដំបូងដែលវីសា ព្រមសារភាពថានាង ស្រលាញ់ គ្នាជាមួយថមមីដែលមានវ័យប្អូនបីឆ្នាំ។

ក្នុងបណ្តាញសង្គមហ្វេសប៊ុកតារាចម្រៀងសម្លេងផ្អែមសួស វីសាដែលឡើងកូដកាន់តែខ្លាំង ក្រោយក្លាយជាគ្រូបង្វឹកក្នុង កម្មវិធី The Voice Kids Cambodia នោះបានបង្ហោះពាក្យពេជ្រផ្អែមល្ហែមក្នុងថ្ងៃអប អរខួបស្នេហាជាមួយតារា សម្តែង ថមមីថា “Happy anniversary 4year អរគុណTដែលតែងតែគោរពស្រលាញ់ នឹងផ្តល់តំលៃអោយខ្ញុំរហូតមក សំខាន់ ស្រលាញ់គាត់ ត្រង់ទោះពេលពិបាកខ្លាំងប៉ុណ្ណាក៏នៅក្បែរ មិនទៅចោល មិនរត់ចោល ចឹងខ្ញុំគួរដល់ពេល តបស្នងដល់ គាត់ វិញដោយក្តី គោរពស្រលាញ់ដូចគ្នា អរគុណដល់បងប្អូន ពូមីងទាំងសងខាង រួមទាំងក្រុមរាំ នឹងម្ចាស់ហាងផ្ទាល់ ដែលព្រួតគ្នាធ្វើកម្មវិធី អោយមួយទំហឹងយ៉ាងសប្បាយនឹងពេញដោយអត្តន័យ ខ្ញុំមិនដឹងទេថាខ្ញុំធ្វើនេះ ខុសរឺត្រូវយ៉ាង ណា ចងមានតែសូមអធ្យា ស្រយ័ ពីបងប្អូនទាំងក្នុងនឹងក្រៅFBផង ខ្ញុំគ្រាន់តែដឹងត្រឹមថា ខ្ញុំចង់ផ្តល់តំលៃនៃពាក្យ ថា ស្រលាញ់ អោយមនុស្សដែល ខ្ញុំស្រលាញ់ នឹងផ្តល់អោយខ្លួនឯង ដោយលែងលាក់លៀមដោយក្តីគោរពពីខ្ញុំ សួស វីសា” ។

ក្រោយបង្ហោះសារដ៏មានន័យនេះ អ្នកគាំទ្រជាច្រើនក្នុងសង្គមហ្វេសប៊ុក បានចូលរួមអបអរវីសានិងថមមី ហើយFan មួយ ចំនួន បង្ហាញអារម្មណ៍ភ្ញាក់ផងដែរពេលឃើញពាក្យថា Happy anniversary 4year ព្រមទាំងអក្សរលើនំខួបថា “ Z Love T”  គឺមានន័យថាពួកគេស្រលាញ់យូរហើយ ខណ:អ្នកខ្លះចូលសរសេរ Comment ថា “  ថាមែនមែន! ជូនពរអ្នកទាំងពីរ ស្រលាញ់គ្នារហូត ”ហើយក៏មាន Fan រាប់រយនាក់ចុច Share រំលែកក្តីរំភើបជំនួសអ្នកទាំងពីរផងដែរ ។

សួស វីសា និងតារាសម្តែងថមមី ត្រូវគេសង្ស័យយូរមកហើយថាកំពុងមានទំនាក់ទំនងស្នេហ៍ ប៉ុន្តែគ្រូបង្វឹក សម្តីផ្អែម រូបនេះ តែងបដិសេធដោយនិយាយថាពួកគេស្រលាញ់គ្នាដូចបងប្អូន ហើយម្តងនោះនាងឆ្លើយទាំងខឹងថា ចង់យកអ្នក កាសែតធ្វើ សង្សាកុំអោយពួកគេពូកែចុះផ្សាយពីស្នេហារបស់នាងពេក ហើយដល់ពេលនេះនាងមិន អាចលាក់បាន ទៀតទេ ព្រោះថមមី បាន និយាយកាលពីខែកញ្ញាថា ខ្លួនស្រលាញ់វីសាពេញបេះដូងហើយ ចាស់ទុំទាំងសងខាងក៏ដឹង លឺរឿងនេះដែរ ព្រមទាំង មានដំណឹងល្អឆាប់ៗទៀតផង ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top