វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី៥ ខែធ្នូ ឆ្នំា ២០១៨នេះថា ក្រុមអាជ្ញាធរបាននិយាយកាល ពីថ្ងៃអង្គារថា សាច់គោសុទ្ធប្រមាណ ជាង៥លានគីឡូក្រាម ស្មើនឹង៥.០០០តោន ត្រូវបានប្រមូលយកមកវិញនៅសហរដ្ឋអាមេរិក ក្រោយពីពលរដ្ឋរាប់រយនាក់បានធ្លាក់ខ្លួនឈឺ ដោយសារឆ្លងជំងឺសាល់ម៉ូណែឡា (salmonella) ។
ក្រសួងកសិកម្ម សុវត្ថិភាពចំណីអាហារ និងសេវាកម្មអធិការកិច្ចសហរដ្ឋអាមេរិក (FSIS)បានបង្ហោះនៅលើគេហទំព័រ របស់ពួកគេថា ករណីជាច្រើននៃការផ្ទុះជំងឺ់ ដែលត្រូវបានរាយការណ៍ យ៉ាងហោចណាស់មានរដ្ឋចំនួន២៥រដ្ឋ ដែលមានអ្នកជំងឺ២៤៦នាក់ ។
ខាង FSIS បានឲ្យដឹងទៀតថា “សាច់គោសុទ្ធ រាប់បញ្ចូលទាំងផ្ទាំងសាច់ ដែលបានវេចខ្ចប់ ដែលមានកាលបរិច្ឆេទខុសៗគ្នា គិតចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី៧ ខែកញ្ញា ។
ក្រសួងដដែលនេះ បានបញ្ជាក់បន្ថែមថា មានសាច់គោផ្សេងៗទៀត បានវេចខ្ចប់ចន្លោះថ្ងៃទី៥ ខែសីហា និងថ្ងៃទី១៦ ខែតុលា ៕
