ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

​អង្គការស្នាមញញឹមកម្ពុជា អំពាវនាវឲ្យកុមារ​ មកទទួលការវះ កាត់មាត់ឆែប ដោយឥតគិតថ្លៃ

ភ្នំពេញ ៖ ​នាយកអង្គការស្នាមញញឹមកម្ពុជា និងអនុប្រធានមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ​លោក ម៉ុក ធាវី បានអំពាវនាវ ដល់កុមារ និងមនុស្សចាស់ ​ទូទាំងប្រទេសកម្ពុជា ​មកទទួលការ វះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ ផ្សេងៗ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ជូនដោយពុំមានការបង់ប្រាក់ ​​។

លោកបានថ្លែងនៅក្នុងឱកាស ដែលក្រុមហ៊ុន LION CORPORATION (THAILAND) LTD និងក្រុមហ៊ុនចែកចាយ TSNR Co., Ltd បានធ្វើការបរិច្ចាគថវិកា ៤០ លានរៀលដល់ អង្គការស្នាមញញឹមកម្ពុជា នៅថ្ងៃទី​៥ ខែធ្នូ ឆ្នាំ២០១៨នេះថា​ ” មានកុមារ កម្ពុជា និងមនុស្សចាស់ ប្រមាណជិត៥ពាន់នាក់ ដែលបានមកទទួលការព្យាបាល វះកាត់មាត់ឆែប ក្រអូមមាត់ឆែប និង ពិការ ភាពមុខមាត់ផ្សេងៗ នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត បានស្អាតនិងជោគជ័យ។

លោកបានបញ្ជាក់ថា មានកត្តាចម្បងមួយចំនួន ដែលម្តាយកំពុងពរពោះ ហើយប៉ះពាល់ដល់ទារក មានដូចជា៖ ​ការប្រើប្រាស់ថ្នាំដោយមិន បានពិភាក្សាជាមួយគ្រូពេទ្យ ការជក់បារី ប្រើថ្នាំងងុយគេងច្រើន និងកត្តាម្តាយកើតជំងឺស្អូច ​ ​។ កត្តាទាំងអស់នេះហើយដែល ធ្វើឲ្យកុមារមានភាពអសកម្មក្នុងការលូតលាស់ ឬលូតលាស់ខុស​ប្រក្រតី​” ។ លោកបានបញ្ជាក់ថា “បើសិនជាមានកុមារដែលមានអការៈ មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ សូមយកមកធ្វើការវះកាត់ជាបន្ទាន់ អង្គការនិងផ្តាល់សេវាស្នាក់នៅ ថែទាំ ដោយពុំមានការបង់ប្រាក់ មិនតែប៉ុណ្ណោះ និងផ្តល់ជាសាហ៊ុយក្នុងការធ្វើដំណើរត្រឡប់ទៅផ្ទះវិញទៀតផង” ។​

លោក Thai Bonna អនុប្រធាន TSNR បានថ្លែងដែលថា ” ក្រុមហ៊ុនបានធ្វើការបរិច្ចាគថវិកាពីយុទ្ធនាការសប្បុរសធម៌ “3L សម្រាប់កុមារកម្ពុជា” រដូវកាលទី ៣ ទៅអង្គការស្នាមញញឹមកម្ពុជា ចំនួន ៤០ លានរៀល ដើម្បីរួមចំណែកក្នុងការ ផ្គត់ផ្គង់កុមារកម្ពុជា ដែលខ្វះខាត គ្មានទីពឹង ដើម្បីអោយពួកគេមានឳកាសទទួលបានការព្យាបាល ថែទាំ និងមានស្នាម ញញឹមជាថ្មី មានភាពក្លាហានចូលរួមក្នុងសង្គម។

ហើយក្នុងឆ្នាំនេះការបរិច្ចាគថវិកាទាំងអស់ត្រូវបានធ្វើឡើងដោយមានការចូលរួមសហការគ្នារវាងអ្នកគាំទ្រទំ ព័រហ្វេសប៊ុករបស់ “ស៊ូគូប៊ូស៊ុ” “Hi-Herb” និង KODOMO (កូដូមុ)ផងដែរ។

អង្គការស្នាមញញឹមកម្ពុជា ​Rotary CLub Fo Likas Bay និង​ Rotary CLub Fo Lu chou សហការជាមួយមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប និងធ្វើការ វះកាត់មាត់ឆែប ក្រអូមមាត់ឆែប និងពិការភាពមុខមាត់ផ្សេងៗ ជូនដល់ពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៩ ដល់១១ខែមករា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕

 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • កាណាដា កំពុងស្វែងរកផ្លូវចាកចេញ​ ពីកិច្ចព្រមព្រៀង លក់អាវុធឲ្យ... - 17/12/2018 20:26
  • កូរ៉េខាងជើង​ ព្រមានថាទណ្ឌកម្មអាមេរិក​ កំពុងបិទផ្លូវឆ្ពោះទៅរក... - 17/12/2018 20:24
  • តារាវិទូនិយាយថា ថ្មអវកាសបៃតងហោះជិតបំផុតរបស់ខ្លួន ខណៈយើងងអាចម... - 17/12/2018 16:48
  • Tumblr វិលមកលើ App Store បន្ទាប់ការដាក់បម្រាមលើមាតិកាដ៏ចម្រូ... - 17/12/2018 16:21
  • កូរ៉េខាងជើងទិះតៀនអាមេរិកនៅក្រោយទណ្ឌកម្មថ្មីប្រឆាំងទៅនឹងមន្ត្... - 17/12/2018 16:16
  • ពន្លឺព្រះអាទិត្យ! ណាសាចាប់រូបភាព ជិតបំផុត នៃព្រះអាទិត្យដោយ ប... - 17/12/2018 15:55
  • Nissan កំពុងស៊ើបអង្កេតលោក Ghosn លើមូលនិធិ CEO Reserve នៅហូឡង... - 17/12/2018 15:50
  • វប្បធម៌ប៉ារ៉ាកាសបុរាណ ប្រើកាកសំណល់អូដ្ឋ ដើម្បីបង្កើតថ្នាំ លា... - 17/12/2018 15:24
  • ស្ងាត់ៗដាក់មួយបទ បង្កប់អត្ថន័យចាក់ដោតណាស់ ពី គីសាន់ រ៉ៃយ៉ា៖... - 17/12/2018 15:24
  • អាថ៌កំបាំងមានអាយុកាល រាប់សតវត្សរ៍៖ រកឃើញនាវាចម្បាំង អាមេរិកត... - 17/12/2018 15:20
  • Top