ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ព្រឹត្តិការណ៍ទស្សនីយភាព ល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់»

ភ្នំពេញ៖ ព្រឹត្តិការណ៍ទស្សនីយភាព ល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់» ដ៏ធំនេះ នឹងប្រជុំដោយសិល្បករល្ខោនយីកេ ទាំង៣ជំនាន់ រួមមានសិល្បករ-សិល្បការិនី ជើងចាស់កាលពីទសវត្សរ៍ទី៦០ ទសវត្សរ៍ទី៨០ និងសិល្បករសម័យបច្ចុប្បន្ន ប្រមាណជាង១០០នាក់ ដែលនឹងត្រូវឡើងមកសម្ដែងរួមគ្នាលើឆាក តែមួយ នៅសាលសន្និសីទចតុមុខ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។


តើទស្សនៈ «នំមិនធំជាងនាឡិ» ធ្វើឲ្យអ្នកនឹកឃើញអំពីអ្វី?

ក្នុងទិដ្ឋភាពសង្គមខ្មែរ ទាំងពីបុរាណរៀងមកខ្មែរយើងតែង មានទស្សនៈទុកដាក់កូនចៅឲ្យមានគូស្រករ ដោយមាន ឪពុកម្ដាយជាអ្នករៀបចំ និងសម្រេចក្នុងការជ្រើសរើស​ គូអនាគតសម្រាប់កូនៗគ្រប់រូប។ បន្តមកដល់ពេល បច្ចុប្បន្ននេះ គេនៅតែសង្កេតឃើញថា ប្រជាជនខ្មែរមួយចំនួនធំនៅតែមានផ្នត់គំនិត ទុកដាក់កូនចៅដោយផ្អែកលើ ទស្សនៈ «នំមិនធំជាងនាឡិ» មានន័យថា នំជាចំនីសម្រាប់បរិភោគ ទោះជានំប្រភេទអ្វីក៏ដោយ ទោះបីជាមាន រសជាតិយ៉ាងណាក៏ដោយ ក៏មិនអាចមានទំហំធំជាងនាឡិ ដែលជារង្វាស់រង្វាល់សម្រាប់វាល់នំឲ្យមានទំហំប៉ុនៗគ្នា នោះបានដែរ។

តាមផ្នត់គំនិតខ្មែរនាសម័យលង្វែក បានប្រៀបធៀបថា «នំ» គឺសំដៅទៅលើកូន ឬអ្នកក្រោមបង្គាប់ ហើយ «នាឡិ» គឺជាម្ដាយឪពុក ឬអ្នកមានគុណ ឬជាប្រពៃណី។

ជនជាតិខ្មែរសម័យនោះ តម្រូវឲ្យកូនចៅ ស្របទៅតាមប្រពៃណី ត្រូវស្ដាប់តាម និងគោរពតាមឳវាទម្ដាយឪពុក ដែលជាអ្នកចិញ្ចឹមបីបាច់ថែរក្សា និងជាអ្នកមាន បទពិសោធន៍ក្នុងជីវិតក្នុងការផ្ដល់សុភមង្គលឲ្យកូន។

ម្ដាយឪពុកតែងចង់ឲ្យកូនមានអនាគតល្អ ប៉ុន្តែបើកូនមិនគោរពតាមលោក កូននឹងគ្មានតម្លៃ ជួបប្រទះនឹងទុក្ខសោក ធ្វើឲ្យគ្រួសារបាត់បង់កិត្តិយស និងពុំអាចស្វែងរកសុភមង្គលឃើញឡើយ។ យ៉ាងណាមិញទស្សនៈ «នំមិនធំជាងនាឡិ» បានលើកឡើង យ៉ាងច្បាស់នៅក្នុងអក្សរសីលខ្មែរ រឿងទុំទាវ ដែលនៅតែបន្តមានក្នុងកម្មវិធីសិក្សាជាតិ។

ដើម្បីឲ្យអក្សរសីលប្រវត្តិសាស្រ្តខ្មែរមួយនេះ លេចរូបរាងឡើងវិញប្រកបដោយចលនារស់រវើក សហភាពសហព័ន្ធ យុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហាព្រឹត្តិការណ៍ ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ ក្រោមប្រធានបទ «ទុំទាវ៣ជំនាន់» ក្នុងគោលបំណងរំលឹកគុណដល់លោកគ្រូ អ្នកគ្រូសិល្បករជើងចាស់ដែលបានសម្ដែងជាតួល្ខោនយីកេ រឿងទុំទាវនេះតាំងពីទសវត្សរ៍ទី៦០និង៨០ ហើយបាន និងកំពុងបន្តចូលរួមលើកស្ទួយតម្លៃសិល្បៈវប្បធម៌ ដ៏ចំណាស់មួយនេះរហូតមកដល់សព្វថ្ងៃ។

ព្រឹត្តិការណ៍ដ៏ធំនេះ នឹងប្រជុំដោយសិល្បករល្ខោនយីកេ ទាំង៣ជំនាន់ រួមមានសិល្បករ-សិល្បការិនី ជើងចាស់កាលពីទសវត្សរ៍ទី៦០ ទសវត្សរ៍ទី៨០និងសិល្បករសម័យបច្ចុប្បន្ន ប្រមាណជាង១០០នាក់ ដែលនឹងត្រូវឡើងមកសម្ដែងរួមគ្នាលើឆាក តែមួយនៅសាលសន្និសីទចតុម្មុខ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។

ព្រឹត្តិការណ៍ទស្សនីយភាពល្ខោនយីកេ រឿងទុំទាវ នេះនឹងសម្ដែងផ្ទាល់ជូនប្រជាជនកម្ពុជា ជាពិសេសយុវជន និងសិស្សានុសិស្ស បានទស្សនាដោយឮឥតគិតថ្លៃ នឹងដើម្បីឲ្យបានយល់ច្បាស់ពី អត្ថន័យ និងអត្ថរសនៃសាច់រឿងប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងបញ្រ្ជៀតចូលនូវការអប់រំ ជូនយុវជនជំនាន់ក្រោយឲ្យគិតត្រូវ វិភាគត្រូវ សម្រេចចិត្តត្រូវ និងទទួលបានពុទ្ធិពិតប្រាកដអំពីតួអង្គនីមួយៗ ក្នុងសាច់រឿង ខាងលើនេះ៕

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • លោកឧកញ៉ា ទៀ វិចិត្រ ចេញថវិកាទាំងស្រុង ជួយដល់ជនបរទេសម្នាក់ ដែ... - 23/02/2019 19:56
  • UN ព្រមានថា សត្វកណ្តូបធំៗ ធ្លាក់មកអេហ្ស៊ីប និងនៅជុំវិញសមុទ្រ... - 23/02/2019 19:10
  • ទស្សនាទីក្រុងឆ្លាតខាងក្នុង Alphabet' ៖ផែនការអគារឈើទាន់ សម័យជ... - 23/02/2019 15:52
  • ប្រវត្តិសាស្រ្ត Google Earth ៖រូបថតពីលើមេឃ ឃើញតាំងពី សម័យសង្... - 23/02/2019 15:47
  • ផ្អើលពេញមុខឆាកប្រគុំ តន្រ្តី ស្រាបៀរកម្ពុជា Rock the Nation... - 23/02/2019 14:39
  • អ៊ីស្រាអែលជាប្រទេសទី ៤ ទទួលជោគជ័យនៃ បាញ់បង្ហោះរ៉ុក្កែត Falco... - 23/02/2019 14:06
  • ការសិក្សាព្រមានថា កាបូនឌីអុកស៊ីត ក្នុងបរិយាកាស របស់ផែនដី អាច... - 23/02/2019 14:01
  • ប្រធាន Cloud ថ្មីរបស់ Google មានមហិច្ឆតាធំ ដើម្បីបង្កើន ប្រា... - 23/02/2019 13:26
  • ឃុន ឌីម៉ា ដឹកដៃនី សុភី និងអ៊ុង វិរះសាកកណ្ដាប់ដៃ ជាមួយបរទេសលើ... - 23/02/2019 13:23
  • ណាសាថា ផ្ទាំងថ្មទឹកកក ដ៏ធំ៣០ដងទំហំ នៃតំបន់ Manhattan នឹងបំបែ... - 23/02/2019 13:17
  • Please wait 8  seconds, if skip Close

    Top