ផ្សាយពាណិជ្ជកម្ម លើគេហទំព័រសារព័តមានដើមអម្ពិល និង Lookingtoday កាសែតដើមអម្ពិល, វិទ្យុដើមអម្ពិលសូមទំនាក់ទំនងមកកាន់មជ្ឈមណ្ឌលសារព័ត៌មានដើមអម្ពិល តាមរយៈទូរសព័្ឌលេខ៖ 097 227 9999 ឬតាមរយៈ Email: soyvicheth@gmail.com៕

ដោយសារ មិនចង់បែកគ្នា នារីជប៉ុនម្នាក់ ចាក់កសម្លាប់មិត្តប្រុស ជាទាហានអាម៉េរិក ស្លាប់ក្នុងថ្លុកឈាម

បរទេស៖ ប៉ូលីសជប៉ុន បានឃុំខ្លួននារីម្នាក់អាយុ ២៧ឆ្នាំ ដែលរស់នៅទីក្រុង Tachikawa ដោយសង្ស័យថា បានធ្វើឃាតទៅលើយោធាអាមេរិកម្នាក់។ នេះបើតាមទូរទស្សន៍ជប៉ុន NHK បានផ្សាយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យដឹងថា Aria Saitoជា ពលរដ្ឋរស់នៅសង្កាត់ Koto Ward ត្រូវបានគេចោទប្រកាន់ថា បានប្រើកាំបិតចាក់ទៅលើ ក មិត្តប្រុសរបស់នាង នៅផ្ទះរបស់ជនរងគ្រោះដែលមានទីតាំងនៅតំបន់ Nishisunacho ។ ជាលទ្ធផលបុរសនោះបានស្លាប់ដោយសារការបាត់បង់ឈាមច្រើនពេក។

មេបញ្ជាការរបស់ 374th Airlift Wingគឺលោកវរសេនីយ៍ឯក Otis Jones បានបញ្ជាក់ពីការស្លាប់របស់ទាហានរបស់ខ្លួន។ កងកម្លាំងអាកាសបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា «សមាជិកយោធាមកពីជើងហោះហើរលេខ 374 បានរងរបួសធ្ងន់ធ្ងរហើយត្រូវបានប្រកាសថា បានស្លាប់នៅឯទីលំនៅរបស់គាត់នៅថ្ងៃសៅរ៍វេលាម៉ោងប្រមាណ ៨ និង៤២នាទីយប់" ។

ក្នុងអំឡុងពេលសួរចម្លើយ ស្ត្រីជនជាតិជប៉ុនបានសារភាពថា នាងបានសម្រេចចិត្ដសម្លាប់បុរសនេះ ដោយសារតែនាងមិនចង់បែកគ្នាជាមួយគាត់។ នាងក៏ត្រូវបានគេរាយការណ៍ថា គ្រោងនឹងធ្វើអត្តឃាតផងដែរ ប៉ុន្តែនៅទីបំផុតបានផ្លាស់ប្តូរគំនិតវិញ៕
 

បញ្ជាក់៖ ហាម​យក​​ព័ត៌មាន​​ទៅចុះផ្សាយ​បន្ត​ដោយគ្មាន​ការអនុញ្ញាត​​បើពុំ​នោះ​ទេ​យើង​ នឹង​ចាត់​​វិធាន​​ការ​​​ទៅ​​តាម​​នីតិវិធីច្បាប់​​​..!!

ព័ត៌មានថ្មីៗ ទើបចុះផ្សាយ

  • គូស្វាមីភរិយា រៀបការថ្មីថ្មោង សូមពិនិត្យមើលលទ្ធផល ការចាប់រង្... - 15/02/2019 21:12
  • Simeone សម្រេចចិត្តបន្តកុងត្រាថ្មី ជាមួយក្លឹបឲ្យបានគ្រប់ ១០រ... - 15/02/2019 19:15
  • ការសិក្សារបស់ ណាសាបង្ហាញថា ប្រទេសចិន និងប្រទេសឥណ្ឌានឹង ធ្វើឲ... - 15/02/2019 19:11
  • លោកTim Cook វាយប្រហារ លើការរិះគន់ កម្មវិធីតាមដាន ស្ត្រីអារ៉ា... - 15/02/2019 16:53
  • ប្រធានក្លឹប Barcelona អះអាងថាអត់ ដែលមាន បំណងចង់បាន Neymar មក... - 15/02/2019 15:51
  • គ្រោងឆ្អឹងដ៏អាថ៌កំបាំង របស់ក្មេងស្រីជំទង់ ម្នាក់រកឃើញកប់ នៅក... - 15/02/2019 15:32
  • ងើបពីឈឺ Selena កាន់តែស្រស់ស្រាយខ្លាំង មើល​តែរាងដឹងហើយ ឡើងម៉ា... - 15/02/2019 15:16
  • កាំរស្មីជួយក្រុម អ្នកស្រាវជ្រាវ បញ្ជាក់ពីដើម កំណើតចិន ដែលរកឃ... - 15/02/2019 14:39
  • កម្ចាត់ជាតិខ្លាញ់ និងបញ្ចុះកូឡេស្តេរ៉ូលមិនល្អក្នុងឈាម ដោយគ្រ... - 15/02/2019 14:23
  • រកឃើញគ្រែក្រេប ទឹកឃ្មុំបុរាណរបស់ Henry VII ត្រូវបោះចោលនៅចំណត... - 15/02/2019 14:09
  • Please wait 8  seconds, if skip Close

    X

    ads

    Top